កាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ អំពើហិង្សានៅមីនៀប៉ូលីស គឺមិនអាចទទួលយកបានទេ
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានសង្កត់ធ្ងន់ថា អំពើហិង្សាដែលកើតមានឡើងនៅទីក្រុង មីនៀប៉ូលីស (Minneapolis) រដ្ឋមីនីសូតា (Minnesota)ជាទម្រង់នៃអំពើហិង្សាដែលមានអាចទទួលយកបាន។
លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីចុងខែមករា ឆ្នាំ២០២៦ថា ជាទូទៅជំហររបស់សន្តអាសនៈ គឺតែងតែជៀសវាងអំពើហិង្សាគ្រប់ទម្រង់ ដូច្នេះយើងមិនអាចទទួលយកអ្វីដែលកើតឡើងនៅទីក្រុងនោះទេ នោះជាជំហររបស់យើង ដូចដែលអ្នកបានដឹងហើយ។
គួររំលឹកថា កាលពីចុងខែមករា កន្លងទៅនេះ នៅទីក្រុង មីនៀប៉ូលីស ក្រោយពេលដែលសមត្ថកិច្ចនៅក្នុងទីក្រុងនេះបានចាត់វិធានការច្បាប់រហូតដល់ស្លាប់ពលរដ្ឋអាមេរិក២នាក់ ពាក់ព័ន្ធនឹងរឿងឥន្តោប្រវេសន៍បានកើតមានចលនារំជើបរំជួលមួយប្រឆាំងនឹងចំណាត់កាត់អាជ្ញាធរមកលើជនឥន្តោប្រវេសន៍៕