តុលាការថៃ សម្រេច ដកតំណែង នាយករដ្ឋមន្ត្រីថៃ ស្រេថា ថាវីស៊ីន ជាផ្លូវការ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅរសៀលថ្ងៃពុធនេះ បានសម្រេចដកតំណែង លោក ស្រេថា ថាវីស៊ីន ដែលជានាយករដ្ឋមន្ត្រីចេញពីតំណែង ពីបទរំលោភរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំង គណៈរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពាក់ព័ន្ធ ជាមួយនិងការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់។
យោងតាមសារព័ត៌មាន CNN ការសម្រេចចិត្តរបស់តុលាការថៃនេះធ្វើឡើងក្រោយពីរងពាក្យបណ្តឹងពីសមាជិកសភាថៃបានប្តឹងលោកស្រេថា ពីបទតែងតែតាំងមន្រ្តីដោយចិត្តឯងមិនឆ្លងតាមច្បាប់ និងមាត្រានៃប្រទេសថៃ សេចក្តីសម្រេចថ្ងៃនេះកើតឡើងក្រោយពីតុលាការថៃបើកការស៊ើបអង្កេតអស់ជាច្រើនខែ។
ចៅក្រមប្រាំបួនរូប របស់តុលាការធម្មនុញ្ញ បានបោះឆ្នោតរំលាយចោល លោក ស្រេថា និងខុទ្ទកាល័យរបស់គលោក ដោយសម្រេចថានាយករដ្ឋមន្ត្រី ៖«ដឹងយ៉ាងច្បាស់ថាគាត់បានតែងតាំងបុគ្គលដែលខ្វះសីលធម៌ធ្ងន់ធ្ងរ» ។ ឥឡូវនេះ រដ្ឋាភិបាលថ្មីត្រូវតែត្រូវបានបង្កើតឡើង ហើយក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃដែលកំពុងកាន់អំណាចនិង តែងតាំងបេក្ខជនថ្មីសម្រាប់នាយករដ្ឋមន្ត្រី ដែលនឹងត្រូវបានបោះឆ្នោតដោយសភា ។
ប្រភពដដែល បន្តថា សាលក្រមមានន័យថា ភាពចលាចលកាន់តែច្រើនឡើងសម្រាប់ទិដ្ឋភាពនយោបាយ ដ៏ច្របូកច្របល់របស់ប្រទេសថៃ ដែលក្នុងនោះជំរុញឱ្យមានការផ្លាស់ប្តូរបានដំណើរការជាញឹកញាប់ ចំពោះការបង្កើតនេះ ដែលជាក្រុមតូចមួយ ប៉ុន្តែមានអំណាចនៃក្រុមយោធា រាជានិយម និងឥស្សរជនអាជីវកម្ម។
លោក ស្រេថា ថាវីស៊ីន បានបដិសេធការប្រព្រឹត្តខុសក្នុងការតែងតាំងលោក Pichit Chuenban អតីតមេធាវីរបស់ខុទ្ទកាល័យលោក ថាកស៊ីន ដែលរូបលោកត្រូវបានគេដាក់ពន្ធនាគារមួយរយៈខ្លី ពីបទមើលងាយតុលាការក្នុងឆ្នាំ ២០០៨ ជុំវិញការប៉ុនប៉ងសូកប៉ាន់មន្រ្តីតុលាការ។ លោក Pichit Chuenban ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ដោយលោកបានលាលែងពីគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងជួយសង្គ្រោះ លោកស្រេថា ប៉ុន្តែតុលាការបានបន្តសំណុំរឿងនេះ។
ការតែងតាំងលោកស្រី ស្រេថា ជានាយកដ្ឋរដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំមុន បានបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេលបីខែ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០២៣ ប៉ុន្តែជាលទ្ធផល គណបក្សភឿថៃ របស់គាត់បានចូលទៅក្នុងសម្ព័ន្ធគ្រប់គ្រងជាមួយគូប្រជែងយោធាយូរអង្វែងរបស់ខ្លួន។ សំណុំរឿងប្រឆាំងលោកស្រី ស្រេថា ត្រូវបានប្តឹងកាលពីខែឧសភា ដោយក្រុមអតីតសមាជិកព្រឹទ្ធសភាយោធាចំនួន ៤០ នាក់ ដែលបានព្យាយាមដកគាត់ចេញពីតំណែងដោយសារការតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោក Pichit Chuenban ដែលជាជំនួយការជិតស្និទ្ធរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។
សម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃនេះកើតឡើងប៉ុន្មានថ្ងៃខាងមុខទៀតតែប៉ុណ្ណោះជាគម្រប់ខួបមួយឆ្នាំរបស់លោកស្រេថា ក្នុងនាមជានាយករដ្ឋមន្រ្តីថៃថ្មី៕