គ្រីស្តបរិស័ទគួរតែត្រង់ត្រាប់ស្តាប់ធម្មទេសនា! មិនចាំបាច់យូរពេកទេ ត្រឹមតែ៨នាទីក៏គ្រប់គ្រាន់ដែរ
នៅក្នុងអំឡុងពេលដឹកនាំកម្មវិធីថ្វាយអភិបូជា នៅគុយបាវ ក្នុងទីក្រុង គូបាវ (Cubao) ប្រទេសហ្វីលីពីន លោកអភិបាល អេលីយ៉ាស អាយូបាន (Elias Ayuban) បានអំពាវនាវឲ្យបូជាចារ្យសង្ខេបធម្មទេសនា ហើយណែនាំឲ្យគ្រីស្តបរិស័ទព្យាយាមត្រង់ត្រាប់ស្តាប់។
លោកអភិបាលបានលើកឡើងថា ការចំណាយពេលត្រឹមតែ៨ទៅ១០នាទីស្តាប់ធម្មទេសនានៅរៀងរាល់ថ្ងៃអាទិត្យគឺវាគ្រប់គ្រាន់ហើយ នៅក្នុងការក្លាយជាគ្រីស្តបរិស័ទប្រកបដោយទំនួលខុសត្រូវ។
លោកអភិបាលបានបន្តថា គ្រីស្តបរិស័ទកាលណាទទួលអគ្គសញ្ញាជ្រមុជទឹកហើយនោះ គួរតែចូលរួមសកម្មភាពនានាដើម្បីទទួលធាតុចូលនានា ដោយរួមទំាងធម្មទេសនា។
ធម្មទេសនានេះសំខាន់ណាស់ ដោយសារតែនេះជាសកម្មភាពបង្ហាញពីការប្រមូលផ្តុំគ្នា ហើយ ជួបជុំគ្នាប្រកបដោយ សាមគ្គីភាព។
លោកអភិបាលបានបន្តទៀតថា អគ្គសញ្ញាមិនមែន ជាកម្មសិទ្ធិរបស់បព្វជិតទេ ប៉ុន្តែជាអំណោយដែលបានប្រគល់ឱ្យពួកគេពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ដូច្នេះគ្រប់គ្នាមានសិទ្ធិចូលរួមនិងរួមចំណែក នៅក្នុងកម្មវិធីនានា ដោយរួមទាំងធម្មទេសនា៕