ក្រុមអត្តពលិកស៊ូដង់ខាងត្បូងស្វែងរកការឈ្នះអូឡាំពិកលើវិញ្ញាសារបាល់បោះ
ក្រុមកីឡាបាល់បោះក្នុងក្តីស្រមៃរបស់ស៊ូដង់ខាងត្បូង កំពុងតែសង្ឃឹមថាពួកគេនឹងឈ្នះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ខណៈដែលក្រុមជម្រើសជាតិរបស់ខ្លួនព្យាយាមបង្កើតប្រវត្តិសាស្ត្រទល់នឹងតារា NBA របស់សហរដ្ឋអាមេរិក ហើយនឹងត្រូវប៉ះជាមួយស៊ែប៊ីនៅថ្ងៃសៅរ៍។
ស៊ូដង់ខាងត្បូងដែលកំពុងតែរងគ្រោះនឹងសង្រ្គាមត្រូវបានគេដឹងថា បានលេចធ្លោរហើយទាក់ទាញចំណាប់អារម្មណ៍ពេញពិភពលោកជាពិសេសពីក្រុមអ្នកគាំទ្រ កីឡាបាល់បោះ ហើយនៅព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីចុងសប្តាហ៍ ក្រុមនេះ បានផ្តួលព័រតូរីកូនៅក្នុងពិន្ទុ៩០-៧៩ ។
សមិទ្ធផលនេះជាសមត្ថកម្មដ៏ លេចធ្លោរបស់ប្រជាជាតិដែលកំពុងផុងនឹង សង្គ្រាម និងភាពក្រីក្រជាច្រើនឆ្នាំ ហើយក៏ជាប្រជាជាតិដែលមានប្រជាជនរស់នៅក្នុងជំរុំជនភៀសខ្លួនដ៏ធំមួយ ខណៈការងារឆ្ពោះទៅរកការផ្សះផ្សាហាក់កំពុងស្ថិតនៅក្នុងភាពដូចជាខ្វិន ហើយកិច្ចសន្យាសន្តិភាពនៅតែមិនដំណើរការ។