ជនចំណាកស្រុក ១៨២នាក់នៅមេឌីទែរ៉ាណេត្រូវបានជួយសង្រ្គោះ
អង្គការបេសកកម្មស្វែងរក និងជួយសង្គ្រោះមនុស្សធម៌ ដែលរៀបចំរួមគ្នាដោយក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍ អ៊ីតាលី បានចូលរួមក្នុងការជួយសង្គ្រោះជនចំណាកស្រុកសរុបចំនួន ១៨២ នាក់នៅសមុទ្រមីឌីទែរ៉ាណេ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាវាមនុស្សធម៌ Mare Jonio ដែលដំណើរការដោយមានការគាំទ្រពីក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍ អ៊ីតាលី បានជួយសង្រ្គោះជនឥន្តោប្រវេសន៍ទាំងនោះនៅចន្លោះល្ងាចថ្ងៃសៅរ៍ ទី២៤ ខែសីហា និងព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា នៅពេលដែលពួកគេកំពុងតែ ប៉ុនប៉ងឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់ ។
ប្រភពដដែលបានបន្តថា នេះគឺជាប្រតិបត្តិការលើកទី១៨ដែលធ្វើឡើងដោយសកម្មជនដែលបានមូលនិធិពី អង្គការសង្គមស៊ីវិលអ៊ីតាលី ប៉ុន្តែជាលើកទីមួយ ដែលត្រូវបានរៀបចំរួមគ្នាជាមួយមូលនិធិអ្នកធ្វើចំណាកស្រុករបស់ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិក អ៊ីតាលី។
ពួកគេទាំងនោះបានត្រូវជួយសង្រ្គោះពីកប៉ាល់ឈើ៣ ដែលពិតជាការផ្សងព្រេងដ៏គ្រោះថ្នាក់ឆ្លងសមុទ្រ មេឌីទែរ៉ានេ ។។
ទូកទីមួយគេបានជួយសង្រ្គោះជនឥន្តោប្រវេស សរុបចំនួន ៦៧ នាក់ ដែលពួកគេធ្វើដំណើរពីអាហ្វ្រិកខាងជើង ហើយកប៉ាល់ឈឺមួយទៀតមានមនុស្ស៥០ នាក់ ភាគច្រើនជាជនជាតិអេត្យូពី រួមទាំងអនីតិជនចំនួន ៤៣នាក់ និងស្ត្រី ២ នាក់។ និង កប៉ាល់ទី៣ គឺមានអ្នកដំណើរជាជនស៊ីរី២៦នាក់ បង់ក្លាដែស ៣0 នាក់ និងប៉ាគីស្ថាន ៦ នាក់ ។