អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមម៉ាថាយ២៣,២៧-៣២អត្ថាធិប្បាយដោយលោកបូជាចារ្យ ម៉ានុច ឯកា
ព្រះយេស៊ូមានព្រះបន្ទូលថា ពួកធម្មាចារ្យ និងពួកផារ៉ាស៊ីមានពុតអើយ អ្នករាល់គ្នាវេទនាហើយ ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពីក្រៅហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសប់ និងធាតុរលាយសព្វបែបយ៉ាងអ្នករាល់គ្នាក៏ដូច្នេះដែរ ។បងប្អូនជាទីស្រឡាញ់ថ្ងៃនេះព្រះយេស៊ូណែនាំយើងអានព្រះបន្ទូលរបស់ព្រះអង្គជាពិសេសអត្ថបទនេះសម្រាប់អ្នកដឹកនាំសហគមន៍ ឬសង្គមនៅក្នុងព្រះសហគមន៍របស់យើងដូចគ្នាដែរ ។ព្រះយេស៊ូស្តីបន្ទោសសម្រាប់ពួកធម្មាចារ្យ និងពួកគណៈផារ៉ាស៊ីជាអ្នកដឹកនាំសម្រាប់ជនជាតិអុីស្រាអែលគឺពួកគេនឹងកាន់វិន័យ ដើម្បីណែនាំជនជាតិអុីស្រាអែល ដើម្បីដើរតាមមាគ៌ារបស់ព្រះអង្គ។ប៉ុន្តែនៅទីនេះចរិតរបស់ពួកគណៈផារ៉ាស៊ីនិងធម្មាចារ្យកឺខុសគ្នាដែរ។ដូចពេលយើងឃើញផ្នូររបស់យើងស្អាតពីខាងក្រៅ ប៉ុន្តែខាងក្នុងមានតែឆ្អឹងរលាយអស់ហើយ ដូច្នេះគំនិតរបស់អ្នកដឹកនាំក៏ដូចគ្នាដែរ ជូនកាលខ្ញុំគំនិតខ្លួនឯងថា ខ្ញុំជាបូជាចារ្យណែនាំព្រះសហគមន៍ តើគំនិតរបស់ខ្ញុំ ដើម្បីណែនាំគ្រីស្តបរិស័ទដើរតាមមាគ៌ារបស់ព្រះអង្គ ឬខ្ញុំធ្វើដូចពួកខាងគណៈផារ៉ាស៊ី ពួកធម្មាចារ្យដែលធ្វើឱ្យផ្នូរស្អាតពីខាងក្រៅ ប៉ុន្តែខាងក្នុងមានតែឆ្អឹង ហើយនឹងធាតុរលាយអស់។ធម្មតាព្រះសហគមន៍របស់យើងត្រូវពិចារណាអំពីការធ្វើដំណើរជាមួយគ្នា ជូនកាលយើងមានវិន័យដើម្បីឱ្យស្រួល ដើម្បីឱ្យដើរតាមព្រះអង្គ។វិន័យសម្រាប់យើងឱ្យជិតស្និទ្ធជាមួយព្រះជាម្ចាស់ តើវិន័យរបស់យើងជូនកាលតឹងរ៉ឹង ឬឱ្យស៊ីក្នាជាមួយនឹងអ្វីដែលព្រះជាម្ចាស់ណែនាំយើងវិញ?ជាពិសេសអត្ថបទថ្ងៃនេះព្រះយេស៊ូស្តីបន្ទោសណែនាំសម្រាប់អ្នកដឹកនាំ។សម្រាប់លោកបូជាចារ្យ អ្នកបួស គណៈកម្មាធិការដែលកាន់ដើម្បីដើរតាមមាគ៌ារបស់ព្រះអង្គ។ជាពិសេសថ្ងៃនេះពេលដែលខ្ញុំអានអត្ថបទនេះខ្ញុំខ្មាស់អៀន ជូនកាលគំនិតរបស់ខ្ញុំជាអ្នកកាន់ព្រះសហគមន៍ ជាអ្នកណែនាំ ខ្ញុំត្រូវតែប្រមូលស្តាប់បង្កាប់ទាំងអស់មិនមែនតែម្ខាងៗទេ ប៉ុន្តែស្តាប់បង្កាប់ចាស់ទុំនៅក្នុងព្រះសហគមន៍ ស្តាប់បង្កាប់យោបល់ពីគ្រួសារ ដែលមានប្តីប្រពន្ធកូនចៅ ស្តាប់បង្កាប់ពីយុវជនដែលនៅក្នុងព្រះសហគមន៍ដែលជាសសររបស់ព្រះសហគមន៍យើង។ចូនកាលខ្ញុំឃើញផ្ទាល់ខ្លួននូវអ្វីដែលខ្ញុំបំពេញនៅទីនេះគឺមិនគ្រប់គ្រាន់ទេ ជូនកាលទំលៀមមទំលាប់របស់ព្រះសហគមន៍ជូនកាលមិនស៊ីគ្នានូវអ្វីដែលខ្ញុំណែនាំ តែថ្ងៃនេះខ្ញុំចង់ឱ្យនឹកដល់អង្គព្រះយេស៊ូណែនាំយើង យើងត្រូវតែកែប្រេចិត្តគំនិតតាមកាលៈទេសៈ តាមអ្វីដែលយើងមានទំលៀមទំលាប់ជាពិសេសតាមកាល់ទេសៈមានន័យថាយើងបច្ចុប្បន្ននេះ បើសិនជាគិតអំពីបុរាណកាលប្រហែលពិបាកទៀត តែថ្ងៃនេះព្រះយេស៊ូណែនាំជាពិសេសម្រាប់អ្នកដឹកនាំ ដូច្នេះសម្រាប់យើងមិនមែនសម្រាប់តែលោកបូជាចារ្យទេ គណៈកម្មការ អ្នកបួស ឪពុកម្តាយ ខ្ញុំយករួមគ្នាដើម្បីណែនាំយុវជន យុវនារីជាពិសេសនៅក្នុងសង្គមរបស់យើង ថ្ងៃនេះទាំងអស់ត្រូវពិចារណាអំពីរបៀបដែលយើងរស់នៅជាគ្រីស្តបរិស័ទ តើងយើងត្រូវធ្វើដូចម្តេច ដើម្បីឱ្យយើងចេះកែប្រែចិត្តគំនិត?កាយវិការរបស់យើង គំនិតរបស់យើងស៊ីគ្នាជាមួយគ្រីស្តបរិស័ទ ឬអ្វីដែលព្រះសហគមន៍ណែនាំ លទ្ធិរបស់សាសនាគ្រីស្តអ្វីដែលយើងណែនាំត្រូវការឱ្យស៊ីគ្នា ។ថ្ងៃនេះយើងទាំងអសើគ្នាត្រូវគិតពិចារណា ដើម្បីជីវិតរបស់យើងប្រជាថ្ងៃ តើធ្វើដូចម្តេច ដើម្បីឱ្យព្រះសហគមន៍របស់យើង បងប្អូនរបស់យើង បងប្អូនដែលទន់ទាប បងប្អូនដែលគ្មានទីពឹង ជាពិសេសបងប្អូនដែលអត់មានសម្លេង?សុំព្រះជាម្ចាស់ប្រទានពរ៕