តំណាងមិនមែនកាតូលិកចាប់អារម្មណ៍ចំពោះការបង្រួបបង្រួមគ្រីស្តបរិស័ទ
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា អ្នកតំណាងគ្រិស្តបរិស័ទដែលមិនមែនជាកាតូលកដែលមានឱកាសចូលរួមនៅក្នុងមហាសន្និបាតព្រះសហគមន៍កាតូលិកបុរីវ៉ាទីកង់ បានបង្ហាញអំពីការចាប់អារម្មណ៍ចំពោះទស្សនៈវិស័យនៃការបង្រួមបង្រួមគ្រីស្តបរិស័ទ ។
លោកកាឌីណាល់ គឺត កុច ( Kurt Koch) អ្នកទទួលខុសត្រូវក្រសួង សម្រាប់ការលើកកម្ពស់ការបង្រួបបង្រួមគ្រិស្តបរិស័ទបានលើកឡើងថា ភាពចាំបាច់សម្រាប់សហគមន៍ គ្រិស្តបរិស័ទទាំងអស់គឺការធ្វើដំណើរ និង អធិស្ឋានរួមគ្នានៅក្នុងរង្វង់ព្រះយេស៊ូដូច្នេះពួកគេទាំងអស់គ្នាអាចរួបរួមគ្នាជាធ្លុងតែមួយ។
លោកបានលើកឡើងថា ព្រះយេស៊ូវមិននិយាយអំពីការបង្រួបបង្រួមដូចយើងទេ ប៉ុន្តែព្រះអង្គអធិស្ឋានសម្រាប់ការរួបរស់ជាមួយគ្នាជាធ្លុងតែមួយ ។
លោកបានបញ្ជាក់ ប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិសប្តាហ៍មុនថា ដូច្នេះប្រសិនបើព្រះយេស៊ូវបានអធិស្ឋានសម្រាប់ការបង្រួបបង្រួម តើយើងអាចធ្វើអ្វីបាន? យើងត្រូវតែធ្វើអ្វីដែលព្រះយេស៊ូវបានធ្វើ។
ក្នុងអំឡុងពេលសន្និសីទកាសែត តំណាងព្រះសហគមន័អកតូដក (Eastern Orthodox) បានគូសបញ្ជាក់ពីសារៈសំខាន់នៃ "ការប្រមូលផ្តុំ" ដែលបានរកឃើញនៅក្នុងកិច្ចសន្ទនាទ្វេភាគីផ្សេងៗរបស់ព្រះសហគមន៍កាតូលិក ជាមួយគ្រីស្តបរិស័ទនៃព្រះសហគមន៍ផ្សេងៗទៀតដែលត្រូវបានស្ទង់មតិ។
អ្នកចូលរួមបានលើកឡើងថា ៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នៅក្នុងពេលនេះ ហើយខ្ញុំណែនាំអ្នកឱ្យអានវា - គឺដើម្បីមើលឃើញការប្រមូលផ្តុំគ្នាក្នុងចំណោមកិច្ចសន្ទនាទ្វេភាគីទាំងអស់នេះ»។