គ្រីស្តបរិស័ទឥណ្ឌារាប់សិបនាក់ចូលរួមធម្មយាត្រាក្នុងរដូវបុណ្យអប់រំពិសេស

គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិករាប់សិបនាក់ មកពីទូទាំងអគ្គភូមិភាព ហ្គាវ (Goa) និង ដាមេន ( Daman) ភាគនិរតីនៃប្រទេសឥណ្ឌាបានចូលរួមក្នុងធម្មយាត្រា ប្រចាំឆ្នាំលើកទី៨ កាលពីថ្ងៃទី២២ ខែកុម្ភៈ ដែលជាថ្ងៃអាទិត្យដំបូងនៃរដូវអប់រំពិសេស។

ធម្មយាត្រានេះបានចាប់ផ្តើមនៅម៉ោង ២:00 ព្រឹកនៅមណ្ឌលសកម្មភាពគោលដៅចំនួន៥នៅក្នុងអគ្គភូមិភាគ ហើយអ្នកចូលរួមបាននាំគ្នាដើរដោយថ្មើរជើងនៅក្នុងចម្លាយផ្លូវ ១០គីឡូម៉ែត្រ រួចបានជួបគ្នានៅព្រះវិហារចំណាស់មួយ គឺព្រះវិហារអូល សេនខូល ( Old Sancoale )។

ព្រឹត្តិការណ៍នេះដឹកនាំដោយលោកកាឌីណាល់និងអគ្គអភិបាល ហ្វីលីព ណេរី​ នៃអគ្គភូមិភាពនេះ និង លោកអភិបាលឧបត្ថម្ភក ស៊ីម៉ាវ​ ហ្វឺណាន់ដេស (Simião Fernandes ) ក្រោមប្រធានបទនៃកម្មវិធីធម្មយាត្រានេះ គឺ "អ្នកដើរតាមព្រះគ្រីស្ត បូជនីយេសក៍ឆ្ពោះទៅក្តីសង្ឃឹម"។

លោកបូជាចារ្យ លូស៊ីអូ ឌីយ៉ាសំ (Lucio Dias) ដែលបានចូលរួមធម្មយាត្រានេះបានមានប្រសាសន៍ថា ជីវិតខ្លួនឯងគឺហាក់ដូចជាជាធម្មយាត្រាចាប់ពីកំណើតរហូតដល់ស្លាប់ ដែលទ្រទ្រង់ដោយក្តីសង្ឃឹមនៅក្រោមវត្តមានរបស់ព្រះគ្រីស្ត។

លោកបូជាចារ្យបានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់អធិស្ឋាន ការតមអាហារ និងការឆ្លុះបញ្ចាំងលើព្រះបន្ទូលរបស់ព្រះម្ចាស់៕

Daily Program

Livesteam thumbnail