អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ តាមម៉ាថាយ ១៨,២១-៣៥អត្ថាធិប្បាយដោយលោកបូជាចារ្យ ជួរ ដាម៉ូ
បងប្អូនជាទីស្រឡាញ់!ខ្ញុំជឿជាក់ថាទាំងអស់គ្នាយើងធ្លាប់មានបទពិសោធន៍នៅក្នុងជីវិត ក្នុងការខឹងនរណាម្នាក់។ នៅពេលយើងខឹងនរណាម្នាក់ តើយើងមានអារម្មណ៍យ៉ាងណា? ចំពោះលោកឪពុកធ្លាប់ខឹងគេ អារម្មណ៍ ខួរក្បាលគិតតែពីគេ គិតតែអ្នកដែលយើងខឹងនោះ ហើយវានាំឱ្យកម្លាំងខ្លួនយើងក៏អស់ បញ្ញា ស្មារតីរបស់យើងក៏អស់កម្លាំង។ កំហឹងដែលខ្ញុំមានវាមិនបានជួយខ្ញុំ តែវាបានធ្វើឱ្យខ្ញុំទ្រុឌទ្រោមទៅវិញ ជាជាងជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយហើយលោកពុកជឿថាពួកយើងប្រហែលជាមានបទពិសោធន៍ប្រហែលគ្នាជាមួយលោកពុក ដែលជាបទពិសោធន៍មនុស្សយើងធម្មតា ពេលណាយើងខឹងនរណាម្នាក់ យើងមិនមែនឈប់គិតពីគេ បែបជាគិតពីគេច្រើនជាងធម្មតាទៅវិញ គេធ្វើអ្វីក៏ខុស គេធ្វើអ្វីក៏ទាស់ គេនិយាយអ្វីក៏ខុស គេនិយាយអ្វីក៏ទាស់ ជារួមអារម្មណ៍របស់យើងមើលគេក្នុងផ្លួវអវិជ្ជាមាន ហើយអ្នកដែលរងទុកលំបាកខ្លាំង មិនមែនអ្នកដែលយើងខឹង គឺយើងខ្លួនឯង ដោយសារយើងជាអ្នកខឹង យើងជាអ្នកទូលគំនំ។
បងប្អួនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះរំលឹកម្តងទៀត ថាកាលយើងមានកំហឹង យើងចងអាឃាតគ្នាទៅវិញទៅមក សូមយើងលើកលែងទោសឱ្យគ្នា ហើយលើកលែងទោសមិនមែនគឺ៧ដង តែ៧០ x ៧ដង ដែលជាការលើកលែងទោសល្អឥតខ្ចោះ លើកលែងទោសរហូត ។ កាលណាយើងលើកលែងទោសនរណាម្នាក់ ទី១ យើងមានចិត្តមេត្តាធម៌ចំពោះខ្លួនឯង ព្រោះចំពោះយើងបើកាលណាឈប់ខឹង លើកលែងទោសឱ្យនរណាម្នាក់ ដូចជាបានដកបន្លាចេញពីទ្រូងខ្លួនឯង តែនេះមិនមែនមានន័យថារឿងរបស់គេ ហើយយើងមិនចង់ឱ្យគេល្អឡើយ ក៏ប៉ុន្តែរឿងខ្លះដែលយើងពិបាកនឹងកែគេ យើងអត់អាចធ្វើបានទេ។ នៅថ្ងៃនេះព្រះយេស៊ូបានរំលឹកយើងម្តងទៀត ឱ្យយើងចេះអត់ឱនទោស ឱ្យយើងចេះទម្លាក់បន្ទុកនៃកំហឹងនឹងចោលទៅ កុំឱ្យយើងស្ពាយដើរក្នុងជីវិចតរបស់យើងទៅមុខទៀត ដូចនេះហើយនៅក្នុងអត្ថបទនេះព្រះយេស៊ូប្រាប់ថា ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាយ៉ាងនោះដែរ ពាក្យនេះមានអត្ថន័យមែនទែន ព្រោះកាលណាខ្ញុំខឹងអ្នកដែលទទួលទុក្ខបុកម្នេញ មិនមែនអ្នកដែលខ្ញុំខឹង តែបែបជាខ្ញុំជាអ្នកខឹងគេទៅវិញ។ សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធជាពិសេសគឺកម្លាំងឱ្យយើងចេះអត់ឱនឱ្យអ្នកដទៃ ឱ្យយើងចេះទម្លាក់កំហឹងនឹងចោល ឱ្យយើងចេះទម្លាក់បន្ទុកនឹងចោល។ ហេតុអ្វីបានជាយើងសុខចិត្តឱ្យកំហុសអ្នកដទៃក្លាយជាកំហឹង ហើយក្លាយជាបន្ទុកសម្រាប់ជីវិតរបស់យើង អត់ត្រូវទេ ដូចនេះយើងត្រូវទម្លាក់វាចោល ហើយនេះជាអ្វីដែលព្រះយេស៊ូចង់ប្រាប់យើង។ ប៉ុន្តែទម្លាក់វាចោលមិនមែនមានន័យថាយើងបំភ្លេចកំហុសដែលគេមាន តែយើងគួរមានមេត្តាធម៌ចំពោះគេ ដូចគ្នាដែរ អ្នកដែលត្រូវគេលើកលែងទោសឱ្យ ចង់ឱ្យធ្វើខុសម្តងហើយ ម្តងទៀតនោះទេ សូមឱ្យចេះទទួលស្គាល់កំហុសខ្លួនឯងផងដែរ ប្រសិនបើអត់ចេះទទួលស្គាល់កំហុសខ្លួនឯងនោះទេ ដូចរស់នៅក្នុងនរក ដោយសារអ្វី ដោយសារយើងដឹងហើយថាផ្លូវនោះទៅកាន់ឋាននរក នាំទៅកាន់ភាគបាក់បែកសាមគ្គី ភាពបាត់ទំនុកចិត្ត ភាពក្តៅក្រហាយ ប៉ុន្តែ នៅតែដើរទៀត ឧទាហរណ៍ ចូលចិត្តនិយាយដើមគេ ដឹងថាមិនល្អ ក៏ប៉ុន្តែចេះតែចង់និយាយដើមគេ ធ្វើឱ្យគេខឹង ដូចសូមដឹងខ្លួន ហើយឈប់។ សូមទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រោសប្រទាន ព្រះអំណោយទានឱ្យយើងទាំងអស់គ្នា ចេះទម្លាក់គំហឹងចោលពីស្មាររបស់យើង។