ការប្រទូស្តរាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតុន ត្រូវបានផ្អាក និងការប្រកាស អំពី​ការប្រជុំនៅប្រទេសកាតា

អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី២៩ ខែមិថុនា នូវកិច្ចប្រជុំនៅសប្តាហ៍នេះ​នៅប្រទេសកាតាបន្ទាប់ពីមានការវាយប្រហារគ្នានាប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែទីក្រុងតេអេរ៉ង់​លើក​ឡើងអំពីជំនួបបច្ចេកទេសដោយមិនមានការចរចាដោយផ្ទាល់ជាមួយភាគីសត្រូវ នៅ​ខណៈ​​ដែលទីក្រុងវ៉ាស៊ីនតោន និយាយអំពី "កិច្ចប្រជុំកម្រិតខ្ពស់"។

យោងតាមមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ ភាគីទាំងពីរបានសម្រេចបញ្ឈប់ការវាយប្រហាររបស់  ពួកគេ ដែលបានធ្វើឡើង ទោះបីមានការចុះ​ហត្ថលេខាលើពិធីសារកិច្ចព្រមព្រៀងកាលពីពាក់ កណ្តាលខែមិថុនា ដើម្បីបញ្ចប់សង្រ្គាមនៅ​មជ្ឈិមបូព៌ាក្តី។ ហើយប្រធានាធិបតីអាម៉េរិក បាន សរសេរនៅលើបណ្តាញសង្គម ទ្រូស សូស្យល់ (Truth Social) ថា ៖ “អ៊ីរ៉ង់បានស្នើសុំឲ្យមាន កិច្ចប្រជុំមួយ។ ហើយវានឹងរៀបចំធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា នៅទីក្រុងដូហា។”

បន្តិចក្រោយមក អ្នកនាំពាក្យនៃសេតវិមាន លោកស្រី ការ៉ូលីន លីវីត បានប្រកាសនៅសារព័ត៌​មាន ហ្វ៉កញូ (Fox News) ថា បេសកជនពិសេស លោកស្តេវ វីតកូហ្វ និងលោក ចារ៉េត គូស្នឺ នឹងទៅកាន់ទីនោះ នៅសប្តាហ៍នេះ ដើម្បីចូលរួមសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់”។

អ្នកការទូតម្នាក់ដែលមានចំណេះដឹងអំពីការចរចា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា នឹងមានកិច្ចជំនួបប្រជុំនៃក្រុមបច្ចេកទេស “នៅក្នុងពីរបីថ្ងៃខាងមុខនេះ” ហើយបាន បន្ថែមថា “បណ្តាញទំនាក់ទំនងសម្រាប់បន្ថយហានិភ័យនៃហេតុការណ៍ បានដំណើរការ”។

មុនដំបូង បន្ទាប់ពីបានបដិសេធរាល់ការជួបប្រជុំ ការទូតអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃចន្ទ អំពី​ការ​បញ្ជូនគណៈប្រតិភូអ្នកជំនាញនៅសប្តាហ៍នេះទៅទីក្រុងដូហា។ ប៉ុន្តែអ្នកនាំពាក្យ​ក្រសួង ការ​​បរទេសអ៊ីរ៉ង់ លោកអេស្មេអ៊ីល បាហ្គៃ បានទទូចថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខ យើងមិន ចរចាជាមួយភាគីអាម៉េរិកនោះទេ ទោះនៅក្នុងកម្រិតណាក៏ដោយ។

ភាពតានតឹងកាន់តែកើនឡើងនៅជុំវិញការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្រ្តអ័រមូស ដែល ​​ចរាចរណ៍​ឆ្លងកាត់បានថយចុះកាលពីចុងសប្តាហ៍​ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់​លើ​នាវា​នានា។

អ៊ីរ៉ង់បាននិយាយម្តងទៀត​ ទោះបីមានការប្រឆាំងពីសហរដ្ឋ​អាម៉េរិក​ក៏ដោយ តាំងពីប៉ុន្មាន​សប្តាហ៍​មក​​ហើយថា វានឹងមិនមានការវិលត្រឡប់មករកស្ថានភាពមុនសង្រ្គាម នៅពេលដែល​ច្រក​ឆ្លងកាត់​​ត្រូវ​មិនបង់ប្រាក់។ ហើយអ៊ីរ៉ង់គំរាមនាវានានាដែលព្យាយាមវាងផ្លូវដែលបាន​អនុញ្ញាត។

ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានដាក់គោលដៅវាយប្រហារលើនាវាពីរគ្រឿងកាលពី សប្តាហ៍មុន សហរដ្ឋអាម៉េរិកបានទម្លាក់​គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយប្រទេសអ៊ីរ៉ង់ បាន ដាក់​គោលដៅវាយប្រហារលើប្រទេស​ជិតខាងតំបន់ឈូងសមុទ្រ មានប្រទេសគូវ៉ែត និង​បារ៉ែន​​ជាដើម។ ​នេះគឺជាអ្វីដែលធ្វើឲ្យផុយស្រួលដល់ពិធីសារនៃកិច្ចព្រមព្រៀងដែលចុះ​ហត្ថលេខា​កាលពីថ្ងៃទី១៧ ខែមិថុនា រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតុន។

ចំណែក​ក្រសួងការបរទេស​អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ និងអូម៉ង់ បានប្រឈម​ទស្សនៈគ្នា​កាល​ពីថ្ងៃចន្ទ។

ប្រសិនបើប្រទេសទាំងពីរអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួនលើច្រកអ័រមូស។ ប៉ុន្តែក៏មាន អនុសញ្ញាសមុទ្រអន្តរជាតិនៃអង្គការសហប្រជាជាតិស៊ីអេនយូឌីអេម (CNUDM) ដែលត្រូវ បានអនុម័តនៅឆ្នាំ១៩៨២ ដែលធានាសិទ្ធិ “ឆ្លងកាត់ក្នុងការធ្វើដំណើរ” នៅក្នុងច្រកសមុទ្រ ដែលប្រើសម្រាប់ការធ្វើចរាចរណ៍អន្តរជាតិ ដូចជាច្រកអ័រមូស (Hormuz) ដែលជាច្រកសំខាន់ សម្រាប់ភ្ជាប់ឈូងសមុទ្រពែរ្ស៍ទៅកាន់ពិភពលោក។ ទោះបីជាយ៉ាងណា ទីក្រុងតេអេរ៉ង់ មិន ទាន់បានអនុម័តលើអនុសញ្ញានេះទេ។

 

 

Daily Program

Livesteam thumbnail