អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៧,២៦-៣៧អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលក្រើនរំលឹកយើងជាគ្រីស្តបរិស័ទ យើងជាមនុស្សឱ្យយើងចេះកែប្រែចិត្តគំនិត យល់ព្រមកែប្រែចិត្តគំនិតពីទង្វើមិនល្អមកជាទង្វើល្អ ពីទង្វើដែលពោរពេញដោយហិង្សាមកជាទង្វើសន្តិភាព ពីទង្វើដែលមិនចេះចែករំលែកមកជាទង្វើចិត្តមេត្តាករុណាធម៌វិញ ហេតុនេះព្រះយេស៊ូចង់ឱ្យមនុស្សអាក្រក់កែប្រែចិត្តគំនិត ឧទាហរណ៏ថា ចង់ឱ្យមនុស្សដែលញាណស្រាឈប់ផឹកស្រា ពីមនុស្សដែលញាណបារីឈប់ជក់បារី ឱ្យមនុស្សដែលចូលចិត្តលេងល្បែងឈប់លេងល្បែងឬអ្នកញាណថ្នាំឈប់ញាណថ្នាំ។ អ្វីដែលព្រះយេស៊ូចង់មានព្រះបន្ទូលនៅថ្ងៃនេះ គឺចង់មនុស្សកែប្រែចិត្តគំនិតដោយសាររបៀបរស់នៅក្នុងសង្គមរបស់យើងនាំឱ្យស្មុគស្មាញ នាំឱ្យរញ៉េរញ៉ៃ ហេតុនេះព្រះយេស៊ូមានព្រះបន្ទូល ថា នៅគ្រាបុត្រមនុស្សយាងមកក៏ដូចនៅសម័យលោក ណូអេ ដែរ កាលនោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេ ចូលក្នុងទូកសំពៅធំមួយ ទឹកជំនន់ឡើងលិចបំផ្លាញមនុស្សទាំងអស់។
បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន ប្រសិនបើបងប្អូនអានអត្ថបទនេះរហូតដល់ខាងក្រោម នោះយើងនឹងឃើញមានរឿងផ្សេងៗទៀត នេះខ្ញុំលើកតែឧទាហរណ៍ខ្លីមួយនេះដើម្បីឱ្យមនុស្សយើងជាអ្នកមានបាប មនុស្សយើងដែលមានចិត្តលោភលន់ មនុស្សយើងមានចិត្តតណ្ហា ចេះកែប្រែចិត្តគំនិតរបស់ខ្លួនដើម្បីទទួលការសង្គ្រោះដូចយើងធ្លាប់លឺព្រះគម្ពីរមួយថា « ចូរអ្នករាល់គ្នាងើបមើលទៅលើពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាលើគ្នាហើយ » ប្រសិនយើងចង់ឱ្យព្រះជាម្ចាស់រំដោះយើង ទាំងរូបកាយ ទាំងព្រលឹងវិញ្ញាណ យើងត្រូវការកែប្រែចិត្តគំនិត។ ប្រសិនបើយើងចង់ទទួលការសង្គ្រោះ យើងត្រូវកែប្រែចិត្តគំនិតពីគំនិតមិនល្អ ពីគំនិតអវិជ្ជមានមកជាគំនិតល្អឬជាគំនិតវិជ្ជមាន ពីចិត្តដែលជាអាត្មានិយមមកឱ្យយើងមានចិត្តទូលំទូលាយជាមួយអ្នកដទៃ ជាមួយអ្នកជិតខាងរបស់យើង។ ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលទៀតថា អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងត្រូវបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងទទួលបានជីវិតវិញ យើងពិតជាពិបាកស្ដាប់ សុទ្ធតែជារបៀបផ្ទុយ ប៉ុន្តែព្រះយេស៊ូចង់ឱ្យយើងកែប្រែចិត្តគំនិត ហើយនេះព្រះយេស៊ូបានលើកឡើងពីការស៊ីផឹក មនុស្សយើងជួនកាលញាណស្រា ជួនកាលយើងផឹកមួយកេះ ២កេះ មួយលីត្រ ២លីត្រ ផឹកច្រើនពេករហូតដល់បាត់បង់ស្មារតី បាត់បង់សតិសាមបញ្ញរហូតសល់ស្លាប់ដោយសារតែចង់សប្បាយ ចង់ភ្លើតភ្លឺន ចង់ឱ្យមានភាពអ៊ូអរនៅក្នុងក្រុមគ្រួសារប៉ុន្តែភ្លេចគិតថា អ្វីទាំងអស់នេះនាំឱ្យខ្លួនវិនាសអន្តរាយ នាំឱ្យខ្លួនជួបបញ្ហា នាំឱ្យខ្លួនជួបឧបសគ្គ ការស៊ីផឹករបស់មនុស្ស។ ការរៀបការប្ដីប្រពន្ធ ប្រពន្ធមួយ ប្រពន្ធ២ ប្រពន្ធ៣ ប្ដីមួយ ប្ដី២ ប្ដី៣ មនុស្សរស់នៅដោយមានភាពច្របូកច្របល់ មិនប្រាកដប្រជា ហេតុនេះហើយបានជាព្រះយេស៊ូ សូមឱ្យយើងកែប្រែចិត្តគំនិត ត្បិតព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ កែប្រែចិត្តគំនិតដើម្បីទទួលដំណឹងល្អ កែប្រែចិត្តគំនិតដើម្បីទទួលព្រះយេស៊ូ ដើម្បីកលា្យជាបុគ្គលល្អ ដើម្បីក្លាយជាមនុស្សល្អ យើងត្រូវកែប្រែចិត្តគំនិត រស់នៅឱ្យបានគាប់ប្រសើរ ឱ្យគាប់នឹងព្រះហឬទ័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង់ឱ្យមនុស្សទាំងអស់រស់នៅល្អ អត់មានអំពើបាបនឹងចេះយោគយល់គ្នាទៅវិញទៅមក ហេតុនេះសូមបងប្អូនជៀសវាងការហូបស្រាជ្រុលហួស សេពគប់ពួកម៉ាកមិនល្អ ការប្រើប្រាស់គ្រឿងញៀន បងតូចបងធំ សូមបញ្ឈប់នឹងខិតខំប្រឹងប្រែងកែប្រែចិត្ត រស់នៅឱ្យល្អ ហើយប្រសិនបើនបងប្អូនជាគ្រីស្តបរិស័ទ ចូរយកព្រះបន្ទូលរបស់ព្រះយេស៊ូនេះទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃដើម្បីទទួលការសង្គ្រោះ។អាម៉ែន៕