ក្រុមលោកអភិបាល អំពាវនាវឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់
ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានជំរុញឱ្យប្រទេសហត្ថលេខីនានាគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី ដែលត្រូវបានរំលោភរួច។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាពិសេសតំបន់ភាគខាងកើតរបស់ខ្លួនជាកម្មវត្ថុនៃជម្លោះអស់ជាច្រើនទសវត្សរ៍។ អំពើហិង្សារវាងកងជីវពលក្នុងស្រុក និងក្រុមឧទ្ទាមបរទេសបាននាំឱ្យមានការផ្លាស់ទីលំនៅ និងអស្ថិរភាព។
ទីភ្នាក់ងារសារព័ត៌មានព័ត៌មានហ្វីដេស រាយការណ៍ការថា ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអំពាវនាវឱ្យមានសន្តិភាព និងការអនុវត្តបទឈប់បាញ់ដែលបានចុះហត្ថលេខានៅ ប្រទេសអង់ហ្គោឡា កាលពីថ្ងៃទី ៣០ខែកក្កដា។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយរដ្ឋាភិបាលកុងហ្គោ និងរវ៉ាន់ដា បានអំពាវនាវឱ្យមានបទឈប់បាញ់មួយត្រូវបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៤ ខែសីហា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកបាននិយាយថា ពួកគេមានការព្រួយបារម្ភថា បទឈប់បាញ់ថ្មីនេះ ប្រហែលជាមិនត្រូវបានគោរព។
ពួកគេបាននិយាយថា "កិច្ចព្រមព្រៀងពីមុនទាំងអស់ត្រូវបានរំលោភដោយគ្មានការប្រឹងប្រែង ហើយរបាយការណ៍ផ្សេងៗអំពីរឿងនេះមិនបាននាំឱ្យមានការដាក់ទណ្ឌកម្មណាមួយឡើយ"។
របាយការណ៍បាននិយាយថា ក្រុមឧទ្ទាមនៃចលនាថ្ងៃទី២៣ ខែមីនា ដែលគេស្គាល់ថាជាកងទ័ពបដិវត្តកុងហ្គោ ត្រូវបានគេឃើញកាលពីថ្ងៃពុធ បានចល័តទ័ពចុះឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះក្នុងបទឈប់បាញ់ ជាពិសេសនៅ ខេត្ត គីវូ (Kivu) ខាងជើង ដែលសម្បូរទៅដោយសារធាតុរ៉ែ នៅតាមព្រំដែនភាគខាងកើតជាមួយប្រទេស រវ៉ាន់ដា នៅពេលដែលក្រុមឧទ្ទាម M23 បន្តកាន់កាប់ដីក្នុងតំបន់។
ជាងនេះទៅទៀត អង្គការសហប្រជាជាតិបានរាយការណ៍កាលពីមុនថា ទាហាន រវ៉ាន់ដា ជិត ៤000 ត្រូវបានដាក់ពង្រាយដោយរដ្ឋាភិបាលដើម្បីធ្វើប្រតិបត្តិការជាមួយ ក្រុមឧន្ទាម នៅទឹកដីនៃរដ្ឋាភិបាលកុងហ្គោ ។
នេះគឺជាជម្លោះដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរលើប្រជាជនក្នុងតំបន់ រួមទាំងការផ្លាស់ទីលំនៅរបស់មនុស្ស ១,៧ លាននាក់ អង្គការសហប្រជាជាតិ បានអះអាងថា មកដល់ពេលនេះ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នេះ បានបណ្តាល់ឲ្យអ្នកផ្លាស់ទីលំនៅ នៅក្នុងប្រទេសកុងហ្គោមានដល់ជាង ៧ លាននាក់៕