គណៈអភិបាលបុរីវ៉ាទីកង់ប្រកាសចេញនូវកម្មវិធីថ្មីឧទ្ទិសដល់សន្ត កាឡូស អាគូទីស

វ៉ាទីកង់ញូវបានរាយការណ៍ គណៈអភិបាលបុរីវ៉ាទីកង់បានប្រកាសចេញនូវ App ថ្មីមួយដែលផ្តល់ជូននូវខ្លឹមសារនៃគេហទំព័រផ្លូវការរបស់ខ្លួនតាមរបៀបរហ័ស និងងាយស្រួល ដើម្បីទទួលបានព័ត៌មាន ការប្រកាស និងការទំនាក់ទំនងផ្លូវការរបស់បុរីវ៉ាទីកង់​។

ក្រៅពីបម្រើមុខងារផ្សព្វផ្សាយ ហើយនោះ App នេះ ក៏ត្រូវបានគេដឹងថា ត្រូវបានរចនាឡើងដើម្បី ឧទ្ទិសដល់សន្ត កាឡូស អាគូទីស ( St. Carlo Acutis ) ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានមួយរូបរបស់ព្រះសហគមន៍ ។

Appកម្មវិធីនេះ ផ្តល់ជូននូវខ្លឹមសារនៃគេហទំព័រព័ត៌មាន www.vaticanstate.va ហើយត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការចូលប្រើព័ត៌មានកាន់តែងាយស្រួល លឿនជាងមុន និងងាយស្រួលប្រើជាងមុននៅលើឧបករណ៍ចល័តនានា។

App ថ្មីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់រកមើលព័ត៌មាន ការប្រកាស និងការទំនាក់ទំនងផ្លូវការបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយធ្វើអោយបទពិសោធន៍រុករកប្រសើរឡើង និងធ្វើឱ្យអ្នកស្រាវជ្រាវព័ត៌មានអាចចូលដំណើរការបានកាន់តែងាយស្រួល។

ការតម្លើង App នេះឡើងជាគំនិតផ្តួចផ្តើមឆ្ពោះទៅ​មាគ៌ាច្នៃប្រឌិតឌីជីថល ក្នុងគោលបំណងលើកកម្ពស់តម្លាភាព ការចូលរួម និងការផ្សព្វផ្សាយព័ត៌មានស្ថាប័នតាមរយៈឧបករណ៍ទំនើបនិងទាន់សម័យ៕

Daily Program

Livesteam thumbnail