WWF ចាប់ផ្តើមសម្ភោធគម្រោងអេកូទេសចរណ៍បៃតង ដើម្បីការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍

អង្គការ WWF កម្ពុជា សហការជាមួយបណ្តាញអេកូទេសចរណ៍កម្ពុជា (CEN) និងវិស័យឯកជន បានចាប់ផ្តើមសម្ភោធគម្រោង អេកូទេសចរណ៍បៃតង ដែលទទួលបានការគាំទ្រមូលនិធិពីអង្គភាពអន្តរជាតិ International Organization of La Francophonie (OIF) នៅ Maloop Garden នាទីក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាញាក់ពីអង្គការ WWF នៅថ្ងៃទី១០ ខែកញ្ញា ២០២៥។

គម្រោងដែលដាក់ឱ្យអនុវត្តនេះគឺមានរយៈពេល១៤ខែ គិចចាប់ពីខែសីហា ២០២៥ ដល់ខែកញ្ញា ២០២៦ ហើយវាជាក៏ផ្នែកមួយនៃគម្រោងសក្តានុពលគោលដៅអេកូទេសចរណ៍ (Destination Eco-Talents) មានគោលបំណងលើកស្ទួយវិស័យទេសចរណ៍ដែលកំពុងរីកចម្រើនតិចតួច តាមរយៈការបង្ហាញពីទេសភាពធម្មជាតិ និងមរតកវប្បធម៌របស់ខេត្តក្រចេះ ព្រមទាំងគាំទ្រការអភិវឌ្ឍបណ្តាញទេសចរណ៍បៃតងថ្នាក់ជាតិ ដើម្បីរួបរួមវិស័យទេសចរណ៍បៃតង និងអេកូទេសចរណ៍។

គម្រោងនេះនឹងគាំទ្រទៅដល់សហគមន៍មូលដ្នាន អ្នកផ្តល់សេវាទេសចរណ៍ក្នុងស្រុក និងវិស័យទេសចរណ៍បៃតងថ្នាក់ជាតិ ក្នុងការផ្តល់ឱកាសសម្រាប់ ស្ត្រី និងយុវជន ដើម្បីបង្កើនជីវភាពរស់នៅប្រកបដោយចីរភាព និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ ដោយបញ្ចូលការអភិរក្សធនធានធម្មជាតិ វប្បធម៌ និងទេសចរណ៍ គម្រោងនេះក៏នឹងរួមចំណែកដល់ផ្នែកសេដ្ឋកិច្ច និងបរិស្ថានរយៈពេលវែង ខណៈពេលបង្កើនការផ្សព្វផ្សាយពីខេត្តក្រចេះឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ដ៏សំខាន់មួយនៅកម្ពុជា៕

Daily Program

Livesteam thumbnail