ការសិក្សាបង្ហាញថា គ្រីស្តបរិស័ទ ភាគច្រើនជាជនចំណាកស្រុកនៅទូទាំងពិភពលោក
ការសិក្សាថ្មីមួយបានបង្ហាញថា ជនចំណាកស្រុកមួយចំនួនធំនៅជុំវិញពិភពលោកគឺជាគ្រីស្តបរិស័ទ។
ការវិភាគថ្មីដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន ចេញផ្សាយនៅថ្ងៃទី ១៩ ខែសីហាបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃជនចំណាកស្រុកប្រមាណ ២៨០ លាននាក់នៅទូទាំងពិភពលោកដែលរស់នៅក្រៅប្រទេសកំណើតរបស់ពួកគេគឺជាគ្រីស្តបរិស័ទ ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចំណោមជនចំណាកស្រុក ២៨០ លាននាក់ មានគ្រីស្តបរិស័ទសរុប ៤៧ ភាគរយទៅហើយ ក្រៅពីនោះមាន ម៉ូស្លីមមានចំនួន ២៩ភាគរយ អ្នកមិនជឿលើសាសនា១៣ភាគរយ ហិណ្ឌូ៥ភាគរយ ពុទ្ធសាសនិក៤ភាគរយ និងជនជាតិយូដា១ភាគរយ។
ការសិក្សានេះបានបង្ហាញថា កំណើននៃជនចំណាកស្រុកដែលជាគ្រីស្តបរិស័ទ៨០ភាគរយគឺកើនឡើងនៅក្នុងចន្លោះពី ឆ្នាំ ១៩៩០ដល់ឆ្នាំ ២០២០ ។
ការស្រាវជ្រាវបាននិយាយថា "ជាមួយនឹងករណីលើកលែងមួយចំនួន ជនចំណាកស្រុកជាគ្រីស្តបរិស័ទមានទំនោរមកពីប្រទេសដែលមានភាគច្រើនជាគ្រីស្តបរិស័ទ និងសេដ្ឋកិច្ចប្រសើរជាងប្រទេសរបស់ពួកគេ ។
នៅពេលនេះជនចំណាកស្រុកជាគ្រីស្តបរិស័ទច្រើនជាងគេគឺជនជាតិម៉ិកស៊ីកូ ដែលមានប្រមាណជា ១១,៣លាននាក់ ហ្វីលីពីន ដែលមានចំនួន ៥,២ លាននាក់។
យោងតាមការសិក្សា ប្រជាជនហ្វីលីពីននិងជនចំណាកស្រុកនានាតែងតែទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗ ដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ឬដោយសារអស្ថិរភាពនយោបាយនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។