ទឹកជំនន់បន្ថែមពីលើជម្លោះ និងបន្តវិបត្តិមនុស្សធម៌នៅកុងហ្គោ

ទីភ្នាកងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (HCR) បានបញ្ជាក់ឲ្យដឹងថា​ មនុស្ស ជិត ១០០០០នាក់ នៅក្នុងខេត្ត តង់ហ្គ៉ាយីកា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC) ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ​ដែលបង្កឡើងដោយភ្លៀង ព្យុះកាល ពី​ពេលថ្មីៗ។

ទឹកទន្លេ រូហ្គូមបា បានហូរហៀច្រាំង ដែលពន្លិចតំបន់ដ៏ធំដែសស្ថិតនៅលើដែនដីកាឡឺមី និង​នីញូនហ្ស៊ូ និងបំផ្លាញលំនៅដ្ឋាន សាលារៀន និងផ្ទៃដីកសិកម្ម។

ពីពេលនេះតទៅ មនុស្សរាប់ពាន់នាក់ បានបាត់បង់ទីជម្រក ព្រមទាំងមធ្យោបាយ​ទ្រទ្រង់​ជីវិត។ ទឹកជំនន់ក៏បាននាំទៅជាមួយនូវផលចំការដំឡូង ពោត និងផលល្ង និងធ្វើឲ្យស្ថានភាព​ស្បៀង​ដែលខ្សត់ខ្សោយស្រាប់ហើយនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ​។ ​ទឹកជំនន់នៅនឹង ក៏បង្ក​ការ​ភ័យខ្លាចសម្រាប់ជំងឺឆ្លង ដូចជាជំងឺរាគរូស​ដែលគេផ្តល់ដំណឹងថា មានកើតនៅក្នុងខេត្ត​សាធារណរដ្ឋកុងហ្គោ គឺមានចំនួន ៦ដង ខ្លាំងជាងជំងឺរាគរូស​ដែលកើតឡើងកាលពីឆ្នាំមុន។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យនៃ HCR លោកស្រី អឺជីន ប៊ីយូន នៅអំឡុង​សន្និសីទ​កាសែត​នៅ​ទីក្រុងហ្ស៉ឺណេវ បានពន្យល់ថា ៖ ”ស្ថានភាពបន្ទាន់ថ្មីនេះបង្ហាញនូវ​វិបត្តិទ្វេដងដែល​សាធារណរដ្ឋកុងហ្គោត្រូវប្រឈមមុខ ដែល​ការប៉ះទង្គិចខាងឧតុនិយមគឺហួសហេតុ មានជា​ដូចជា​ទឹកជំនន់ ដែលទើបតែបន្ថែមពីលើការឈឺចាប់ដែលបណ្តាលមកពីជម្លោះដែល​កំពុង​ប្រព្រឹត្តិទៅ និងដែល​ការផ្លាស់ទីលំនៅរបស់ប្រជាជនមានច្រើនយ៉ាងសម្បើម”។

ទឹកជំនន់បានវាយប្រហារលើប្រជាជនដែលកំពុងរស់នៅលំបាកស្រាប់ហើយ។ ចាប់តាំង​ពី​ខែ​មករា តំបន់តង់ហ្គ៉ង់យីកា នៅអាហ្វ្រិកខាងកើតបានទទួលមនុស្ស ៥០០០០នាក់ ដែលភៀសខ្លួន​ចេញពីអំពើហិង្សានៅខេត្ត គីវូខាងត្បូង សាធារណរដ្ឋកុងហ្គោ។ មនុស្ស​ជាច្រើនបាន​រក​បាន​ទី​ជម្រក​នៅតាមផ្ទះនានា ព្រះវិហារ និងសាលារៀន តែឥឡូវ​ត្រូវបានធ្វើឲ្យខូចខាត និងត្រូវ​បាន​បំផ្លាញ​ដោយទឹកជំនន់។

យោងតាមការវាយតម្លៃថ្មីៗ មនុស្ស ២,៣លាននាក់ ស្ថិតនៅខេត្តចំនួន ៤ ដែលរងផលប៉ះ​ពាល់​​ដោយជម្លោះ មានខេត្ត គីវូខាងត្បូង គីវូខាងជើង អ៊ីទូរី និងខេត្តតង់ហ្គង់យីកា។ ពួកគេ​ប្រឈម​មុខនឹងស្លាប់ដោយដាច់ស្បៀងនៅប៉ុន្មានខែដែលនឹង​មកដល់ ប្រសិនបើវិធានការ​បន្ទាន់​មិន​ត្រូវបានរៀបចំធ្វើឡើងនោះទេ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន និងដៃគូមនុស្សធម៌ផ្គត់ផ្គង់​ជំនួយ​បន្ទាន់ មានជាអាទិ៍នៅក្រោមទម្រង់ជាជម្រក ទឹកស្អាត ចំណីអាហារ និងការព្យាបាល​វេជ្ជសាស្រ្ត។ លោកស្រីប៊ីយូន បានបញ្ជាក់ដែរថា ៖ “ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង​នេះត្រូវ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដោយសារកង្វះខាតដ៏ខ្លាំងនូវហិរញ្ញប្បទាន និងទុកឲ្យប្រជាជនរាប់ពាន់នាក់គ្មាន​ជំនួយ​ដែល​ពួកគេត្រូវការ”។

ម្យ៉ាងវិញទៀត យោងតាមព័ត៌មានចុងក្រោយដែលទទួលបាន ជនភៀសខ្លួនកុងហ្គោ ដែល​ថ្មីៗ បានភៀសខ្លួនទៅកាន់ប្រទេសប៊ូរុនឌីជិតខាង បានវិលត្រឡប់មកកាន់កុងហ្គោវិញ ទោះបី​ជា​ជម្លោះនៅតែកើតមាន និងបរិយាកាសនៅគ្មានសុវត្ថិភាពនៅ​សាធារណរដ្ឋកុងហ្គោ​ក៏​ដោយ។ ហើយកត្តាគន្លឹះដែលហៅថា លក្ខខណ្ឌនៃជីវិតដ៏លំបាក មានជាអាទិ៍ ការទទួល​បាន​ចំណី​អាហារ ទីជម្រក និងសេវាកម្មមូលដ្ឋាន គឺនៅមានកម្រិតទាបខ្លាំង។

យោងតាម HCR បានឲ្យដឹងទៀតថា ជនភៀសខ្លួនកុងហ្គោ​បន្តឆ្លងកាត់ព្រំដែនដើម្បីភៀស​ខ្លួន​ទៅ​ក្នុងប្រទេសជិតខាង។ មនុស្សជិត ១២០ ០០០នាក់ សព្វថ្ងៃបាន​មក​ដល់​ប្រទេស​ប៊ូរុនឌី តង់ហ្ស៉ានី និងអ៊ូហ្គង់ដា។ ប្រទេសអ៊ូហ្គ៉ង់ដា បានទទួលជនភៀសខ្លួន ៥៥០០នាក់ កាលពីសប្តាហ៍មុន។

 

 

Daily Program

Livesteam thumbnail