កិច្ចសន្ទនាជាសកលអំពីកិច្ចព្រមព្រៀងបៃតងកំពុងតែទាក់ទាញការចាប់អារម្មណ៍

កិច្ចសន្ទនាជាសកលអំពីកិច្ចព្រមព្រៀងបៃតងស្តីពីបញ្ហាប្រឈម និងដំណោះស្រាយអាកាសធាតុដែលរៀបចំឡើងនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ បានកំពុងតែទាក់ទាញការចាប់អារម្មណ៍ជាសាកល ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សន្និសីទអន្តរជាតិ នេះបាន ប្រមូលផ្តុំរួមទាំងអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមបម្រែបម្រួលអាកាសធាតុ និងសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ចក្ខុវិស័យរួបរួមគ្នាដើម្បីការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។

ប្រភពដដែលបានបន្តថា ក្រុមអ្នកចូលរួម បានពិភាក្សាអំពីស្ថានភាពនៃភពផែនដីនិងស្វែងយល់ពីអ្វីដែលនៅតែអាចធ្វើបាន ដើម្បីកាត់បន្ថយគ្រោះមហន្តរាយធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

បញ្ហាដែលបានលើកយកមកពិភាក្សារួមមាន គ្រោះមហន្តរាយដោយ ទឹកជំនន់ វាលខ្សាច់ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងវិបត្តិដែលកំពុងកើនឡើងនៃជនចំណាកស្រុកអាកាសធាតុ។

វេទិកានេះផ្តោតលើការស្វែងរកចំណុចរបត់មួយ ដើម្បីរក្សាក្តីសង្ឃឹមសម្រាប់ភពផែនដីដែលអាចរស់នៅបានសម្រាប់មនុស្សជំនាន់ក្រោយ ខណៈដែលផ្នែកនីមួយៗនៃពិភពលោកកំពុងប្រឈមមុខនឹងការពិតផ្សេងៗគ្នា  

ក្រុមអ្នកចូលរួមក៏បាន សង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ចក្ខុវិស័យជាយុទ្ធសាស្ត្រ ដែលដាក់សិទ្ធិរបស់មនុស្សក្នុងការរស់នៅក្នុងបរិស្ថានដែលមានសុខភាពល្អ ធន់នឹងភាពសុខដុមជាមួយធម្មជាតិជាស្នូលរបស់វា៕

Daily Program

Livesteam thumbnail