អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ២៣,១៣-២២អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​សែ សាត

ក្នុងព្រះបន្ទូលថ្ងៃនេះ ព្រះយេស៊ូបានស្ដីបន្ទោសដល់ពួកធម្មាចារ្យនិងពួកផារ៉ាស៊ីថាជា​មនុស្ស​មាន​ពុតហើយអ្នកទាំងនោះនឹងត្រូវវេទនា។

ទីមួយ គឺគេត្រូវវេទនាដោយសារគេបានបិទទ្វារនៃស្ថានបរមសុខទាំងខ្លួនឯងមិនព្រម​ចូលផងនឹងមិនឱ្យអ្នកដទៃចូលផងដែរ។ តើការបិទទ្វារនៃស្ថានបរមសុខនេះ ព្រះរាជ្យ​នៃ​ស្ថានបរមសុខនេះមានន័យដូចម្ដេច? នេះយើងស្វែងរកព្រះរាជ្យនៃស្ថានបរមសុខ​នេះដែលសង្កត់ធ្ងន់ទៅលើព្រះហឬទ័យរបស់ព្រះជាម្ចាស់។ ហើយសំណួរយើងអាច​សួរ​ថា តើអ្វីជាព្រះហឬទ័យរបស់ព្រះជាម្ចាស់ដោយយើងសង្កត់ធ្ងន់ព្រះហឬទ័យរបស់​ព្រះជាម្ចាស់គឺលក្ខណៈដែលនាំឱ្យជីវិតរបស់យើងទទួលសេចក្ដីស្រលាញ់ សុភមង្គល​យ៉ាង​ពិត​​ប្រាកដ ដូចជាទទួលស្ថានបរមសុខស្មើនឹងព្រះរាជ្យរបស់ព្រះអង្គក្នុងជីវិត​របស់ខ្លួន។ ចុះបើគេបិទទ្វារបែបនេះមិនឱ្យខ្លួនឯងចូល មិនឱ្យអ្នកដទៃចូលផង តើមនុស្សទទួលអ្វី ហើយបើយើងនិយាយមកវិញគឺគ្រប់ទង្វើដែលនាំឱ្យអប្បមង្គល គ្រប់​ទង្វើដែលនាំផ្លូវទៅបំផ្លាញជីវិត មិនធ្វើឱ្យជីវិតប្រសើរឡើងគឺស្មើនឹងធ្វើឱ្យជីវិត​កាន់​តែ​វេទនានឹងអាក្រក់ទៅៗ។ លក្ខណៈទាំងនេះហើយដែលព្រះយេស៊ូបានស្ដីឱ្យ​ពួក​ធម្មា​ចារ្យ​និងពួក​ខាងគណៈផារ៉ាស៊ី គេមានពុតដូចជាគេអាចនិយាយអ្វីល្អប៉ុន្តែគេមាន​ចិត្ត​ពុតត្បុតនៅខាងក្នុងបង្កត់ដោយគំនិតអាក្រក់ដែលមានពិសពុលនៅខាងក្នុង។

នឹងចំណុចទីពីរនោះគឺព្រះយេស៊ូបានហៅពួកទាំងនេះថា ​ជាពួកដឹកនាំកង្វាក់ ដោយ​ដឹង​ថាមនុស្សខ្វាក់មើលអ្វីមិនឃើញទេ មើលផ្លូវទៅកាន់កន្លែងណាមួយក៍មិនឃើញដែរ គេកង្វាក់ដោយសារគេមិនយល់អ្វីដែលសំខាន់បំផុតទេ។ នៅក្នុងនេះព្រះយេស៊ូ​បាន​រំលឹក​អំពីសម្បថ តាមពិតយើងដឹងថា យើងមិនអាចស្បថដោយយកព្រះនាមព្រះម្ចាស់​ទៅស្បថបានទេ ប៉ុន្តែរបៀបដែលគេស្បថនេះបង្កប់ដោយចិត្តលោទលន់ដែលពួក​ផារ៉ាស៊ី​ណែនាំឱ្យគេស្បថដូចជាមិនយកព្រះវិហារជាសាក្សី បើយកព្រះវិហារជាសាក្សី​ដូចជាអត់មានន័យឬយកអសនៈជាសាក្សីអត់មានន័យប៉ុន្តែបើយកមាសក្នុងព្រះវិហារទើបមានន័យនឹងយកតង្វាយនៅលើតុសក្ការៈទើបមានន័យ។ ព្រះយេស៊ូបញ្ជាក់ថា​អត់​ទេ ផ្ទុយទៅវិញគឺបើយកព្រះវិហារមានទាំងព្រះវិហារ មានទាំងមាស​ មានទាំងព្រះជា​ម្ចា​ស់ ហើយយកអាសនៈមិនថាតង្វាយដែលនៅលើអាសនៈក៍នឹងទៅជាពិសិដ្ឋអីអញ្ចឹង​ទៅ។ លក្ខណៈទាំងនេះយើងអាចប្រៀបធៀបទៅនឹងគ្រប់ទង្វើរបស់យើង ប៉ុន្តែខ្ញុំចង់​ទង្វើនឹងសេចក្ដីស្រលាញ់នឹងចិត្តស្មោះត្រង់ ភាពស្មោះត្រង់។ គ្រប់ទង្វើរបស់យើង ទង្វើ​ល្អ​នឹងវាស់ដោយចិត្តស្មោះត្រង់នឹងសេចក្ដីស្រលាញ់នៅខាងក្នុងទង្វើនោះ ហើយនេះ​ដែល​ធ្វើ​ឱ្យ​យើងម្នាក់ៗរកឃើញថា តើទង្វើសំខាន់ឬអ្វីនៅខាងក្នុងទង្វើនោះសំខាន់ អញ្ចឹង​ជួ​យយើងរិះគិតពិចារណាអំពីរបៀបរស់នៅរបស់យើង ហើយរបៀបរស់នៅ​គឺ​កាយ​វាចាចិត្ត របៀបដែលធ្វើនឹងរបៀបដែលយើងគិត ដែលយើងនិយាយនេះវាជះឥទ្ធិ​ពលដល់អ្នកដែលនៅជុំវិញយើង​ជាពិសេសគឺអ្នកតូចតាច។ ព្រះបន្ទូលនេះជួយយើង​រិះគិតគឺទីមួយខ្ញុំរំលឹកអំពីឪពុកម្ដាយឬអាណាព្យាបាលនៅតាមផ្ទះ ត្រូវដឹងថាគ្រប់ទង្វើ​របស់យើងអាច​ផ្ដល់ជាគម្រូមិនល្អនឹងគម្រូល្អដល់កូនៗឬដល់អ្នកដែលនៅក្រោម​បង្គាប់​យើង។​ ទីពីរដល់អ្នកដែលមានតួនាទីណែនាំគ្រប់គ្រងដែលក្នុងនេះមានទាំងលោក​បូជាចារ្យ បងប្រុសបងស្រី ឬកន្លែងផ្សេងៗដែលយើងមានតួនាទីជាអ្នកគ្រប់គ្រង ជា​អ្នក​ណែនាំ គ្រប់ទង្វើរបស់យើងទាំងកាយវាចាចិត្តនឹងជះឥទ្ធិពលដល់អ្នកខាងក្រោម​អាច​នាំ​ឱ្យគេទៅជាមនុស្សល្អផង ឱ្យគេទៅជាមនុស្សអាក្រក់ផងដែរ នឹងមួយទៀតក៍ជះ​ឥទ្ធិពលដល់អ្នកបង្រៀន​ អ្នកណែនាំ សាស្រ្តាចារ្យ ដែលមានតួនាទីណែនាំអប់រំ នេះសំខាន់ណាស់គឺគ្រប់ទង្វើរបស់យើងក៍ជះឥទ្ធិពល កុំឱ្យដូចគ្នុងព្រះបន្ទូលនេះ កុំឱ្យ​យើងជា​អ្នកមានចិត្តពុតហើយយើងតែងតែលឺពាក្យ ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក កន្លែងនេះគឺជាពាក្យដែលខ្មែរតែងតែអប់រំកូនចៅប៉ុន្តែយើងត្រូវដឹងថាពិតមែន ពុតគ្រូ​នោះក៍ជះឥទ្ធិពលដល់កូនសិស្សដែរដូច្នេះនាំឱ្យយើងប្រយ័ត្នក្នុងឋានៈជាគ្រូ ត្រូវបង្ហាញ​ទាំងទ្រឹស្ដី បង្ហាញទាំងការអនុវត្តជាអ្វីតែមួយយ៉ាងត្រឹមត្រូវផង។ អញ្ចឹងសូមព្រះជា​ម្ចាស់ប្រទានកម្លាំងដល់យើងម្នាក់ៗឱ្យដឹងថា យើងរស់នៅត្រូវផ្ដល់កម្រូនៃទង្វើល្អដល់​អ្នកខាងក្រោមយើង គឺដល់សមាជិកក្រុមគ្រួសារជាពិសេសឪពុកម្ដាយឬអាណា​ព្យា​បាលត្រូវរស់នៅជាគម្រូបែបណា ក្នុងឋានៈខ្លួនជាគ្រីស្តបរិស័ទ​ ជាឱកាសដើម្បីស្ដាប់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិដ្ឋានទៀងទាត់ទៅចូលរួមអភិបូជាយ៉ាងទៀងទាត់នឹង​ទទួលអគ្គសញ្ញាលើកលែងទោសរំដោះបាបឱ្យទៀងទាត់ផងដែរ។ ទាំងនេះគឺជាគម្រូ​ដែល​ធ្វើ​​ឱ្យកូនៗ សមាជិកក្នុងក្រុមគ្រួសារទទួលគម្រូល្អនោះនាំឱ្យចូលទៅក្នុងព្រះរាជ​របស់​ព្រះ​ជា​ម្ចាស់ គឺចូលទៅក្នុងសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដហើយត្រូវដឹងថាព្រះ​ជា​ម្ចាស់​ស្រលាញ់គេ នឹងដឹកនាំជីវិតគេទៅកាន់សុភមង្គល នឹងជីវិតដ៍ពិតប្រាកដ។ អញ្ចឹង​សូមព្រះជាម្ចាស់ជួយយើងទាំងអាណាព្យាបាល ទាំងឋានៈជាអ្នកដឹកនាំនឹងទាំង​គ្រូបង្រៀន សាស្ត្រាចារ្យដែលមានបេសកម្មពិសេសដែលជួយឱ្យអ្នកខាងក្រោមយកជា​គម្រូតាម។ សូមព្រះជាម្ចាស់ដឹកនាំទង្វើរបស់យើង គ្រប់សកម្មភាពរបស់យើងឱ្យនាំទៅ​រក​ការ​រីក​ចម្រើនប្រសើរជាងនាំទៅរកការបំផ្លាញ។

ដូចសន្តអូគូស្តាំងបានលើកឃ្លារបស់គាត់មួយថា ឱ្យតែមានចិត្តស្រលាញ់អ្វីៗក៍អ្នកធ្វើ​បានតាមចិត្ត អញ្ចឹងសូមឱ្យគ្របើកិច្ចការរបស់យើងគឺជាកិច្ចការដែលចេញពីប្រភពនៃ​សេចក្ដី​ស្រលាញ់របស់ព្រះជាម្ចាស់​​​ ជាកិច្ចការល្អដែលព្រះអង្គបង្គាប់ឱ្យយើងធ្វើ៕

Daily Program

Livesteam thumbnail