ក្រុមលោកអភិបាលកាតូលិក​​ឥណ្ឌា​ជួប​នាយក​រដ្ឋមន្ត្រីមូឌី

គណៈប្រតិភូព្រះសហគមន៍កាតូលិក ដែលដឹកនាំដោយលោក អេនឌ្រូវ ថាសាត ( Andrews Thazhath )  អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅឥណ្ឌា បានដឹកនាំតំណាងព្រះសហគមន៍ជួបជាមួយនាយករដ្ឋមន្ត្រីហិណ្ឌូជាតិនិយមដែលទើបជាប់ឆ្នោតជាថ្មី ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់គ្រីស្តបរិស័ទ ចំពោះ​ការ​កើនឡើង​អំពើហិង្សាប្រឆាំងគ្រីស្តសាសនានៅក្នុងប្រទេស។

នៅក្នុងជំនួបនោះ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសឥណ្ឌាបានសម្តែងការព្រួយបារម្ភ អំពីអរិភាពដែលគ្រីស្តបរិស័ទកំពុងប្រឈមមុខនៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋច្រើនបំផុតនេះ។

នៅក្នុងជំនួបនោះ លោក ណារ៉េនដ្រា មូឌី ត្រូវបានស្នើសុំអន្តរាគមន៍ ដើម្បីបញ្ឈប់អំពើហិង្សា និងការបៀតបៀនលើគ្រីស្តបរិស័ទ។

ក្នុងអំឡុងពេលនៃជំនួប រយៈពេល៤៥ នាទី ក្រុមលោកអភិបាលនៃព្រះសហគមន៍ឥណ្ឌា បានពិពណ៌នាថា មាន​ «ស្និទ្ធស្នាល» គណៈប្រតិភូដែលមានសមាជិកបួននាក់បានបង្ហាញមេដឹកនាំនៃគណបក្សជាតិនិយមហិណ្ឌូ នូវសំណើរមួយចំនួន​អំពីអំពើហិង្សា​ និងការបំពារបំពានគ្រីស្តបរិស័ទ៕

Daily Program

Livesteam thumbnail