អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី០៣ខែមករា ឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី០៣ខែមករា ឆ្នាំ២០២៣ តាមយ៉ូហាន ១,២៩-៣៤ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរព នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ពួកយើងមើលឃើញថា ព្រះនាងម៉ារី និងលោកយ៉ូសែបធ្វើពិធីថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ។ អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ នៅក្នុងអត្ថបទថ្ងៃនេះ លោកយ៉ូសែប និងនាងម៉ារីបំពេញគម្ពីរវិន័យទី១ដោយការថ្វាយពិធីជម្រះកាយ និងការថ្វាយព្រះឱរសយេស៊ូទៅព្រះអម្ចាស់។ បងប្អូនជាទីគោរពគ្រីស្តបរិស័ទត្រូវការគោរព និងធ្វើតាមវិន័យរបស់ព្រះសហគមន៍ និងវិន័យរបស់ព្រះយេស៊ូដូចលោកយ៉ូសែប និងនាងម៉ារី។ តាមវិន័យលោកម៉ូសេស្រ្តីៗត្រូវធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធក្រោយសម្រាលកូន។ តាមគម្ពីរម៉ូសេស្រ្តីៗដែលសម្រាលកូនក្លាយទៅជាស្រ្តីមិនបរិសុទ្ធ ពួកគេមិនអាចចូលក្នុងព្រះវិហារបានទេ ពួកគេត្រូវធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធឡើងវិញ។ ដូច្នេះហើយលោកយ៉ូសែប និងនាងម៉ារីធ្វើដំណើរពីបេថ្លេហិមទៅក្រុងយេរូសាឡឹមក្រោយព្រះយេស៊ូប្រសូត៤០ថ្ងៃរួច។ ពួកគេបានធ្វើពិធីជម្រះកាយនៅព្រះវិហារយេរ៉សាឡឹម។
បងប្អូនជាទីគោរព ដូច្នេះគ្រីស្តបរិស័ទត្រូវការជម្រះកាយចិត្តដោយទទួលអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាការលើកលែងទោស និងអគ្គសញ្ញាការទទួលព្រះកាយព្រះគ្រីស្ត។ នៅក្នុងអត្ថបទនេះ លោកយ៉ូសែប និងនាងម៉ារីនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ត្បិតនៅក្នុងគម្គីរវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់។ លោកយ៉ូសែប និងនាងម៉ារីក៏ថ្វាយកូនប្រុសច្បង គឺព្រះឱរសយេស៊ូទៅព្រះអម្ចាស់។ ក្រោយមកលោកយ៉ូសែប និងនាងម៉ារីថ្វាយយញ្ញបូជាតាមគម្ពីរវិន័យ ដោយមានលលកមួយគូ ឬព្រាបស្ទាវពីរ។ ការថ្វាយសត្វពីរគូបញ្ជាក់ថា លោកយ៉ូសែប និងនាងម៉ារីជាអ្នកក្រីក្រ គ្រួសាររបស់លោកយ៉ូសែប និងនាងម៉ារី និងព្រះឱរសយេស៊ូគឺជាគ្រួសារក្រីក្រដែលខ្វះខាត។ លោកយ៉ូសែប និងនាងម៉ារីក៏ជាមនុស្សសុចរិត ពួកគេចេះគោរព និងធ្វើតាមវិន័យគម្ពីរ ពួកគេជាមនុស្សស្មោះត្រង់មុខព្រះជាអម្ចាស់។
សូមអត្ថបទថ្ងៃនេះ ជំរុញគ្រីស្តបរិស័ទទាំងអស់ក្លាយទៅជាមនុស្សសុចរិត មនុស្សដែលចេះបន្ទាបខ្លួន និងមនុស្សដែលចេះស្តាប់បង្គាប់របស់ព្រះជាអម្ចាស់ជានិច្ច៕