អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៩,៣-១២អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ពិតជាពិរោះមានអត្ថន័យ មានខ្លឹមសារយ៉ាងខ្លាំងចំពោះក្រុមគ្រួសារដែលបានរៀបអាពាហ៍ពិពាហ៍ហើយ ។ដោយសារនៅក្នុងថ្ងៃនេះពួកគណៈផារ៉ាស៊ីបានចោតសួរព្រះយេស៊ូពួកគេសួរព្រះយេស៊ូថា តើគូរស្វាមីភរិយាអាចលែងលះគ្នាបានដែរឬទេ?ហេតុនេះគេសួរថា តើស្វាមីមានសិទ្ធលែងលះភរិយាដោយសម្អាងលើមូលហេតុអ្វីក៏ដោយបានដែរឬទេ?ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា អ្នករាល់គ្នាធ្លាប់អានគម្ពីររួចហើយថា កាលពីដើមដំបូងឡើយព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរសជាស្រ្តីរួចព្រះអង្គមានព្រះបន្ទូលទៀតថា ហេតុនេះហើយបានបុរសត្រូវចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយពួកគេនឹងក្លាយទៅជារូបកាយតែមួយ។បងប្អូនធ្វើការស្រមើស្រមៃមើលប្រសិនបើពួកគេក្លាយទៅជារូបកាយតែមួយ តើពួកគេអាចលែងលះគ្នាបានដែរឬទេ ?ហេតុនេះអ្វីដែលព្រះយេស៊ូមានព្រះបន្ទូលគឺប្រសិនបើគេជារូបកាយតែមួយគេមិនអាចលែងលះគ្នាបានទេ គឺរស់នៅជាមួយគ្នាក្នុងឋានៈជាគូរស្វាមីភរិយា ។ប្រសិនបើប្តីធ្វើខុសសូមភរិយាមេត្តាលើកលែងទោសឱ្យប្តី ប្រសិនបើប្រពន្ធធ្វើខុសប្តីគួរតែលើកលែងទោសឱ្យប្រពន្ធហើយពីរអ្នកព្យាយាមរស់នៅជាមួយគ្នាដោយភាពផ្សះផ្សាចំពោះគ្នាទៅវិញទៅមក ហើយទទួលស្គាលនូវកំហុសរៀងៗខ្លួន ដើម្បីរស់នៅជាមួយគ្នាមានសុភមង្គលក្នុងឋានៈជារូបកាយតែមួយ ក្នុងឋានៈជាប្តីប្រពន្ធ។ពេលណាគេរៀបការជាគូរស្វាមីភរិយាចំណងអាពាហ៍ពិពាហ៍របស់គេជាសម្ព័ន្ធមេត្រី ហើយប្រសិនបើគេចង់លែងលះគ្នា ពួកគេត្រូវដឹងថាកូនៗនឹងត្រូវជួបបញ្ហាអ្វីខ្លះនៅក្នុងជីវិតរបស់គេ ?ហេតុនេះហើយបានជាព្រះយេស៊ូមិនចង់ឱ្យគូរស្វាមីភរិយាលែងលះគ្នាទេគឺឱ្យគេរស់នៅជាមួយគ្នាអស់មួយជីវិត។ហេតុនេះបានជាគេសួរព្រះយេស៊ូទៀតថា ចុះលោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងលះគ្នាបានតា ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលទៀតថា លោកម៉ូសេយល់ព្រមធ្វើលិខិតលែងលះឱ្យ ដោយសារអ្នករាល់គ្នានឹងមានចិត្តរឹងរួស។កាលពីដើមដំបូងមិនមែនអញ្ចឹងទេ គឺរស់នៅជាមួយគ្នាស្រឡាញ់គ្នា លើកលែងទោសឱ្យគ្នាទៅវិញទៅមកព្យាយាមរស់នៅជាមួយគ្នារហូតដល់ចាស់ស្លាប់។ហេតុនេះពេលយើងរិះគិតអំពើគូរស្វាមីភរិយាគឺយើងត្រូវរិះគិតអំពើភាពស្ម័គ្រត្រង់រវាងគ្នានឹងគ្នា ស្វាមីត្រូវមានភាពស័្មគ្រត្រង់ជាមួយភរិយារបស់ខ្លួន ភរិយាត្រូវមានភាពស័្មគ្រត្រង់ជាមួយស្វាមីរបស់ខ្លួន កុំលួចមានអ្នកថ្មី គឺត្រូវរស់នៅជាមួយគ្នាឱ្យបានល្អគប់ប្រសើរ ហើយព្យាយាមប្រសិនបើពួកគេជាគ្រីស្តបរិស័ទពួគគេត្រូវយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ របស់ព្រះយេស៊ូទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់គេឱ្យបានល្អ។ហេតុនេះគូរស្វាមីភរិយាគឺជាគម្រោងការរបស់ព្រះជាម្ចាស់ មានន័យថាព្រះជាម្ចាស់បានប្រគល់បេសកកម្មថ្មីនេះ ដើម្បីឱ្យមនុស្សបន្តបេសកកម្មរបស់ព្រះជាម្ចាស់ក្នុងការបង្កើតបងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន នៅក្នុងសង្គមយើងសព្វថ្ងៃឬនៅក្នុងពិភបលោកយើងសព្វថ្ងៃ យើងឃើញមានបញ្ហានេះច្រើន ពេលខ្លះរៀបការជាមួយគ្នាបាន៣ឬ៤ឆ្នាំហើយចាប់ផ្តើមមានបញ្ហាជាមួយគ្នា អត់ចេះលើកលែងទោសឱ្យគ្នា ចាប់ផ្តើមប្រើអំពើហឹង្សាជាមួយគ្នា នាំឱ្យបែកបាក់គ្នា ឬជួនកាលមានអ្នកទីបីចូលទៅបំបែកបំបាក់គូរស្វាមីភរិយានេះដែលនាំឱ្យគេបែកបាក់គ្នា ផ្ទុយទៅវិញប្រសិនបើយើងយលកគំរូតាមក្រុមគ្រួសារដ៏វិសុទ្ធគឺនាងម៉ារី និងលោកយូសេប ព្រមទាំងព្រះយេស៊ូផងដែរ ជាក្រុមគ្រួសារមួយដែលរស់នៅជាគំរូដ៏ល្អប្រសើរឱ្យយើងធ្វើតាមក្រុមគ្រួសារនេះដែលជាក្រុមគ្រួសារដែលប្រកបដោយសុភមង្គល ហើយយើងជាក្រុមគ្រួសារចង់រស់នៅបានល្អ បានសប្បាយចេះលើកលែងទោសឱ្យគ្នា ។ហេតុនេះចូលយើងទួលអង្វរដល់ព្រះជាម្ចាស់សុំឱ្យក្រុមគ្រួសារទាំងអស់នៅលពិភពលោកមានការលើកលែងទោសឱ្យគ្នាទៅវិញទៅមក និងសុំឱ្យក្រុមគ្រួសារទាំងអស់មានសុភមង្គល មានសេចក្តីសុខសាន្ត និងអំណរសប្បាយក្នុងការរស់នៅជាគូរស្វាមីភរិយា។អាម៉ែន៕