កាឌីណាល់មួយរូបថា គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​សម្រាប់​ព្រះជាម្ចាស់

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បាននាំមកនូវសារនៃភាពស្និទ្ធស្នាលរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូទៅកាន់ប្រជាជាតិនេះ ហើយបញ្ជាក់ថា ទោះបីជាយើងអាចបាត់បង់ក្តីសង្ឃឹមក៏ដោយ ក៏គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់ព្រះជាម្ចាស់ដែរ។

លោកកាឌីណាល់ បានថ្លែងថា ខណៈពេលដែលក្តីសង្ឃឹមរបស់យើងអាចនឹងថយចុះ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានសម្រាប់ព្រះជាម្ចាស់។

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ នៅក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន លោកកាឌីណាល់ បានរំលឹកនិងលួងលោមចំពោះគ្រីស្តបរិស័ទនិង ប្រជាពលរដ្ឋអ៊ុយក្រែនថា កុំអស់សង្ឃឹម។​

លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកពីថ្ងៃទី​ ១៩​ដល់ថ្ងៃទី ២៤  ខែកក្កដា ទៅកាន់អ៊ុយក្រែនគឺដើម្បីចូលរួម ពិធីធម្មយាត្រាតាមពិធីការសាសនាមួយនៅ ទីសក្ការបូជា Marian នៃទីក្រុង ប័ឌីឈីវ ( Berdychiv )។

លោកបានសម្តែងគាវរកិច្ចនិងអរគុណដល់ប្រជាពលរដ្ឋអ៊ុយក្រែន  ហើយលើកទឹកចិត្តឲ្យពួកគេបន្តអត់ធ្មត់ ហើយកុំនឿយណាយនិងការបន្តក្តីសង្ឃឹម​។

មក​ដល់​ពេលនេះ សង្គ្រាម​ដែល​បាន​ឆាប​ឆេះ​នៅ​អ៊ុយក្រែន​មាន​រយៈ​ពេល​ជាង​២​​ឆ្នាំ​មក​ហើយ ដែល​មក​ដល់​ពេលនេះ បង្កឲ្យមាន​អ្នក​ស្លាប់​ជាច្រើន​រយនាក់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ក្នុងទីក្រុងមួយចំនួន៕

Daily Program

Livesteam thumbnail