គ្រីស្តបរិស័ទ៥២រូបសន្យាថាបរិច្ចាគសរីរាង្គនៅថ្ងៃបុណ្យហែរស្លឹកនៅព្រះសហគមន៍ភាគខាងត្បូងឥណ្ឌា
គ្រីស្តបរិស័ទចំនួន៥២ នាក់បានសន្យាថា ពួកគេនឹងបរិច្ចាគសរីរាង្គរបស់ពួកគេនៅក្នុងកម្មវិធីមួយដែលបានធ្វើឡើងកាលពី ថ្ងៃទី ២៩ ខែមីនា គឺចំពេលដែលព្រះសហគមន៍កាតូលិករៀបចំពិធីបុណ្យហែរស្លឹកថ្ងៃអាទិត្យ។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីសមាគម សន្ត វាំងសង់ឌឺប៉ូល (St. Vincent de Paul) និងយុវជនព្រះសហគមន៍កាតូលិកក្នុងស្រុក នៅព្រះសហគមន៍កាតូលិកភូមិភាគ ម៉ាដ្រាស-ម៉ាឡាពួរ (Madras-Mylapore) ដែលជាការកត់សម្គាល់ អំពីការលើកកម្ពស់ការយល់ដឹងអំពីបរិច្ចាគសរីរាង្គនៅភាគខាងត្បូងប្រទេសឥណ្ឌា។
លោក ប៉ុនរ៉ាហ្ស ហ្សណាល់ ( Ponraj Zonal ) អ្នកសម្របសម្រួលកម្មវិធីការប្តូរសរីរាង្គក្នុងតំបន់នៅក្រុងចេងហ្គាល់ប៉ាទូ (Chengalpattu) រដ្ឋ តាមីលណាឌូ (Tamil Nadu) បានពន្យល់ពីសារៈសំខាន់នៃការបរិច្ចាគសរីរាង្គដ៏ត្រឹមត្រូវ និងផលប៉ះពាល់របស់វាទៅលើអ្នកជំងឺដែលកំពុងរង់ចាំការប្តូរសរីរាង្គ។
លោកបានមានប្រសាសន៍ថា "ចុងបញ្ចប់នៃជីវិតមួយមិនចាំបាច់ជាទីបញ្ចប់ទេ។ តាមរយៈការបរិច្ចាគសរីរាង្គ មនុស្សម្នាក់អាចផ្តល់ជីវិតថ្មីដល់អ្នកដទៃជាច្រើននាក់”។
លោកក៏បានពិពណ៌នាអំពីការបរិច្ចាគសរីរាង្គថា ជាទង្វើនៃជំនឿ និងសប្បុរសធម៌។
លោកបានមានប្រសាសន៍ថា ការថ្វាយសរីរាង្គរបស់ខ្លួនដើម្បីឱ្យអ្នកដទៃអាចរស់នៅបានគឺជាទង្វើពិសិដ្ឋ៕