កាឌីណាល់ តាគ្លេ ធ្វើជាអធិបតីថ្ងៃប្រារព្ធខួបលើកទី៨០នៃថ្ងៃកំណើតអគ្គភូមិភាគព្រះសហគមន៍កាតូលិកហុងកុង
កាឌីណាល់ ល្វីស អាន់តូនីញ៉ូ តាគ្លេ បានធ្វើដំណើរចូលរួមពិធីប្រារព្ធខួបលើកទី៨០ នៃការបង្កើតអគ្គភូមិភាគព្រះសហគមន៍កាតូលិកហុងកុង និងលើកទឹកចិត្តដល់គ្រីស្តបរិស័ទ ជាកាតូលិកជាង៤សែននាក់ឱ្យរិះគិតនិងមានសង្ឃឹមចំពោះសង្គម និងក្លាយជាសាក្សីដ៏ក្លាហានរបស់ព្រះជាម្ចាស់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងពិធីកាលពីពេលថ្មីៗនេះ លោកកាឌីណាល់ បានបង្ហាញនូវក្តីសង្ឃឹមថា ពន្លឺរបស់ព្រះយេស៊ូនឹងបំភ្លឺហុងកុង ហើយថាហុងកុងគឺជាដែនដីដ៏មានអំណរសប្បាយ ដោយបានលើកទឹកចិត្តពលរដ្ឋនៅហុងកុង រិះគិតអំពីក្តីសង្ឃឹមដល់សង្គម។
ទីក្រុងហុងកុងត្រូវបានគេដឹងថា មានប្រជាជនប្រមាណជា ៧,៤ លាននាក់ នៅក្នុងនោះ ៤សែននាក់ជាគ្រីស្តបរិស័ទកាតូលិក ហើយនៅក្នុងចំណោមនោះ ក៏មានជនជាតិហ្វីលីពីនប្រមាណជិត ១៨ ម៉ឺននាក់ផងដែរ៕