ករណីជនរងគ្រោះស្លាប់នឹងអត់អាហារនៅហ្គាហ្សាកាន់តែអាក្រក់

ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន​នៅ​ហ្គាហ្សា​បន្ត​កើនឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ប្រធានអង្គការកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី ស៊ីនឌី ម៉ាកខេន (Cindy McCain)បាន មានប្រសាសន៍ថា ការទម្លាក់ស្បៀងអាហារពីលើយន្តហោះមិនមែនជាដំណោះស្រាយត្រឹមត្រូវក្នុងស្ថានភាពនៃគ្រោះទុរភិក្សដែលកំពុងកើតមានលើមនុស្ស ៥00.000 នាក់ឡើយ។

មកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារការអត់ឃ្លាននៅហ្គាហ្សាបានកើនឡើងដល់ ១៩៧ នាក់ ហើយកាលពីចុងសប្តាហ៍កន្លងទៅគឺមានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤ នាក់ទៀត។

មន្ត្រី​និយាយ​ថា ពាក់កណ្តាល​នៃ​ជនរងគ្រោះ​ជា​កុមារ។

តួលេខនេះកើតឡើងចំពេលមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងអំពីវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់។

ជំនួយមនុស្សធម៌នៅតែជាប់គាំងនៅតាមព្រំដែនដោយមកដល់ពេលនេះរថយន្តដឹកជញ្ជូនទំនិញ ប្រមាណជា ៦.000 គ្រឿងកំពុងរង់និតិវិធីចូលទៅជួយជនរងគ្រោះ។

កាល​ពី​សប្តាហ៍​មុន អ៊ីស្រាអែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ទម្លាក់​អាហារ​តាម​អាកាស​ចូល​ទៅ​ក្នុង​តំបន់​ហ្គាហ្សា ប៉ុន្តែ​អង្គការ​ផ្តល់ជំនួយនានា​បាន​រិះគន់​ចំណាត់​ការ​នេះ​ថា​មិន​គ្រប់​គ្រាន់ នោះទេ។

សហគមន៍អន្តរជាតិបានជំរុញឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យមានការឆ្លងកាត់ជាបន្ទាន់ និងគ្មានការរារាំងដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ ដើម្បីការពារការរងទុក្ខ និងការបាត់បង់ជីវិតបន្ថែមទៀត៕

Daily Program

Livesteam thumbnail