កាឌីណាល់៖ គ្រីស្តសាសនា និងតាវអាចរួមគ្នាកសាងសុដុមរមនាសង្គម
កាឌីណាល់៖ គ្រីស្តសាសនា និងតាវអាចរួមគ្នាកសាងសុដុមរមនាសង្គម
លោកកាឌីណាល់ សេ្តហ្វេន ចូវ (Stephen Chow) អភិបាលនៃព្រះសហគមន៍នៅកោះហុងកុង បានថ្លែងថា គ្រិស្តសាសនានិងតាវ គឺសុទ្ធតែអាចរួមគ្នានៅក្នុងការកសាងនូវសុដុមរមនាសង្គមបាន។
វ៉ាទីកង់ញូវបានរាយការណ៍ថាលោកកាឌីណាល់បានមានប្រសាសន៍បែបនេះនៅពេលដែល ព្រះសហគមន៍កាតូលិកនៅហុងកុងបានរួមគ្នាជាមួយនឹងសហគមន៍អ្នកមានជំនឿលើគោលលទ្ធិតាវ បានរៀបចំកម្មវិធីសន្ទនាអន្តរសាសនាមួយនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២៤ ។
លោក កាឌីណាល់ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសន្និសីទនេះគឺដើម្បី បង្ហាញពីរបៀបដែលសាសនាអាចរួមដៃគ្នាដើម្បីក្លាយជាដៃគូស្ថាបនាសម្រាប់ការកសាងសង្គមរបស់យើង។
លោកកាឌីណាល់បានកត់សម្គាល់ថា ចក្ខុវិស័យនៃសាសនាតាវ គឺដើម្បីជំរុញចលនានៃពិភពលោកឆ្ពោះទៅរកសន្តិភាពនិងឯកភាពដែលមនុស្សជាតិនិងមាគ៌ា ហើយព្រះសហគមន៍កាតូលិកក៏តែងតែផ្តោតលើមេត្តាកុរណា សេចក្តីស្រលាញ់ និងការអប់ឱន។
លោកបានបន្ថែមថា ក្តីសង្ឃឹមគឺថា ការទទួលស្គាល់នូវស្មារតីនៃការបម្រើរួមនេះនឹងជួយ « តម្លៃ និងអត្ថន័យនៃសាសនា ឲ្យតម្លៃកាន់តែប្រសើរក្នុងប្រទេសចិន៕