អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣ តាមយ៉ូហាន១២,២៤-២៦ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បាទជំរាបសួរបងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះជាបុណ្យសំខាន់ជាបុណ្យសន្តឡូរ៉ង។សន្តឡូរ៉ងគឺជាឧបដ្ឋាក ឧបដ្ឋាកមានន័យថា គាត់បានទទួលពិធីតែងតាំងជាឧបដ្ឋាកពីលោកអភិបាល ដើម្បីជួយបំរើព្រះសហគមន៍។នៅស្រុកខ្មែរមានឧបដ្ឋាកដាម៉ូ ប្រហែលជាបងប្អូនស្គាល់ និងមានឧបដ្ឋានផ្សេងទៀតមានប៉ុនលី សំណាង ហើយនឹងមានកាន់ទាំងបួនអ្នកជាឧបដ្ឋាក ប៉ុន្តែមិនមែនអចិន្រ្តៃ ។ពួកគាត់ជាឧបដ្ឋាកដើម្បីទទួលពិធីតែងតាំងជាបូជាចារ្យ ហើយគាត់ជាឧបដ្ឋាករយៈពេលប្រាំមួយខែមួយឆ្នាំ ដើម្បីឱ្យដឹងខ្លួនថាពួកគាត់ជាអ្នកបំរើរបស់ព្រះសហគន៍ រួចហើយប្រាំមួយខែមួយឆ្នាំក្រោយមកពួកគាត់នឹងទទួលពិធីតែងតាំងជាបូជាចារ្យ។ហើយនឹងមានឧបដ្ឋានផ្សេងទៀតដែលជាឧបដ្ឋាកអាចិន្ត្រៃដែលអានមានប្រពន្ធ និងគ្រួសារអត់មាននៅស្រុកខ្មែរ ប៉ុន្តែនៅស្រុកគេមានដែលគឺឧបដ្ឋាកដែលជួយបំរើព្រះសហគមន៍ ។ពួកគាត់អាចផ្តល់អគ្គសញ្ញាទាំងប៉ុន្មានលើកលែងតែអគ្គសញ្ញាអភិបូជា និងអគ្គសញ្ញាលើកលែងទោស។លោកឡូរ៉ងជាឧបដ្ឋាក ជាមរណាសាក្សីគាត់ស្លាប់ដោយសារជំនឿលើព្រះយេស៊ូ លោកឡូរ៉ងគាត់គឺជាជំនួយការរបស់សម្តេចប៉ាបស៊ិកនៅសម័យនោះប្រហែលជាសតវត្សទី៣ -ទី៤ ខ្ញុំអត់ច្បាស់។រដ្ឋាភិបាលបៀតបៀនព្រះសហគមន៍គេបានចាប់សម្តេចប៉ាប ហើយនឹងយកទៅសម្លាប់ រួចហើយគេចង់សម្លាប់លោកឡូរ៉ងដោយសារ តាមពិតលោកឡូរ៉ងគឺជាជំនួយការក្នុងឋានៈជាគណនីរបស់ព្រះសហគមន៍នៅទីក្រុមរ៉ូម ហើយនឹងរដ្ឋាភិបាលបៀបបៀនគ្រីស្តបរិស័ទមានមូលហេតុផ្សេងៗពីគ្នា ប៉ុន្តែមានមូលហេតុមួយគឺគេចង់បានទ្រព្យសម្បត្តិរបស់ព្រះសហគមន៍តែម្តង កុំឱ្យយើងឆោតល្ងង់ធម្មតាមានរឿងលុយនៅពីក្រោយ។ដូច្នេះទាហារគេមកចាប់លោកឡូរ៉ង ប៉ុន្តែលោកឡូរ៉ងមុនគេយកទៅដុតទាំងរស់ លោកឡូរ៉ងគាត់បានចែកទ្រព្យសម្បត្តិរបស់ព្រះសហគមន៍ទៅឱ្យអ្នកក្រ ហើយនឹងពេលទាហានមកចាប់គាត់លោកឡូរ៉ងបង្ហាញអ្នកក្រប្រាប់គេថានោះជាទ្រព្យសម្បត្តិរបស់ព្រះសហគមន៍មែនគឺអ្នកក្រីក្រ អ្នកក្រីក្រជាទ្រព្យសម្បត្តិរបស់ព្រះសហគមន៍។ ប៉ុន្តែជាមេរៀនសម្រាប់យើងនៅថ្ងៃនេះ ហេតុអ្វីលោកឡូរ៉ងនិយាយអញ្ចឹង?ពីព្រោះអ្នកក្រីក្រអាចជួយសង្គ្រោះយើងម្យ៉ាង ដោយសារមានអ្នកក្រ យើងអាចប្រព្រឹត្តអំពើល្អ យើងអាចសម្តែងធម្មមេត្តាករុណារបស់ព្រះជាម្ចាស់ំពោះពួកគាត់ ហើយនឹងតាមពិតយើងជាអ្នកបំរើរបស់អ្នកក្រីក្រ ដោយសារអ្នកក្រីក្រយើងអាចទទួលការសង្រ្គោះម្យ៉ាង គឺយើងអាចប្រព្រឹត្តតាមជំនឿរបស់យើងបង្ហាញអំពីសេចក្តីស្រឡាញ់របស់យើងចំពោះពួកគាត់។ព្រះជាម្ចាស់មានព្រះបន្ទូលថា គាត់កំពុងរៀបចំព្រះរាជ្យរបស់ព្រះជាម្ចាស់ឱ្យអ្នកក្រ អ្នកក្រមិនមែនគ្រាន់តែជាអ្នកក្រខាងទ្រព្យសម្បត្តិប៉ុណ្ណោះទេ មានន័យថាអ្នកក្រគឺអស់អ្នកដែលសុខចិត្តពឹងផ្អែកលើព្រះជាម្ចាស់ជាអ្នកក្រ។ ខ្ញុំជាអ្នកក្រពីព្រោះខ្ញុំសុខចិត្តពឹងផ្អែកលើព្រះជាម្ចាស់មានន័យថាខ្ញុំត្រូវការព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំ ដូច្នេះខ្ញុំក្រម្យ៉ាងខ្ញុំត្រូវការព្រះអង្គ ។ មានន័យថាអ្នកក្រីក្រជួយឱ្យយើងនឹករលឹងអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនឹងទី២ព្រះយេស៊ូមានព្រះបន្ទូលថា គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើល្អចំពោះអ្នកតូចតានជាងគេនោះបានប្រព្រឹត្តចំពោះខ្ញុំដែរ។អ្នកក្របានបង្ហាញពីព្រះភ័ក្រ្ត ឬរូបព្រះកាយរបស់ព្រះយេស៊ូតែម្តង ពេលដែលខ្ញុំជួយអ្នកក្រម្នាក់ខ្ញុំជួបព្រះយេស៊ូតែម្តង តាមព្រះបន្ទូលរបស់ព្រះអង្គតែម្តង។ប្រសិនបើខ្ញុំស្រឡាញ់ព្រះយេស៊ូ ខ្ញុំត្រូវតែសុខចិត្តស្រឡាញ់អ្នកក្រីក្រដែល ទោះបីអ្នកក្រដូចជាមានចិត្តអកតញ្ញូម្យ៉ាងមិនចង់អរគុណខ្ញុំឬពេលខ្លះគេអោបខ្ញុំ ខ្ញុំត្រូវតែសុខចិត្តបន្ទោបខ្លួនបំរើគេ ពីព្រោះឆ្លុះបញ្ចាំងពីព្រះយេស៊ូ។នៅស្រុកខ្មែរមានព្រះសហគមន៍ជួយអ្នកក្រីក្រច្រើនមែនទែន អ្នកពិការ អ្នកដែលកើតទុក្ខលំបាក មានក្រមសន្តវ៉ាសង់ មានក្រុមសង្ឃគហៈ មានក្រុមធម្មមេត្តាករុណា-ល-។ដូច្នេះព្រះសហគមន៍នៅស្រុកខ្មែរបង្ហាញពីធម្មមេត្តាករុណា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នក្រមែនទែន។ខ្ញុំចង់និយាយមួយម៉ាត់ចុងក្រោយគឺខ្ញុំឃើញនៅស្រកខ្មែរដែលមានបងប្អូនដែលថាខ្លួនឯងជាអ្នកក្រ ប៉ុន្តែមិនមែនជាអ្នក្រទេ គេសុំលុយឱ្យព្រះសហគមន៍ជួយ ប៉ុន្តែតាមពិតគេមានលុយគ្រប់គ្រាន់ហើយ ហើយនឹងពេលខ្លះមានបុគ្គលិក ឬមិនមែនបុគ្គលិក ជាគ្រីស្តបរិស័ទដែលធ្វើវិក័យប័ត្រខ្លែងខ្លាយ ដូច្នេះព្រះសហគមន៍រង់ទុក្ខដោយសារមនុស្សភាគច្រើនឆ្លៀតឱកាស ដូចជាកោរព្រះសហគមន៍ ឆ្លៀតឱកាសដើម្បីលួចទ្រព្យសម្បត្តិព្រះសហគមន៍ដូចរដ្ឋាភិបាលសម័យលោកឡូរ៉ង ខ្ញុំសុំដាស់តឿនឱ្យបងប្អូនទាំងអស់នោះប្រយ័ត្នដោយសារព្រះសហគមន៍គឺជាព្រះកាយរបស់ព្រះគ្រីស្ត កុំប្រមាត់មើលងាយព្រះសហគមន៍ប្រសិនជាមានលុយគ្រប់គ្រាន់យើងត្រូវតែជួយព្រះសហគមន៍វិញ តាមពិតនៅស្រុកខ្មែរព្រះសហគមន៍ជួយច្រើន ។ប៉ុន្តែនៅស្រុកគេគ្រីស្តបរិស័ទអ្នកជួយព្រះសហគមន៍ចែកទ្រព្យសម្បត្តិដល់ព្រះសហគមន៍ដើម្បីជួយអ្នកក្រ។ដូច្នេះកុំច្រឡំ កុំវង្វេងផ្លូវ កុំវង្វេងស្មារតីយើងជាគ្រីស្តបរិស័ទ យើងត្រូវតែជួយព្រះសហគមន៍វិញ កុំឱ្យយើងឆ្លៀតឱកាសដើម្បីបានទ្រព្យសម្បត្តិពីព្រះសហគមន៍ ដើម្បីជាប្រយោជន៍ខ្លួនឯង។ ដូច្នេះសុំឱ្យបងប្អូនយកគំរូសន្តឡូរ៉ងដែលសុខចិត្តបូជាជីវិតរបស់គាត់ សុខចិត្តដុតទាំងរស់ ដោយសារសេចក្តីស្រឡាញ់ចំពោះអ្នកក្រ និងចំពោះព្រះសហគមន៍។អាម៉ែន៕