អត្ថាធិប្បាយគម្ពីរថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ គង់ វៀល

ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា​ថ្ងៃ​នេះ ខ្ញុំ​មាន​សំណួរ​ពិសេស សំណួរ​មួយ​សម្រាប់​បងប្អូន គឺ​សំណួរ​មួយ​នេះ៖ តើ​អ្នកណា​មាន​បុណ្យ?

ពេលខ្លះ​ដូចជា​យើង​គិត​ថា​ប្រហែល​អ្នកណា​មាន​លុយ អ្នកណា​មាន​អំណាច អ្នកណា​ពូកែ អ្នកណា​ដូចជា វ៉ា៎វ មាន​រឿងរាសី គិត​ថា​អស្ចារ្យ​មែនទែន គាត់​ត្រូវតែ​មាន​បុណ្យ។ ប៉ុន្តែ​បងប្អូន ត្រូវតែ​មើល​ព្រះគម្ពីរ យើង​ត្រូវតែ​យល់ថា ទោះបី​យើង​មើល​សំបក​ខាងក្រៅ ព្រះអង្គ​ដូចជា​មើល​ខាងក្នុង។ ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​យើង។

គួរឲ្យ​ចាប់អារម្មណ៍​ដែរ ដោយសារ​ថ្ងៃនេះ ព្រះយេស៊ូវ​ប្រើ​ព្រះបន្ទូល​ប្រស្នា កុំឲ្យចង្អុលថា​ អ្នកណា​ល្អ អ្នកណា​ល្អ អ្នកណា​មាន​បាប អ្នកណា​មាន​បុណ្យ ប៉ុន្តែ​ព្រះអង្គ​ប្រើ​ឧទាហរណ៍​មួយ​ដែល​យើង​អាច​យល់​យ៉ាង​ច្បាស់ គឺ​មាន​បុរស​ពីរ​នាក់​ដែល​ទៅ​ដំណើរ​ទៅ​កាន់​ព្រះវិហារ ទៅ​ថ្វាយបង្គំ​ដល់​ព្រះជាម្ចាស់។ មាន​បុរស​ម្នាក់​ដែល​គាត់​ថា គិត​ថា​ប្រហែល​គាត់​ល្អ គាត់​ធ្វើ​អ្វី​ទាំងអស់​ស្របតាម​ព្រះវិន័យ​ព្រះអង្គ គាត់​អត់​មាន​បញ្ហា​ទេ។ ហើយ​បើសិន​ខ្ញុំ​សួរ​គាត់​ថា​តើ​គាត់​មាន​បាប គាត់​ថា អត់​ទេ ខ្ញុំ​ជា​មនុស្ស​ល្អ ខ្ញុំ​ជា​អ្នក​មាន​បុណ្យ។

ហើយ​មាន​ម្នាក់​ទៀត គាត់​ខ្មាស​គេ ខ្មាស​គេ គាត់​ថា ជីវិត​របស់​គាត់​អត់​សូវ​ស្រួល​ទេ។ ហើយ​គាត់​ទៅ​វិហារ ហើយ​គាត់​ទូល​ព្រះអង្គ សូម​ព្រះអង្គ​លើកលែងទោស​ឲ្យ​គាត់។ ដោយសារ​គាត់​ដឹង​ថា ខ្លួនឯង​ឡើង​ទៅ​ឋានសួគ៌ អត់​កើត​ទេ ដោយសារ​បាប​របស់​គាត់​ដែល​នាំ​ឲ្យ​គាត់​ទៅ​កាន់តែ​ពិបាក ទៅ​ពិបាក​ទៅ។ ដូច្នេះ គួរឲ្យ​ចាប់អារម្មណ៍ សម្រាប់​បងប្អូន​តើ​អ្នកណា​មាន​បុណ្យ? បើសិន​យើង​ឃើញ​តែ​សំបក គឺ​មនុស្ស​ពាក់អាវ​ស្អាត មាន​មាត់​ស្អាត មាន​មុខ​មាត់​ស្អាត​ទាំងអស់ ប៉ុន្តែ​អត់​មាន​ចិត្ត​ល្អ មនុស្ស​នោះ​ទោះបី​មនុស្ស​លោក​អាច​គិត​ថា​គាត់​មាន​ទ្រព្យសម្បត្តិ មាន​កិត្តិយស មាន​ដូចជា​គេ​ឈ្មោះ​ល្អ ប៉ុន្តែ គាត់​មិនមែន​ជា​អ្នក​មាន​បុណ្យ​ទេ។

សម្រាប់​យើង​ជា​គ្រីស្តបរិស័ទ អ្នក​មាន​បុណ្យ​គឺ​ព្រះយេស៊ូគ្រីស្ត ដែល​បាន​លី​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ពី​អំពើបាប។ មនុស្ស​ដែល​យើង​គិត​ថា ជា​មនុស្ស​ដែល​ដូចជា​វេទនា​ជាងគេ សម្រាប់​យើង​ជា​គ្រីស្តបរិស័ទ អ្នក​នោះ​ជា​មាន​សភាព​មង្គល​ហើយ។ ដូច្នេះ តាំងពី​ថ្ងៃ​នេះ​តទៅ សូម​បងប្អូន​កែប្រែ​ចិត្ត គំនិត និង​របៀប​ដែល​បងប្អូន​អាច​ដូចជា​ឃើញ​មនុស្ស​ដែល​នៅ​ជុំវិញ​យើង។

ពេលខ្លះ​យើង​គិត​ថា អរ មនុស្ស​ពិការ​នោះ​ប្រហែល​អត់​សូវ​មាន​បុណ្យ​ទេ ឬ​ក៏​គេ​គិត​ថា ប្រហែល​អូ យុវជន​នោះ​ដែល​ជា​កូនកំព្រា អត់​សូវ​មាន​បុណ្យ ត្រូវ​គួរឲ្យ​អាណិត ប្រហែល​គួរឲ្យ​ស្រឡាញ់ ហើយ​គួរឲ្យ​គោរព ដោយសារ​អ្នកណា​បានត​សួរ អ្នកណា​បាន​ដូចជា​ទូល​តាម​មាគ៌ា​របស់​ព្រះអង្គ ទោះបី​ផ្លូវ​ពិបាក អ្នក​នោះ​ត្រូវតែ​មាន​បុណ្យ។ ហើយ​បុណ្យ​របស់​យើង​ជា​ការ​រួមចំណែក​ក្នុង​ព្រះរាជបុណ្យ​របស់​ព្រះយេស៊ូគ្រីស្ត ដែល​មានតែ​ព្រះអង្គ​ទេ​ដែល​ពិតជា​មាន​បុណ្យ ដែល​ជួយ​សង្គ្រោះ​យើង​បាន។ បុណ្យ​របស់​យើង​តិច​ពេក​នៅពេល​ដែល​យើង​ប្រៀបធៀប​ជាមួយ​បាប​របស់​យើង ប៉ុន្តែ​បុណ្យ​របស់​យើង​អាច​ជួយ​ឲ្យ​យើង​រួមចំណែក​ក្នុង​ព្រះរាជបុណ្យ​របស់​ព្រះយេស៊ូគ្រីស្ត ដែល​ជួយ​សង្គ្រោះ​យើង ដោយសារ​សេចក្ដីស្រឡាញ់​របស់​ព្រះបុត្រា ព្រះអង្គ​ជួយ​ឲ្យ​យើង​ក្លាយទៅជា​បុត្រធីតា​របស់​ព្រះបិតា បុត្រធីតា​ដែល​គួរឲ្យ​ហៅថា កូនព្រះ។ កូនព្រះ នេះ​ជា​កិត្តិយស​របស់​យើង។

ហើយ​ទោះបី​ពេលខ្លះ​យើង​ត្រូវតែ​ចាប់ផ្ដើម​ដោយ​ទទួលស្គាល់​អំពើបាប​របស់​យើង ហើយ​នេះ​ជា​របៀប​ដែល​យើង​ចាប់ផ្ដើម​ថ្វាយបង្គំ​ដល់​ព្រះជាម្ចាស់៖ ខ្ញុំ​សូម​ទទួល​សារភាព​អំពើបាប​របស់​ខ្លួន។ នៅពេល​ដែល​យើង​ចេះ​ទទួល​អំពើបាប​របស់​យើង ទទួលស្គាល់ ទទួល​សារភាព នោះ​ពេល​នោះ​យើង​ចេះ​លើកតម្កើង​សិរី​របស់​ព្រះជាម្ចាស់​ដែល​ជួយ​លើកតម្កើង​យើង​ដែរ ដោយសារ​ព្រះអង្គ​រាប់​យើង​ជា​បុត្រធីតា ធ្វើឲ្យ​យើង​មាន​ព្រះបិតា​ដ៏​អស្ចារ្យ ដែល​មាន​សេចក្ដីស្រឡាញ់​សម្រាប់​យើង​ជា​មនុស្ស​ដែល​ពីមុន​ជា​អ្នក​មាន​បាប ប៉ុន្តែ​ឥឡូវ​ក្លាយទៅជា​កូនព្រះ​ប្រកបដោយ​សិរីរុងរឿង។ នេះ​ជា​អំណរ​សប្បាយ​របស់​យើង។

សូមឲ្យ​បងប្អូន​ពឹងពាក់​លើ​អ្នក​មាន​បុណ្យ​តែមួយ​គត់ ដែល​មាន​ព្រះនាម​ថា ព្រះយេស៊ូគ្រីស្ត ដែល​ជួយ​សង្គ្រោះ​យើង។ ហើយ​សូម​បងប្អូន​បន្ត​អធិស្ឋាន ថ្ងៃនេះ​ជា​ថ្ងៃអាទិត្យ​ចុងក្រោយ​ក្នុង​រដូវ​ខែ​សូត្រ​បង្គំ​មាលា ខែតុលា ដែល​យើង​បាន​សូត្រ​បង្គំ​អស់​រយៈពេល​មួយ​ខែ​រួម​ជាមួយ​ព្រះនាង​ម៉ារី។ សូម​បងប្អូន​បន្ត​អធិស្ឋាន​ជារៀងរាល់ថ្ងៃ តាម​ដូចជា​ព្រឹត្តិការណ៍​ទាំង​ប៉ុន្មាន​ដែល​ជួយ​ឲ្យ​យើង​ដូចជា​រិះគិត​ពិចារណា​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​កើត​ក្នុង​ព្រះជន្ម​ព្រះយេស៊ូគ្រីស្ត​។ សូមឲ្យ​បងប្អូន​រក្សា​ជំនឿ សូត្រ​បង្គំ​ជានិច្ច ហើយ​ទៅ​តាម​អ្នក​មាន​បុណ្យ គឺ​ព្រះយេស៊ូគ្រីស្ត ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ អាម៉ែន៕

 

 

Daily Program

Livesteam thumbnail