គ្រីស្តបរិស័ទនៅទីក្រុងកាឡាប៉ានប្រារព្ធខួបលើកទី៤០នៃព្រឹត្តិការណ៍ការដង្ហែក្បួនប្រឆាំងអំពើពុករលួយ

គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកនៅទីក្រុង កាឡាប៉ាន (Calapan)ស្ថិតនៅក្នុងខេត្តអូរេនថល មីនឌូរ៉ូ (Oriental Mindoro) កាលពីថ្ងៃទី២៤ ខែកុម្ភៈបានជួបជុំគ្នារំលឹកខួប៤០ឆ្នាំនៃព្រឹត្តិការណ៍ដង្ហែក្បួន ប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសហ្វីលីពីន។

សកម្មភាពនេះ ត្រូវបានដឹកនាំដោយ អគ្គភូមិភាគ កាឡាប៉ានដើម្បីរំលឹកដល់ ខួបលើកទី ៤០ នៃបដិវត្តន៍អំណាចប្រជាជន ដែលកើតនៅក្នុងឆ្នាំ ១៩៨៦ ដើម្បីទម្លាក់ប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos ) ដោយសន្តិវិធី និងបានស្តារការគ្រប់គ្រងប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសហ្វីលីពីន។

អ្នករៀបចំកម្មវិធីបាននិយាយថា ព្រឹត្តិការណ៍ដែលដឹកនាំដោយព្រះសហគមន៍នេះគឺបើកចំហសម្រាប់គ្រប់សមាសភាពសង្គមទាំងអស់ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។

នាឱកាសនោះព្រះសហគមន៍ក៏បានរៀបចំពិធីថ្វាយអភិបូជា ដោយរួមទាំងការអានសារលិខិតរបស់ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីនផងដែរ៕​

Daily Program

Livesteam thumbnail