កុមារីហ្វីលីពីនម្នាក់នៅលើវិថីឆ្ពោះទៅរកការតែងតាំងជាសន្តបុគ្គល

 

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា កុមារីអាយុទើបតែ១៣ឆ្នាំម្នាក់កំពុងតែស្ថិតនៅ​លើវិថីនៅក្នុងការតែងតាំងនាងជាសន្តបុគ្គលមួយរូប។

ប្រភពដដែលបានឲ្យដឹងថា សន្តអាសនៈនៅពេលនេះបានអនុញ្ញាតបើកផ្លូវឲ្យមានការសើបអង្កេតដើម្បីប្រកាសតែងតាំងនាងជាសន្តបុគ្គលហើយ។

កុមារីរូបនេះត្រូវបានគេដឹងថា នីណា រូអ៊ី អាបេ ដែលបានទទួលមរណៈភាពនៅក្នុងឆ្នាំ​១៩៩៣ ហើយនៅពេលនេះថ្នូរបស់នាងកំពុងតែក្លាយជា កន្លែងសក្ការៈបូជាមួយ។

ប្រសិនបើកុមារីហ្វីលីពីនរូបនេះត្រូវបានប្រកាសថាជាសន្តបុគ្គលមែននោះ នាងនឹងក្លាយជាសន្តបុគ្គលដែលក្មេងជាងគេបង្អស់។

កុមារីរូបនេះកើតនៅក្នុង ថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩៧៩  នៅទីក្រុង កេហ្ស៊ុន ( Quezon) ដោយ  ឪពុក​ម្តាយ​របស់​នាង​ជា​មេធាវី ប៉ុន្តែនាងកំព្រា​ឪពុកតាំងពីនាងអាយុ៣ឆ្នាំ។

កុមារីនេះបានដឹងថាខ្លួនមានជំងឺបេះដូងនៅអាយុ១០ ឆ្នាំ ហើយបានតស៊ូរស់នៅជាមួយនឹងជីវិតដែលគ្មានសេចក្តីភ័យខ្លាច ដោយមានជំនឿ និងសេចក្តីរីករាយរហូតដល់នាងទទួលមរណៈ៕

 

Daily Program

Livesteam thumbnail