ក្រោយទស្សនកិច្ចសម្តេចប៉ាប ព្រះសហគមន៍​កូរ៉េកំពុងឆ្ពោះទៅរកការរួបរួម

វ៉ាទីកង់ញូវបានរាយការណ៍១០ឆ្នាំ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងដើម្បីចូលរួមវេទិកាយុវជន​អាស៊ីលើក​ទី​៦ លោកបូជាចារ្យ ឌីយេហ្គោ កាសូឡាតូ (Diego Cazzolato ) បាននិយាយថា ព្រះសហគមន៍កាតូលិកបានកំពុងស្វែងរកការបង្រួបបង្រួមជនអន្តោប្រវេសន៍នានា។

លោកបូជាចារ្យបានឲ្យដឹងថា នៅពេលនេះ ក្រៅពីខិតខំធ្វើការជាមួយនឹងជនឥន្តោប្រវេសន៍ហើយនោះ ព្រះសហគមន៍ក៏កំពុងតែជំរុញការសន្ទនាអន្តរសាសនាក្នុងក្តីសង្ឃឹម ថានឹងដឹកនាំមនុស្សជំនាន់ថ្មីទៅកាន់ពិភពលោកដែលមានសុវត្ថិភាព។

លោកបានបន្តថា លោកបានមកប្រកាសដំណឹងល្អហើយបានព្យាយាមធ្វើកិច្ចការនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ។

លោកបូជាចារ្យ បានចែករំលែកបេសកកម្មរបស់លោកថា​កិច្ចការនេះកាន់តែសកម្ម គឺក្រោយពេលដែលលោកបូជាចារ្យបានទទួលព្រះពរពី​សម្តេច​ប៉ាបនៅក្នុងអំឡុងពេលទ្រង់​បំពេញទស្សនកិច្ចនៅប្រទេស​កូរ៉េ​ខាង​ត្បូង​ពី​ថ្ងៃ​ទី ១៣ ដល់ ១៨ ខែ​សីហា ឆ្នាំ ២០១៤ នៅពេលដែលកូរ៉េខាងត្បូងរៀបចំ​ទិវា​យុវជន​អាស៊ី​លើក​ទី៦។

នៅក្នុងបទសម្ភាសន៍ជាមួយវ៉ាទីកង់ លោក​បូជាចារ្យបានបង្ហាញពីក្តីសង្ឃឹមថា ការផ្សះផ្សាផ្ទៃក្នុង និងភាតរភាពសកលតាមរយៈ​កិច្ចសន្ទនាអន្តរសាសនា និងការគាំទ្រសម្រាប់ជនក្រីក្រ និងជនចំណាកស្រុក កិច្ចការនេះកំពុងតែដំណើរការទៅមុខ។​

លោកបូជាចារ្យបានបន្តថា នៅពេលដែលលោកបូជាចារ្យមានឱកាសជួបសម្តេចប៉ាបនៅក្នុងឆ្នាំ ២០១៤ សម្តេចប៉ាបបានលើកទឹកចិត្តនឹងពង្រឹងឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ ស្តារសន្តិភាព និងក្តីសង្ឃឹមដល់ប្រជាជនកូរ៉េខាងត្បូង ដែលនៅតែរំជើបរំជួលពីព្រឹត្តិការណ៍សោកនាដកម្មនាពេលកន្លងមក៕

Daily Program

Livesteam thumbnail