កម្មវត្ថុនៃការអធិស្ឋានប្រចាំខែសីហារបស់សម្តេចប៉ាបគឺផ្តោតលើមេដឹកនាំនយោបាយ
ការិយាល័យព័ត៌មានរបស់សន្តអាសនៈនៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ បានប្រកាសជាចំហរនូវគោលបំណងអធិស្ឋានរបស់ទ្រង់ដោយផ្តោតនៅលើ មេដឹកនាំនយោបាយដែលអាចបម្រើនិងការពារប្រជាជន ។
សម្តេចប៉ាប មានបន្ទូល ថា នយោបាយគឺជាទម្រង់សប្បុរសធម៌ខ្ពស់បំផុតមួយ ព្រោះវាស្វែងរកផលប្រយោជន៍រួមរបស់មនុស្សជាតិ។
សម្តេចប៉ាបបាន មានប្រសាសន៍ថា “នយោបាយគឺជាទម្រង់សប្បុរសធម៌ខ្ពស់បំផុតមួយ ព្រោះវាស្វែងរកផលប្រយោជន៍រួម”។
នៅក្នុងវត្ថុបំណងនៃកម្មវិធីអធិស្ឋានសម្រាប់ខែសីហា សម្តេចប៉ាប បានអញ្ជើញអស់គ្រិស្តបរិស័ទដែលជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ឱ្យចូលរួមជាមួយទ្រង់ក្នុងការអធិស្ឋាន ថាអ្នកដឹកនាំនយោបាយត្រូវបម្រើប្រជាជនរបស់ខ្លួន ធ្វើការដើម្បីការអភិវឌ្ឍន៍មនុស្ស និងរកផលប្រយោជន៍រួម ថែរក្សាអ្នកដែលមាន បាត់បង់ការងារ និងផ្តល់អាទិភាពដល់ជនក្រីក្របំផុត”។
នៅក្នុងសារវីដេអូ សម្តេចប៉ាប ទទួលស្គាល់ថា "នយោបាយមិនមានកេរ្តិ៍ឈ្មោះល្អទេ" ។ យ៉ាងណាក៏ដោយ ទ្រង់មានបន្ទូល ថា នយោបាយដែលត្រូវបានគេហៅយ៉ាងត្រឹមត្រូវ ផ្ទុយទៅនឹង “ការធ្វើនយោបាយ” – “ស្តាប់នូវអ្វីដែលកំពុងកើតឡើង… គឺនៅក្នុងការបម្រើអ្នកក្រ… មានការព្រួយបារម្ភចំពោះអ្នកអត់ការងារធ្វើ”។
សម្តេចប៉ាបមានបន្ទូលទៀតថា «ប្រសិនបើយើងមើលវាតាមរបៀបនេះ នយោបាយគឺមានភាពថ្លៃថ្នូរជាងការដែលវាបង្ហាញ»។
ដូច្នេះទ្រង់មានបន្ទូលថា យើងសូមបួងសួងដល់មេដឹកនាំនយោបាយ គួរដឹងគុណបញ្ហា ហើយចំពោះអ្នកនយោបាយគួរតែ បំពេញភារកិច្ចដោយឆន្ទៈបម្រើ ករុណាដល់មនុស្សជាតិ ។