ក្រុមលោកអភិបាលនៅវ៉េណេស៊ុយអេឡា ជំរុញឱ្យមានតម្លាភាពលើលទ្ធផលបោះឆ្នោត

ចំពេលដែលភាពចលាចលដែលកំពុងរីករាលដាល ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេស​វេណេហ្ស៊ុយអេឡា បានជំរុញឲ្យអ្នក​ពាក់ព័ន្ធរៀបចំដំណើរការបោះឆ្នោតនិងបង្ហាញលទ្ធផលប្រកបដោយតម្លាភាព។

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីមានជម្លោះអំពីការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

អាជ្ញាធរជាតិរៀបចំការបោះឆ្នោតនៅប្រទេសនេះ បានប្រកាសឱ្យប្រធានាធិបតីដែលកំពុងកាន់អំណាច គឺ លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) ជាអ្នកឈ្នះការបោះឆ្នោតដោយផ្តល់​ឱកាសឲ្យលោកបន្តកាន់តំណែងនូវអាណត្តិទីបីបន្តទៀត។

នេះគឺជាការប្រកាសរបស់អ្នករៀបចំការបោះឆ្នោត ប៉ុន្តែអ្នក​បោះឆ្នោត​ឯករាជ្យ​បាន​ហៅ​លទ្ធផល​នោះ​ថា​មិន​អាច​ទុកចិត្ត​បាន ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​បរទេស​ដូចគ្នា​បាន​ជំរុញ​ឲ្យ​មាន​តម្លាភាព​ជុំវិញ​ចំនួន​សន្លឹក​ឆ្នោត។

នៅចំកណ្តាលនៃភាពចលាចលនេះ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅវេណេស៊ុយអេឡាបានចេញសេចក្តីថ្លែងការណ៍មួយដោយសរសើរ ដោយ​សង្កត់​ធ្ងន់ថា ទំហំនៃការទៅបោះឆ្នោតបាន "បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះលទ្ធិប្រជាធិបតេយ្យ"។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា «​ក្នុង​នាម​ជា​អ្នកគង្វាល​​ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ យើង​​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ព្រឹត្តិការណ៍​ដែល​កើតឡើង ហើយ​ចង់​បង្ហាញ​ពី​សាមគ្គីភាព និង​ឆន្ទៈ​របស់​យើង​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ»​

ក្រុមលោកអភិបាលក៏បានបន្តរការអំពាវនាវឱ្យមានតម្លាភាពនៃការបោះឆ្នោតផងដែរ ដោយថ្លែងថា យើងចូលរួមជាសំឡេង ជាមួយអ្នកទាំងក្នុង និងក្រៅប្រទេសវេណេស៊ុយអេឡា ដែលទាមទារដំណើរការផ្ទៀងផ្ទាត់លទ្ធផលសន្លឹកឆ្នោត ដែលក្នុងនោះតួអង្គនយោបាយដែលពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងពេញលញ។

សេចក្តីថ្លែងការណ៍បានទទូចថា "អនុញ្ញាតឱ្យយើងឈរយ៉ាងរឹងមាំនៅក្នុងក្តីសង្ឃឹម"។ “គំនិត និងការអះអាងរបស់យើងត្រូវតែធ្វើឡើងជាមួយនឹងអាកប្បកិរិយាដោយសន្តិវិធី ការគោរព និងការអត់ឱនដែលបានគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន៕

Daily Program

Livesteam thumbnail