ខេត្តមួយនៅប៉ាគីស្ថានអនុម័តសៀវភៅអប់រំសាសនាថ្មីសម្រាប់សិស្សដែលមិនមែនជាមូស្លីម
តាមរយៈការជូនដំណឹងជាផ្លូវការមួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាជ្ញាធរអប់រំ កម្មវិធីសិក្សា បណ្តុះបណ្តាល និងវាយតម្លៃ នៃរដ្ឋពន្ធចាប (Punjab ) បានអនុម័តសៀវភៅសិក្សាអប់រំសាសនាថ្មីសម្រាប់សិស្សដែលមិនមែនជាមូស្លីមនៅក្នុង ប្រទេសប៉ាគីស្ថាន។
ក្រោយការប្រកាសបែបនេះ ថ្នាក់ដឹកនាំព្រះសហគមន៍ និងក្រុមសកម្មជនខាងសិទ្ធិមនុស្សបានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ។
លោកបូជាចារ្យ កៃសា ហ្វេរ៉ួហ្ស ( Qaisar Feroz) ជាលេខាធិការប្រតិបត្តិនៃគណៈកម្មការកាតូលិក សម្រាប់ទំនាក់ទំនងសង្គម បានហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលខេត្តនេះថា ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់សមភាព។
លោកបានមានប្រសាសន៍ថា "នេះនឹងអនុញ្ញាតឱ្យសិស្សគ្រីស្តបរិស័ទ និងសិស្សជាជនជាតិភាគតិចសាសនាដទៃទៀតរៀនបន្ថែមអំពីសាសនា និងតម្លៃសាសនារបស់ពួកគេនៅក្នុងសាលារៀន"។
លោកបូជាចារ្យ បានកត់សម្គាល់ថា សៀវភៅសិក្សាត្រូវបានបង្កើតឡើងស្របតាមកម្មវិធីសិក្សាជាតិសម្រាប់ការអប់រំសាសនា៕