ជំនួយសម្តេចប៉ាបបានទៅដល់អ៊ុយក្រែន

វ៉ាទីកង់ញូវបានរាយការណ៍ថា រថយន្តដឹកជំនួយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន បានដឹកមកដល់ទីក្រុង ខាកូវ (Kharkov) ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

ប្រភពដដែលបានបន្តថា ក្បួនរថយន្តដឹកទំនិញបានមកដល់ទីក្រុងនេះកាលពី ថ្ងៃទី ១២ ខែសីហា  ហើយជំនួយទាំងនេះ មានស្បៀងអាហារដែលរក្សាទុកបានយូរ  អាហារបំប៉នសម្រាប់កុមារ ផលិតផលអនាម័យផ្ទាល់ខ្លួន សម្លៀកបំពាក់ ថ្នាំពេទ្យ និងទំនិញសំខាន់ៗផ្សេងទៀត។

ប្រភពដដែលបានបន្តថា ក្បួនរថយន្តដឹកជំនួយនេះបាន ចាកចេញពីទីក្រុងរ៉ូមកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែសីហា ក្រោមការគ្រប់គ្រងដោយក្រសួងទទួលបន្ទុកមនុស្សធម៌របស់សន្តអាសនៈដែលគ្រប់គ្រងដោយលោកកាឌីណាល់ ខុនរ៉ាប ក្រាចូវស្គី (Konrad Krajewski) ដែលជាបេសកជនរបស់សម្តេចប៉ាប។​

ជំនួយទាំងនេះគឺត្រូវបានបែងចែកទៅកាន់តំបន់ផ្សេងៗជាច្រើនកន្លែង ដោយរួមទាំងនៅទីក្រុង ខាគៀវ (Kharkiv) ផងដែរ។

ក្រៅពីស្វះស្វែងរកជំនួយជួយដល់ប្រជាជនដែលរងគ្រោះនៅក្នុងប្រទេសនេះ សម្តេចប៉ាបក៏បានបន្តអំពាវនាវឲ្យមេដឹកនាំពិភពលោក ជួយស្វែងរកយន្តការ​សន្តិភាពនៅក្នុងប្រទេសនេះឡើងវិញ៕​

Daily Program

Livesteam thumbnail