កាឌីណាល់ ព្យែត្រូ ផារ៉ូលីន បញ្ជាក់ពីលិខិតអញ្ជើញចូលរួមក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា

វ៉ាទីកង់ញូវបានរាយការណ៍ថា សន្តអាសនៈពិសេសសម្តេចប៉ាបឡេអូទី១៤បានទទួលលិខិតអញ្ជើញសន្តអាសនៈឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែមិនទាន់ធ្វើការឆ្លើយតបយ៉ាងណាឡើយ។​

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានប្រាប់អ្នកសារព៍ត៌មានកាលពីសប្តាហ៍មុន ថា សន្តអាសនៈបានទទួលការអញ្ជើញចូលរួម ក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សានេះហើយ ដោយឡែក សម្តេចប៉ាបឡេអូទី១៤ ក៏បានទទួលដែរ ហើយនៅពេលនេះកំពុងពិចារណាអំពីអ្វីដែលត្រូវធ្វើ។

លោកកាឌីណាល់បានអះអាងថា វាជាបញ្ហាដែលត្រូវការពេលវេលាខ្លះដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ និងផ្តល់ការឆ្លើយតប ប៉ុន្តែទោះបីជាយ៉ាងណា សន្តអាសនៈឬវ៉ាទីកង់នឹងមិនចូលរួមផ្នែកហិរញ្ញវត្ថុទេ ដោយលើកឡើងថា វ៉ាទីកង់ មិនស្ថិតក្នុងស្ថានភាពដើម្បីធ្វើដូច្នេះកើត។

លោកកាឌីណាល់បន្តថា បុរីវ៉ាទីកង់ស្ថិតក្នុងស្ថានភាពខុសពីប្រទេសដទៃទៀត ដូច្នេះការវិភាគនឹងខុសគ្នា ប៉ុន្តែ លោកជឿថាសំណើនេះនឹងមិនមែនសម្រាប់ការចូលរួមផ្នែកសេដ្ឋកិច្ចទេ៕

Daily Program

Livesteam thumbnail