សកម្មភាពដើម្បីការពារធម្មជាតិ ពិតជាមានប្រសិទ្ធភាព?

ក្រុមការងារមួយ​ដែលប្រមូលផ្តុំដោយសកលវិទ្យាល័យ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និង​អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិនៃការការពារធម្មជាតិ បានរៀបចំឯកសារទីមួយ​ដែលមាន​គ្រប់អត្ថ​បទវិទ្យាសាស្រ្ត ដែលវាយតម្លៃអំពី​ឥទ្ធពលនៃនយោបាយនៃការការពារធម្មជាតិ។

អ្នកសិក្សាស្រាវជ្រាវ និស្សិតសកលវិទ្យាល័យ អ្នកជីវវិទ្យាដែលបានធ្វើការសម្រាប់អង្គការ​អន្តរជាតិ ដូចជា អង្គការសត្វស្លាបអន្តរជាតិ ឬសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ដែលបានរុករកក្នុងឯកសារតម្កល់វិទ្យាសាស្រ្ត ដើម្បីរកមើលកន្លែងសម្រាប់ការសិក្សា បាន​វាយ​តម្លៃលទ្ធផល​នៃនយោបាយនៃការអភិរក្សពូជសត្វ និងជម្រករបស់ពួកវា។ សេចក្តី​សន្និដ្ឋាន​របស់ពួកគេ ទើបតែត្រូវបានផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្តវិទ្យាសាស្រ្ត។

ក្រុមការងារនេះបានរាប់ឃើញមាន ការងារចំនួន ១៤៤៥ ដែលត្រូវបានផ្សព្វផ្សាយ​នៅចន្លោះ​ឆ្នាំ១៨៩០ និងឆ្នាំ២០១៩។ លទ្ធផល គឺមានភាពវិជ្ជមានណាស់ ៖ ច្រើនជាងពាក់កណ្តាល​នៃ​ករណីសកម្មភាព​សហគ្រាស​បានអនុញ្ញាតឲ្យស្តារឡើងវិញនូវជម្រក និងបង្កើនចំនួនសត្វ និង​រុក្ខជាតិ ដែលកម្មវិធីបានដាក់គោលដៅ។

អ្នកសិក្សាស្រាវជ្រាវបានពិចារណា​ប្រភេទចំនួន ៧ នៃការធ្វើអន្តរាគមន៍ ៖ ការបង្កើត និង​ការ​គ្រប់​គ្រងដែនដីអភិរក្ស។ សកម្មភាពនានាដើម្បីកាត់បន្ថយការបាត់បង់ ឬអន់ថយ​នៃមជ្ឈដ្ឋាន ធម្មជាតិ។ ការបង្កើតបទបញ្ញតិដែលមានចីរភាពដើម្បីដកយកមកប្រើប្រាស់នូវពូជសត្វ និង រុក្ខជាតិ តាមរយៈការប្រមាញ់ និងនេសាទជាដើម។ ​ការគ្រប់គ្រងដោយចីរភាព​នូវប្រព័ន្ធ​ជីវចម្រុះ។ ការគ្រប់គ្រងការបំពុល។ ការប្រយុទ្ធប្រឆាំង ពូជសត្វរុក្ខជាតិ​ដែលទន្ទ្រាន​និងការ​សម្រប​ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុង ៤៥% នៃករណី ស្ថានជីវចម្រុះ ត្រូវធ្វើឲ្យប្រសើរឡើង​យ៉ាងខ្លាំងក្លា និង​ច្រើន​ជាង ២៩% ការធ្លាក់ចុះនៃពូជសត្វរុក្ខជាតិ និងការធ្លាក់អន់ថយ​​នៃមជ្ឈដ្ឋាន ត្រូវបាន​ពន្យឺត។ ១១% នៃកម្មវិធីមានឥទ្ធពលអវិជ្ជមាន ហើយក្រៅពីនេះ ត្រូវបានបង្កដោយ​សកម្ម​ភាព​ដែល​មិន​មាន​ឥទ្ធពល​​អវិជ្ជមាន ឬវិជ្ជមាន។

នៅក្នុងចំណោមសកម្មភាពផ្សេងៗ ការអភិរក្ស ការលុបបំបាត់ ការគ្រប់គ្រង និងការចាត់​ចែងពូជសត្វ និងរុក្ខជាតិ​ដែលទន្ទ្រាន បាននាំមកនូវ​លទ្ធផល​ដ៏ប្រសើរ មានជាអាទិ៍​នៅតាម​កោះ​នានា និងសកម្មភាពកាត់បន្ថយ​នៃការបំផ្លិចបំផ្លាញជម្រក ការចាត់ចែងមជ្ឈដ្ឋាន​ធម្មជាតិ ដោយ​ការបង្កើនលំហ ដែនដី និងសមុទ្រ ដែលត្រូវការពារ។

ដែនដី​ និង​សមុទ្រ​ ដែលត្រូវបានការពារ​ បានកាត់បន្ថយការផ្លាស់ប្តូរ​ពីដែនដីធម្មជាតិ​ទៅជា​តំបន់​ទាញយកធ្វើអាជីវកម្ម មាន​កសិកម្ម និងការ​ទាញ​​យកធនធានព្រៃឈើ។ តំបន់អភិរក្ស​អនុញ្ញាតឲ្យកាត់បន្ថយ​ការបាត់បង់ជម្រកធម្មជាតិ និង​​ជាពិសេសកោះផ្កាថ្ម នៃតំបន់ព្រៃឈើ ដោយ​ការកាត់បន្ថយនូវអគ្គីភ័យ និងបញ្ឈប់​ហានិភ័យ​​នៃការបាត់បង់ពូជ។ នៅក្នុងតំបន់​សមុទ្ធ។ ការការពារដូចជាការហាមឃាត់ ការ​នេសាទ អនុញ្ញាត​ឲ្យបង្កើនប៊ីយ៉ូម៉ាស និង​ដង់ស៊ីតេ នៃ​សរីរាង្គសមុទ្រ។

លោកជែក ប៊ីកណែល ដែលជាអ្នកសិក្សាស្រាវជ្រាវ​នៅសកលវិទ្យាល័យ ខេន ចក្រភព​អង់គ្លេស និងជាសហអ្នកនិពន្ធនៃការសិក្សា បាននិយាយថា ការសិក្សារបស់យើងបង្ហាញថា សកម្មភាពអភិរក្ស​មានដំណើរការយ៉ាងពិតប្រាកដ។ និយាយម្យ៉ាងទៀត ជារឿយៗ វាបង្កើត​លទ្ធផល​​សម្រាប់ស្ថានជីវចម្រុះ ដែលមិនមែន​គ្រាន់​តែវាធ្វើឲ្យប្រសើរឡើងតិចតួចនោះទេ ប៉ុន្តែ​វាគឺជាការចាក់គ្រឹះយ៉ាងសំខាន់។ អ្នកនិពន្ធនៃការសិក្សាបានបង្ហាញ​នូវលទ្ធផលដ៏ច្រើន​អនេក។ ការកាត់បន្ថយដ៏សម្បើម​នៃពពួកសត្វកណ្តុរធំៗ និងជ្រូកព្រៃ​នៅលើកោះកាយ៉ូ កូស្តា តំបន់ខាងជើង ខេបធីវ៉ា តាមបណ្តោយឆ្នេររដ្ឋហ្លរីដានៅសហរដ្ឋអាម៉េរិក អាចធ្វើឲ្យ​មាន​ការ​ការកើនឡើងនូវស៊ុតអណ្តើកកាអ៊ូអានពី៦០% ទៅ ៧៤% ដែលជាចំនួន​ដ៏ច្រើន​។ នៅក្នុង​អាង​ទន្លេកុងហ្គោ ការកាប់បំផ្លាញព្រៃឈើ គឺមានការធ្លាក់ចុះ ៧៤% នៅក្នុងដែនដីសម្បទាន​ដែលគោរពតាម​ផែនការនៃការគ្រប់គ្រង​ដែលប្រៀបធៀប​ទៅមិនដែលមានពីមុន។

Daily Program

Livesteam thumbnail