ការិយាល័យអប់រំនិងការបង្កើតជំនឿ FABC ថា ការបង្កើតជំនឿសម្រាប់ទ្វីបអាស៊ីកំពុងផ្លាស់ប្តូរ
ខណៈពេលដែលសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) កំពុងរៀបចំ កិច្ចប្រជុំពេញអង្គរបស់ខ្លួននៅទីក្រុងហ្សាកាតានៅខែកក្កដានេះ ការិយាល័យគ្រូអប់រំជំនឿដ៏សំខាន់មួយបានកំពុង បន្តពង្រឹងបេសកកម្មរបស់ព្រះសហគមន៍ ដោយការបង្កើនសកម្មភាពលើកកំពស់ការអប់រំជំនឿ និង ការបន្តការបង្រៀនសាសនា នៅទូទាំងទ្វីប។
ការិយាល័យអប់រំ និងការបង្កើតជំនឿ ដែលពីមុនត្រូវបានគេស្គាល់ថាជាការិយាល័យអប់រំ និងបណ្តុះបណ្តាលបព្វជិតភាពនិស្សិត ដែលមានភារកិច្ចបណ្តុះបណ្តាលនិង ពង្រឹងភាពជាអ្នកដឹកនាំខាងការបង្រៀនសាសនា និងការលើកកម្ពស់ការបង្កើតជំនឿ បានកំពុងតែបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអប់រំ និងការិយាល័យអប់រំសាសនានៃប្រទេសនៅអាស៊ី ដើម្បីលើកកម្ពស់សាមគ្គីភាព និងដោះស្រាយអាទិភាពលើវិស័យអប់រំ និងការបង្រៀនសាសនារបស់ព្រះសហគមន៍កាតូលិក។
ការិយាល័យនេះមានបេសកកម្ម ជាបណ្តាញដ៏សំខាន់សម្រាប់អ្នកដឹកនាំខាងការអប់រំ និងការបង្រៀនសាសនានៅទូទាំងតំបន់ ពង្រឹងចំណងមិត្តភាពក្នុងចំណោមព្រះសហគមន៍ ក្នុងស្រុកក្នុងការអប់រំ និងការបង្រៀនសាសនា សម្រួលដល់ការចែករំលែកយុទ្ធសាស្ត្រគ្រូអប់រំជំនឿ និង ការប្រកាសដំណឹងល្អ។
ចាប់តាំងពីការបង្កើតឡើងមក ការិយាល័យនេះបានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាជាច្រើនដែលផ្តោតលើការអប់រំ និងការបង្រៀនសាសនា។ ក្នុងចំណោមការចូលរួមចំណែកដ៏សំខាន់បំផុតរបស់ខ្លួន គឺការជួបជុំសំខាន់ៗចំនួនបី ដែលបានបង្កើតឯកសារសំខាន់ៗ ដែលបានបង្កើតស្ថាប័នទទួលខុសត្រូវលើការបង្រៀនសាសនានៅអាស៊ី។
ជាងមួយទសវត្សរ៍ក្រោយមកនេះ ការិយាល័យនេះបានកោះប្រជុំពិគ្រោះយោបល់ស្តីពីការបង្រៀនសាសនាគ្រួសារ បញ្ហាប្រឈមពីការពិតនៅអាស៊ីជាដើម៕