អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣ តាមសន្តលូកា ២១,៥-១១ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទបងប្អូនអ្នកស្តាប់ជាទីមេត្រី និងជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះយើងបានស្តាប់ព្រះបន្ទូលពីលូកា២១,៥-១១។ បាទបងប្អូនពេលវេលារបស់យើងនៅក្នុងរដូវធម្មតាដែលជារដូវវែងណាស់នៅក្នុងប្រតិទិនរបស់យើង ហើយយើងមកដល់ថ្ងៃអាទិត្យចុងក្រោយហើយបងប្អូនគឺសប្តាហ៍ទី៣៤ ហើយជាថ្ងៃដែលព្រះបន្ទូលរំលឹកអំពីអវសានកាលពេលវេលាចុងក្រោយ ពេលវេលាអត់កាលជានិច្ច។ នៅថ្ងៃនេះព្រះយេស៊ូស្រៀតឱកាសបង្រៀនជនជាតិយូដាឱ្យស្គាល់របៀបជីវិតរស់នៅដែលជិតដល់ពេលវេលាចុងក្រោយរបស់ព្រះជាម្ចាស់។ ថ្ងៃនេះពេលដែលគេសរសើរព្រះវិហារដែលតុបតែងយ៉ាងល្អនៅក្នុងក្រុងយេរ៉ូសាឡឹមព្រះយេស៊ូដឹងថា តាមពិតព្រះវិហារនឹងអត់យូរទេ ដោយសារតែសង្គ្រាម ហើយយើងក៏ដឹងដែរថាសព្វថ្ងៃនេះ ដោយសារសង្រ្គាមអ្វីៗដែលគាត់ធ្វើល្អនៅក្នុងប៉ាលេស្ទីនក៏ដោយនៅក្នុងទឹកដីអ៊ីស្រាអែលក៏ដោយខ្ទេចអស់រលីងដោយសារសង្រ្គាម។ បញ្ហាព្រះវិហារនឹងក៏ដូចគ្នាដែរ នៅក្នុងឆ្នាំ៧០ជនជាតិរ៉ូមុំាងឡាំពតក្រុងយេរ៉ូសាឡឹម និងបំផ្លាញព្រះវិហារដ៏ប្រណិតនឹងខ្ទេចតែម្តងរហូតដល់សព្វថ្ងៃនេះសល់តែជញ្ជាំងរបស់ព្រះវិហារចាស់តែមួយចំហៀងទេ ហើយជនជាតិយូដាតែងតែទៅអធិដ្ឋានដោយទំនុកចិត្ត។ បាទបងប្អូនព្រះយេស៊ូដាស់តឿនយើងម្យ៉ាងដែរ អ្វីៗទាំងអស់ដែលបងប្អូនគិតថា នឹងនរនៅក្នុងជីវិតនេះបងប្អូនកុំទុកចិត្តឱ្យសោះ សូម្បីតែលុយដែលបងប្អូនដឹងទេថាសព្វថ្ងៃនេះវាចុះតម្លៃបន្តិចម្តងៗ កាលមុនយើងទិញរបស់របរមួយនឹងតម្លៃនេះ តែឥឡូវនេះត្រូវថែមលុយទៀតដើម្បីបានរបស់ដូចដើម ឬក៏ផ្ទះសម្បែកក៏ត្រូវមានការខូចខាត ដើម្បីឱ្យយើងត្រូវការទៅធ្វើវាឡើងវិញ ឬក៏ជុសជុល។ ដូច្នេះនៅក្នុងលោកនេះ យើងប្រើប្រាស់តែយើងទុកចិត្តវាអត់បានទេ យើងមានវាដើម្បីឱ្យវាសម្រួលក្នុងការរស់នៅ តែជីវិតនេះទេ តែព្រះយេស៊ូបានរំលឹកពីការខូចខាតយ៉ាងច្រើននៅក្នុងពិភពលោកនេះ មិនថាជំងឺរាតត្បាត សង្រ្គាម រំញ្ជួយផែនដី បាតុភូតផ្សេងៗ។ បងប្អូនដឹងទេ ទោះបីពិភពលោករបស់យើងជួបរបៀបដែលធ្វើឱ្យយើងរន្ធត់ចិត្ត ឬក៏អស់សង្ឃឹម ឬក៏គ្មានអីទៀត នៅពេលក្រោយព្រះយេស៊ូប្រាប់ថា ពេលវេលាចុងក្រោយអត់ទាន់មកដល់ទេ ហើយសួរថាពេលណា? អត់មានអ្នកណាដឹងទៀតសូម្បីតែព្រះយេស៊ូ ឬបុត្រមនុស្សក៏មិនទាន់ដឹងដែរ។ ដូច្នេះសូមបងប្អូនកុំខ្វល់ខ្វាយអំពីកាវសានកាលពីពិភពលោកយើងសាបសូន្យនៅពេលណាឡើយ។ មានគេបោកយើងថា ថ្ងៃនេះ ថ្ងៃនោះកុំជឿឱ្យសោះនាំឱ្យចិត្តយើងខ្វល់ខ្វាយ ហើយក្រោយមកយើងមានប្រតិកម្មផ្សេងៗដូចជាធ្វើផ្តេសផ្តាស មិនសូវយកចិត្តទុកដាក់នៅក្នុងជីវិតនៅក្នុងលោកនេះទៀត។ ដូច្នេះបងប្អូនសុំឱ្យយើងជឿទុកចិត្ត និងផ្ញើជីវិតរបស់យើងទៅលើព្រះអម្ចាស់យេស៊ូគ្រីស្តតែមួយដែលជាភាពរឹងមាំ ជាចំណុចដ៏សំខាន់ដែលនឹងនរបំផុតនៅក្នុងជីវិតរបស់យើង ធ្វើដូចនេះ ទោះបីជួបបញ្ហា ឬឧបសគ្គអ្វីក៏ដោយនៅក្នុងជីវិតនេះ ឬក្នុងពិភពលោកនេះក៏យើងអាចឆ្លងកាត់ទៅបាននៅពេលដែលយើងបានដើរជាមួយព្រះអម្ចាស់យេស៊ូគ្រីស្តដែលមានព្រះសហគមន៍ធ្វើដំណើរជាមួយយើងផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូនឱ្យមានជីវិតប្រកបដោយសេចក្តីសង្ឃឹម និងផ្ញើជីវិតទៅលើព្រះអម្ចាស់យេស៊ូគ្រីស្តគ្រប់ពេលវេលា។ សូមព្រះអម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕