អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៣ តាមសន្តលូកា ១២,៣៥-៣៨ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្ងៃនេះក៏ល្អ ដើម្បីរំលឹកយើងបន្តទៅទៀតអំពីការប្រុងប្រៀបខ្លួន។ ព្រះយេស៊ូមានព្រះបន្ទូលថា ចូលប្រុងបៀបខ្លួន ហើយទុកចង្គៀងរបស់អ្នកឱ្យឆេះ។ បងប្អូនធ្លាប់លឺរឿងប្រស្នាអំពីអ្នកបម្តើដែលកំពុងទន្ទឹងរង់ចាំស្វាមីដែលមកដល់ពេលយប់ ប៉ុន្តែយើងមិនដឹងថាគាត់មកពេលណាទេ។ ដូច្នេះរបៀបដែលគាត់បានទន្ទឹងរង់ចាំនេះជួយឱ្យយើងរិះគិតអំពីដំណើរជីវិតរបស់យើងនៅក្នុងលោកនេះដែរ ពីព្រោះថ្ងៃដែលស្វាមីមកដល់គឺប្រៀបដូចជាថ្ងៃដែលយើងបានទៅជួបព្រះជាម្ចាស់ និយាយរួមគឺថ្ងៃដែលយើងចាកចេញពីលោកនេះ។ សួរបងប្អូនថាយើងដឹងអត់? បាទពិតមែនយើងអត់ដឹងខ្លួនឡើយ សូម្បីតែមានសុខភាពល្អ ឬអត់ល្អ សូម្បីតែមនុស្សចាស់ ឬក្មេងយើងអត់ដឹងពេលវេលារបស់យើងទេ។ ហេតុដូច្នេះអ្វីដែលយើងត្រូវប្រុងប្រយ័ត្នគឺធ្វើយ៉ាងម៉េច ដើម្បីឱ្យយើងចង្គៀងរបស់យើងតែឆេះ។ តើចង្គៀតដែលកំពុងឆេះនឹងគឺអ្វី? ចង្គៀងដែលកំពុងឆេះគឺសេចក្តីល្អ គុណធម៌ ឬក៏អំពើល្អ ទង្វើល្អដែលយើងបានធ្វើ ដោយសារកន្លែងនេះទុកជាតីគាប់ព្រះហឫទ័យព្រះជាម្ចាស់ដូចម្ចាស់ ឬស្វាមីមកដល់ឃើញពួកគាត់មានចង្គៀតដែលកំពុងឆេះ ហើយពួកគាត់ក៏ចូលក្នុងរោងការ។ បាទបងប្អូននេះជាការចូលទៅក្នុងស្ថានបរមសុខបងប្អូនដឹងហើយថា ជីវិតរបស់យើងនៅក្នុងស្ថានការណ៍បែបប្រួលរហូតជូនកាលយើងល្អ ជួនការយើងអត់ល្អ ជួនកាលយើងខ្សោយ ជួនការយើងរឹងមាំ ក៏ប៉ុន្តែព្រះបន្ទូលនេះរំលឹកយើងថា ទោះបីស្ថានភាពយើងផ្លាស់ប្តូរយ៉ាងណាក៏ដោយយើងត្រូវតែត្រឡប់មកអនុវត្ត ឬក៏ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គវិញ ដើម្បីឱ្យយើងកែប្រែ ដើម្បីឱ្យយើងត្រៀមខ្លួនជួបព្រះជាម្ចាស់គ្រប់ពេលវេលា។ សន្តយ៉ូហានបូស្គូបានសួរសន្តដូមីនិចជាក្មេងអាយុ១២ឆ្នាំថា ឥឡូវនេះនៅក្នុងនោះមានក្មេងផ្សេងៗក៏នៅទីនោះដែរក៏បានសួរក្មេងដែលកំពុងលេងបាល់នៅទីនោះក៏សួរថា ប្រសិនបើប៉ុន្មានម៉ោងខាងមុខនេះយើងនឹងស្លាប់ យើងនឹងធ្វើអ្វី? ក្មេងខ្លះថាទៅលាឪពុកម្តាយ ខ្លះថាទៅអធិដ្ឋានក្នុងព្រះវិហារតែសន្តដូមីនិចសាវីយ៉ូគាត់ឆ្លើយថា ខ្ញុំនឹងលេងបន្ត ដោយសាររាល់ថ្ងៃខ្ញុំរៀបចំខ្លួនជាស្រចហើយ ដើម្បីទៅជួបព្រះជាម្ចាស់។ បាទបងប្អូនគំនិតនេះជាគំនិតល្អមែនទែន ដើម្បីឱ្យយើងយកចិត្តរបស់យើងគិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលានៃការអធិដ្ខាន មុនធ្វើដំណើរ មុនញាំបាយ ឬក៏រហូតដល់ចូលគេង។ បាទបងប្អូននេះគឺជាចរិតរបស់គ្រីស្តបរិស័ទយើង សូមព្រះបន្ទូលថ្ងៃនេះជួយបងប្អូន និងណែនាំបងប្អូននឹកដល់ព្រះជាម្ចាស់រៀបចំខ្លួនជានិច្ចឱ្យចង្គងរបស់យើងឆេះជារៀងរហូត។ អាម៉ែន៕