អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ តាមម៉ាកយស ៣,៧-១២អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

អត្ថបទដំណឹងល្អនៅថ្ងៃនេះ! ព្រះយេស៊ូត្រាស់ហៅយើងទាំងអស់គ្នាឱ្យទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកទាំងមូលឲ្យប្រកាសដំណឹងល្អ តាមពិតយើងត្រូវតែទទួលស្គាល់ថា ក្រៅពីលោកពុកខ្លះ គ្រីស្តបរិស័ទខ្លះ ដូចខ្ញុំមកស្រុកខ្មែរ អ្នកខ្លះទៅប្រទេសវៀតណាម ប្រទេសអាមេរិក និងប្រទេសផ្សេងទៀត តាមពិត គ្រីស្តបរិស័ទធម្មតាភាគច្រើន មិនអាចចេញពីប្រទេសរបស់ខ្លួនទៅប្រកាសដំណឹងល្អ មិនអាចធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូនៅថ្ងៃនេះ ប៉ុន្តែសុំនឹកគិតអំពីបងស្រីតេរេសាតូចនៅលីស្យឺ
បងស្រីតេរេសាគឺជាជនជាតិបារាំងគាត់ចូលនៅក្នុងអារាមការ៉េមែធ្វើជាបងស្រីសម្ងាត់ រយៈពេលប្រាំបួនឆ្នាំ ពីអាយុឆ្នាំដល់ឆ្នាំ ពេលនោះគាត់ក៏ទទួលមរណភាព បងស្រីតេរេសានៅទីក្រុងលីស្យឺ ទោះបីគាត់មិនបានចេញពីវត្តអារាមនៅកន្លែងងងឹត និងដដែលអស់មួយជីវិតរបស់គាត់ក៏ដោយ ប៉ុន្តែគាត់បានក្លាយជាគំរូសម្រាប់សាសនទូត សម្រាប់អស់អ្នកទៅប្រកាសដំណឹងល្អនៅប្រទេសខាងក្រៅ ព្រោះគាត់មានចិត្តដូចសាសនទូតម្នាក់ គាត់មានបំណងប្រាថ្នាចង់ប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូល ក្នុងនោះបងស្រីបានអធិដ្ឋានទូលអង្វរព្រះជាម្ចាស់សុំព្រះអង្គសម្តែងឱ្យមនុស្សទាំងអស់ក្នុងពិភពលោកទាំងមូលស្គាល់ព្រះយេស៊ូ
ទីពីរគាត់ធ្វើជាសាសនទូតនៅក្នុងអារាមរបស់គាត់រួមជាមួយបងស្រីឯទៀត គាត់ធ្វើជាគំរូសម្រាប់បងស្រីឯទៀតដែលនៅទីនោះ គាត់ជួយបម្រើគេ គាត់លើកលែងទោសឱ្យគេគាត់ប្រកាសដំណឹងល្អទាំងពាក្យសម្តីទាំងកាយវិការ
ដូច្នេះប្រសិនបើយើងនឹកគិតអំពីបងស្រីតេរេសាដែលជាគំរូសម្រាប់សាសនទូត សម្រាប់អស់អ្នកដែលទៅប្រកាសដំនៅប្រទេសខាងក្រៅ គឺយើងអាចធ្វើតាមបញ្ជារបស់ព្រះយេស៊ូ នៅថ្ងៃនេះទោះបីយើងនឹកផ្ទះ នឹកភូមិរបស់យើង យើងអាចធ្វើជាគំរូ យើងអាចធ្វើជាសាក្សីនៃដំណឹងល្អសម្រាប់អ្នកភូមិ ទីមួយដោយអធិដ្ឋានសម្រាប់គេឱ្យគេស្គាល់ព្រះយេស៊ូ ឱ្យគេបើកចិត្តឱ្យទូលាយ ទីពីរព្យាយាមសួរសុខទុក្ខគេ បម្រើគេ ជួយគេពេលដែលគេធ្លាក់ខ្លួនក្រ ពេលគេមានបញ្ហា ពេលដែលគេធ្លាក់ខ្លួនឈឺ
បន្តិចម្តងៗ ទោះបីគេមិនចូលនៅក្នុងគ្រីស្តសាសនា គេនឹងយល់ថាយើងជាគ្រីស្តបរិស័ទ យើងជាសាវ យើងជាមិត្តសម្លាញ់របស់ព្រះយេស៊ូ ទាំងនេះយើងប្តូរការគិតរបស់គេអំពីគ្រីស្តសាសនា ទោះបីគេមិនចូលតែគេគិតអំពីគ្រីស្តសាសនា អំពីព្រះយេស៊ូតាមរយៈវិចារណញ្ញាណដូច្នេះប្រហែលជាយើងអាចធ្វើបានអំពីអត្ថបទដំណឹងល្អនៅថ្ងៃនេះ តើយើងចង់ប្រកាសដំណឹងល្អឱ្យគេស្គាល់ព្រះយេស៊ូ? តើខ្លួនឯងស្គាល់ព្រះយេស៊ូយ៉ាងដូចម្តេច? តើខ្លួនឯងខិតខំរៀនដើម្បីស្គាល់ព្រះយេស៊ូយ៉ាងដូចម្តេច? ប្រសិនជាយើងមិនសូវស្គាល់ព្រះយេស៊ូ ដូចជាយើងមិនសូវស្រឡាញ់ព្រះអង្គដែរ យើងមិនសូវចង់ប្រកាសដំណឹងល្អទេ ព្រោះយើងមិនសូវស្គាល់ព្រះយេស៊ូ
ដូច្នេះ ប្រហែលទីមួយឱ្យយើងធ្វើជាសាសនទូតសម្រាប់ខ្លួនឯង ន័យនេះខ្ញុំចង់និយាយថាឱ្យយើងប្រកាសដំណឹងល្អសម្រាប់ខ្លួនឯង គឺឱ្យយើងខិតខំព្យាយាមស្គាល់ព្រះយេស៊ូ ស្រឡាញ់ព្រះយេស៊ូនៅពេល យើងស្គាល់ព្រះយេស៊ូ ដោយសារយើងស្រឡាញ់អង្គ យើងនឹងមានបំណងចង់ប្រកាសព្រះយេស៊ូឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានស្គាល់ព្រះអង្គ អាម៉ែន

Daily Program

Livesteam thumbnail