កម្មវិធីមួយផ្តួចផ្តើមដោយសម្តេចប៉ាបឈ្នះរង្វាន់សិទ្ធិមនុស្ស

Scholas Occurrentes ដែលជាចលនាអប់រំបង្កើតឡើងដោយ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានទទួលរង្វាន់សិទ្ធិមនុស្សរបស់សាកលវិទ្យាល័យ Seville នៅប្រទេសអេស្បាញ ។

រង្វាន់ដែលត្រូវបានផ្តល់នៅរៀងរាល់ពីរឆ្នាំម្តង បានបង្ហាញពីការទទួលស្គាល់បុគ្គល ឬស្ថាប័នដែលបានកំណត់ខ្លួនឯងក្នុងការការពារសិទ្ធិមនុស្ស មិនថាក្នុងវិស័យនយោបាយ សង្គម ឬវិស័យអប់រំនោះទេ។

លោក ចូសេស ម៉ារៀ ដែល កូរ៉ល (José María del Corral )ប្រធានមូលនិធិ Scholas Occurrentes បាននិយាយថា បញ្ញវ័ន្ត ការពារគំនិតដែលថាជីវិតដ៏មានន័យគឺជាសិទ្ធិរបស់មនុស្សដែលមិនអាចរំលោភបាន ហើយយើងធ្វើការលើបញ្ហាជាច្រើនដើម្បីសម្រេចបាននូវបញ្ហានេះ។

លោកបានបន្តទៀតថា ៖ «យើងដោះស្រាយបញ្ហាប្រឈមនានា ដូចជាការការពារការធ្វើអត្តឃាត នៅក្នុងតំបន់ជាច្រើននៃពិភពលោក» ហើយបានធ្វើការក្នុងអំឡុងពេលជំងឺរាតត្បាតជាមួយនឹងសុខភាពផ្លូវចិត្តរបស់មនុស្សវ័យជំទង់ នៅក្នុងប្រទេសជាង ៣០ ក្នុងអំឡុងពេលជំងឺរាតត្បាត ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងបញ្ហាដូចជា ក្រុមក្មេងទំនើងនៅប៉ាណាម៉ា និងការរំលោភបំពានលើកុមារនៅព័រទុយហ្គាល់ ម៉ិកស៊ិក និងអេស្ប៉ាញ។

លោក បាននិយាយថា ពួកយើងជាច្រើននិយាយអំពីសិទ្ធិមនុស្ស ប៉ុន្តែមានមនុស្សតិចណាស់ដែលមានឆន្ទៈជួយធ្វើ។

កម្មវិធី Scholas Occurrentes បានផ្តួចផ្តើមរៀបចំឡើងនៅ ប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០១៥ ហើយចាប់តាំងពីពេលនោះមកបានសហការយ៉ាងសកម្មជាមួយព្រះវិហារក្នុងតំបន់ និងក្រសួងអប់រំ យុវជន និងសង្គម ដោយអនុវត្តសកម្មភាពផ្សេងៗនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេស៕

Daily Program

Livesteam thumbnail