អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ តាមម៉ាថាយ១៥,២១-២៨អត្ថាធិប្បាយដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរពអត្ថបទដំណឹងល្អនៅថ្ងៃនេះតាម លោកម៉ាថាយ ជំពូក១៥ ខ២១ដល់២៨និយាយអំពីជំនឿរបស់ស្ត្រីសាសន៍ហ្គាណាម្នាក់ ស្រ្តីនោះទួលអង្វរថា ឱ!ព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីដអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង កូនស្រីខ្ញុំម្ចាស់បណ្ដាលឱ្យខ្មោចចូលបណ្ដាលឱ្យវេទនាខ្លាំងណាស់ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាង ប៉ុន្តែនាងនោះមកក្រាមព្រះបាទាព្រះអង្គហើយទួលថា ឱ!ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង ព្រះអង្គមានព្រះបន្ទូលតបថា មិនគួរយកអាហាររបស់កូនចៅទៅបោះចោលឱ្យកូនឆ្កែស៊ីឡើយ។ នាងទួលព្រះអង្គថា ពិតមែនហើយព្រះអម្ចាស់ប៉ុន្តែកូនឆ្កែស៊ីកម្ចេចអាហារដែលជ្រុះពីមាត់របស់ម្ចាស់វា អត្ថបទនេះបង្ហាញស្រ្តីសាសន៍ហ្គាណាម្នាក់អង្វរម្ដងហើយម្ដងទៀត ស្រ្តីសាសន៍ហ្គាណានោះជឿថាព្រះអង្គសង្គ្រោះកូនស្រីរបស់គាត់ជាមិនខានទីបញ្ចប់ព្រះយេស៊ូមានព្រះបន្ទូលថាទៅនាងថា នាងអើយនាងមានជំនឿមាំមួនណាស់ដូច្នេះសូមឱ្យសម្រេចបានតាមចិត្តនាង ហើយកូនស្រីនាងបានជាតាំងពីពេលនោះមក។
បងប្អូនជាទីគោរព អត្ថបទនេះបញ្ជាក់ងាគ្រីស្តបរិស័ទត្រូវតែអធិដ្ឋានជារៀងរាល់ថ្ងៃ ការអធិដ្ឋានដែលមានជំនឿទៅលើព្រះអង្គធ្វើឱ្យព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់ពួកយើង ក្នុងអត្ថបទនេះដែរ បញ្ជាក់ថាព្រះយេស៊ូមិនមើលវណ្ណៈ ឋានៈឬសាសនារបស់យើងទេ ព្រះអង្គមើលជំនឿទៅលើព្រះអង្គតែប៉ុណ្ណោះ ដូច្នេះពួកយើងតាំងចិត្តអធិដ្ឋានទួលអង្វរព្រះអង្គថា សូមពង្រឹងជំនឿរបស់យើងទៅលើព្រះអង្គផង។ សូមព្រះអង្គម្ចាស់ប្រទានពរយើង។ អាម៉ែន៕