ការបង្ហាញនានារបស់កូរ៉េខាងត្បូង​អំពីអនាគតលោកគីម ជុងអ៊ុន

កាលពីថ្ងៃចន្ទទី២៩ កក្កដា សេវាកម្មចារកម្មនៃទីក្រុងសេអ៊ូល បានប្រាប់ទៅតំណាងរាស្រ្ត កូរ៉េ ខាងត្បូងអំពីអ្នកបន្តវេនពីលោកគីម ជុងអ៊ុន។ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង នឹងត្រៀមកូន​ស្រី​របស់លោកនៅវ័យជំទង់ដើម្បីឡើងដឹកនាំប្រទេសបន្ត។

កូនស្រីវ័យក្មេង គីម ជូអេ ដែលអាយុរបស់នាងមិនត្រូវបានបញ្ចាក់ ត្រូវបានឃើញនៅក្បែរ​ឪពុកជាច្រើនដង​ចាប់តាំងពីឆ្នាំ២០២២ ដែលទុកឲ្យគេគិតថា ថ្ងៃណាមួយ នាងនឹងអាច​បន្តពី​ឪពុកសម្រាប់ជំនាន់ទី៤​ នៃការឡើងកាន់អំណាច​សម្រាប់សន្តវង្សកុំមុយនីស្តតែមួយ​នៅលើ​ពិភពលោក។

បន្ទាប់ពីបានទទួលព័ត៌មានពីសេវាកម្មជាតិនៃចារកម្ម NIS តំណាងរាស្រ្តលី សុងវឺន បានថ្លែង​ទៅ​​កាន់សារព័ត៌មានថា  សេវាកម្មជាតិនៃចារកម្ម NIS វិនិច្ឆ័យថា នាង​ត្រូវបានជ្រើសរើស​ជា​អ្នក​បន្តវេន។ អ្នកតំណាងរាស្រ្តកូរ៉េខាងត្បូង បានបន្ថែមថា ៖ “ទីក្រុងព្យុងយ៉ាង ធ្វើឲ្យដឹងថា គីម ជូអេ អាច​ជាទាយាទ។ នេះបង្ហាញថា ជូអេគឺជាបុគ្គលដែលគេជឿជាក់បំផុត​ថានឹងបន្ត​ពី​មេដឹក​នាំ​បច្ចុប្បន្ន។

NIS ក៏បានពន្យល់ទៅកាន់តំណាងរាស្រ្តថា លោកគីម ជុងអ៊ុន មានសភាពលើសទម្ងន់​យ៉ាង​ខ្លាំង ដោយមានទម្ងន់ប្រមាណ ១៤០ គីឡូ។ នេះបានធ្វើឲ្យលោកស្ថិតនៅក្នុងសភាព​មាន​ហានិភ័យ​​ខ្ពស់សម្រាប់ជំងឺបេះដូង។

លោកលី សុងវឺន ដែលបានលើកយកពីសេវាកម្មជាតិនៃចារកម្ម បានបន្តថា មេដឹកនាំកូរ៉េខាង​ជើង ដែលត្រូវបានគេស្គាល់ល្បីថា ជាអ្នកជក់បារីដ៏ខ្លាំង ត្រូវបានគេគិត​ឃើញ​ថា អាចមាន​រោគ​សញ្ញាសំពាធឈាមខ្លាំង និងទឹកនោមផ្អែម​ដែលលំបាក​នឹងនៅយូរ​បាន ៣០ឆ្នាំ។

យោងតាមការពន្យល់ដែលផ្តល់ដោយ NIS ទៅកាន់អ្នកតំណាងរាស្រ្តកូរ៉េខាងត្បូង ទីក្រុងព្យុង​យ៉ាង ហាក់ដូចបង្ហាញភាពត្រឹមត្រូវ​នូវកម្រិតបញ្ចេញ កូនស្រីគីម ជូអេ ទៅកាន់សាធារណៈ ដើម្បី​​តាមដានមើលរបៀប​​ដែលប្រជាជនកូរ៉េខាងជើងប្រតិកម្មសម្រាប់តួនាទីរបស់នាង​ដែល​ជាយថាហេតុ​អាចឡើងដឹកនាំបន្តពីមេដឹកនាំសព្វថ្ងៃ។ NIS បានប្រាប់ទៅកាន់តំណាង​រាស្រ្តថា​គីម ជូអេ បង្ហាញខ្លួនច្រើនជាង​ពាក់កណ្តាលនៃរាល់ការធ្វើដំណើរនៅក្បែរឪពុក ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា ដូចជាជាការ​ត្រួតពិនិត្យមើលការធ្វើសមយុទ្ធយោធាជាដើម។

កាលពីខែមីនា អ្នកនាងគីម ជូអេ ត្រូវបានកំណត់សម្គាល់ដោយ​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាមួយ​នឹង​ឋានៈដែលមានកិត្តិយសណាស់ គឺហ៊ីយ៉ាងដូ ជាភាសាកូរ៉េ មានន័យថា មនុស្សដ៏សម្បើម​នៃ​ក្រុមប្រឹក្សារដ្ឋ ដែលនេះធ្វើឲ្យគេគិតថា នាងអាចនឹងបន្តពីលោកគីម ជុងអ៊ុន។ លោក​ប៉ាក ស៊ុនវុន អ្នកតំណាងរាស្រ្តម្នាក់ទៀត បានទម្លាយឲ្យដឹងថា ៖ “សូមកត់សម្គាល់ថា ពាក្យ ហ៊ីយ៉ាងដូ គឺត្រៀមសម្រាប់មេដឹកនាំ ឬសម្រាប់អ្នកបន្តវេន”។

យោងតាមអ្នកតំណាងរាស្រ្តប៉ាក ស៊ុនវុន បានឲ្យដឹងថា  កាលពីមុន សេវាកម្មជាតិនៃចារកម្ម​មិន​ដកចេញនូវលទ្ធភាពដែលកុមារម្នាក់អាចលេចឡើង​ក្នុងនាមជាដំណោះស្រាយ​ជម្រើស​មួយ​នៅក្នុងផែនការបន្តវេន ដោយសារកូរ៉េខាងជើង មិនមានប្រកាសណាមួយ​សម្រាប់​ការ​បន្ត​វេន​ទេ។

មុនឆ្នាំ២០២២ ការបញ្ជាក់តែមួយនៃវត្តមានរបស់គីម ជូអេ ចេញពីអតីតតារាបាល់បោះ NBA របស់អាម៉េរិក ដឺនីស រ៉ូដមេន។ លោកធ្លាប់បានបញ្ជាក់ថា បានជួប​កូនស្រីរបស់មេដឹកនាំ​ឈ្មោះ​ថា ជូអេ នៅអំឡុងទស្សនកិច្ច​នៅកូរ៉េខាងជើង​នៅឆ្នាំ២០១៣។ ទីក្រុងសេអ៊ូល បាន​ពន្យល់​​កាលពីដើមថា មេដឹកនាំ​កូរ៉េខាងជើង និងភរិយាលោកស្រី រី សុលជូ ដែលជាអតីត​អ្នក​ចម្រៀង ដែលបានរៀបការ​នៅឆ្នាំ២០០៩ បានក្លាយជាឪពុកម្តាយកូនប្រុសដំបូង​នៅឆ្នាំ២០២០ ហើយ​ជូអេ គឺជាកូនទីពីរ។

ប៉ុន្តែនៅឆ្នាំ២០២៣ រដ្ឋមន្រ្តីកូរ៉េខាងត្បូង​នៃការបង្រួបបង្រួម បានថ្លែងថា រដ្ឋាភិបាល​ស្ថិតក្នុង​សភាព​គ្មានសមត្ថភាព​នឹងបញ្ជាក់អំពីវត្តមាននៃកូនប្រុសរបស់លោកគីម ជុងអ៊ុន ទេ។

 

Daily Program

Livesteam thumbnail