ក្រសួងព្រមានអំពីកម្រិតទឹកភ្លៀងខ្ពស់ជាងមធ្យមភាគ ក្នុងអំឡុងរដូវវស្សា

ក្រសួងបានបញ្ជាក់ថា តាមការទស្សន៍ទាយបង្ហាញថា សីតុណ្ហភាពនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងតំបន់ខ្សែអេក្វាទ័រ បាតុភូត El Niño (អែលនីញ៉ូ) នឹងបន្តកើតមាននៅក្នុងខែកក្កដា ហើយនឹងឡើងដល់កម្រិតកំពូលនៅក្នុងខែវិច្ឆិកា។

សីតុណ្ហភាពអប្បបរមានឹងមាន ២៦°C និងសីតុណ្ហភាពអតិបរមាមាន ៣៧°C ដែលខ្ពស់ជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំកន្លងទៅ។ ចាប់ពីខែកក្កដា ដល់ខែសីហា បរិមាណទឹកភ្លៀងនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ចាប់ពីខែកញ្ញា ដល់ខែតុលា បរិមាណទឹកភ្លៀងនឹងមានកម្រិតទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។

បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានឡើងជាញឹកញាប់។ នៅចុងរដូវវស្សា បរិមាណទឹកភ្លៀងនឹងមានការថយចុះ ដោយរដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទីពីរនៃខែតុលា ដែលលឿនជាងពេលធម្មតា។

 

Daily Program

Livesteam thumbnail