ដូនជីកាតូលិកឥណ្ឌាមួយរូបទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋ បេងហ្គាល់ខាងលិច

ដូនជី វីឡាហ្គានី ជិនណាបាធីណា ( Velangani Chinnabathina) អាយុ ៤២ ឆ្នាំ ដែលជាបុគ្គលិកថែទាំសុខភាពមួយរូប បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋ បេងហ្គាល់ខាងលិច ( West Bengal) ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែមេសា។

តាមរបាយការណ៍ដែលបានចែករំលែកដោយ Catholic Connect បានឲ្យដឹងថា ដូនជី ជាគិលានុបដ្ឋាកយិកាដែលបម្រើការនៅមន្ទីរពេទ្យ ករុណា ហូលីស្ទិក ( Karuna Holistic) ក្នុងទីក្រុង ប៊ុនណាពួរ  (Buniadpur)។

ដូនជីបានជួបហេតុកាណ៍នេះ ពេលកំពុងធ្វើដំណើរត្រឡប់ទៅកន្លែងស្នាក់នៅ ដោយម៉ូតូមួយគ្រឿងគេចពីរថយន្តដឹកទំនិញមកបុកដូនជីពីក្រោយបណ្តាលឲ្យដួលទៅលើផ្លូវ ហើយគ្រោះថ្នាក់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។

ទីក្រុង ប៊ុនណាពួរ ( Buniadpur) គឺជាទីក្រុងតូចមួយនៅក្នុងស្រុក ដាសិន ប៊ុនណាពួរ (Dakshin Dinajpur) ដែលជាតំបន់ជនបទ នៃរដ្ឋ បេងហ្គាលខាងលិចស្ថិតនៅ នៅភាគខាងកើតប្រទេសឥណ្ឌា ជាកន្លែងដែលការទទួលបានការថែទាំសុខភាពដែលមានគុណភាពនៅតែមានកម្រិត៕

Daily Program

Livesteam thumbnail