ជំនួយជាស្បៀងអាហារនិងទីជម្រកជាប់លំដាប់កំពូលនៅក្នុងបញ្ជីកម្មវិធីជំនួយរបស់មូលនិធិសប្បុរសកាតូលិក
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា ជំនួយស្បៀងអាហារ និងជំរក ស្ថិតនៅលំដាប់កំពូលនៃបញ្ជីជំនួយរបស់អង្គការសប្បុរសធម៌កាតូលិកក្នុងឆ្នាំ ២០២៦។
ប្រភពដដែលបានអះអាងថា មនុស្សជាច្រើនដែលទទួលបានជំនួយតាមរយៈកម្មវិធីប្រឆាំងភាពក្រីក្របានប្រឈមមុខនឹងការរំខាននៅឆ្នាំ ២០២៥ ដូច្នេះហើយ អង្គការសប្បុរសធម៌កាតូលិកសម្រាប់ឆ្នាំ ២០២៦ ផ្តោតកម្មវិធីលើជំនួយស្បៀងអាហារ និងទីជម្រក។
លោក លួរ ថាវ៉ារ៉េ ( Luz Tavarez ) អនុប្រធានទំនាក់ទំនងរដ្ឋាភិបាលនៅអង្គការសប្បុរសធម៌កាតូលិកសហរដ្ឋអាមេរិក បាននិយាយថា មនុស្សមានអារម្មណ៍ភ័យ និង ខ្លាច រឿងស្បៀងនិងជម្រកនេះ ដូច្នេះហើយទើបវាក្លាយជាគម្រោងអទិភាពកំពូល។
លោកបានលើកឡើងថា មនុស្សជាច្រើននៅបន្តត្រូវពឹងផ្អែកខ្លាំងលើតម្រូវការ ឧបត្ថម្ភលើស្បៀងអាហារ ហើយក្រៅពីនោះគឺជម្រកនេះឯង៕