អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃ ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៤,២២-៣៦អត្ថាធិប្បាយដោយលោកបូជាចារ្យ សែ សាត
ដែលនៅក្នុងអត្ថបទដំណឹងល្អនេះ ជាអត្ថបទដែលយើងស្គាល់ស្ទើរទាំងអស់គ្នាពីព្រះយេស៊ូចែកអាហារឱ្យមនុស្សប្រាំពាន់អ្នកដែលយើងថានំប័ុងប្រាំដុំត្រីពីរកន្ទុយចិញ្ចឹមមនុស្សប្រាំពាន់អ្នកដែលយើងធ្លាប់ស្តាប់ធ្លាប់លឺច្រើនដង។ចំណុចនៅក្នុងព្រះបន្ទូលថ្ងៃនេះមានចំណុចជាច្រើនដែលជួយរំលឹកយើងម្នាក់ជាគ្រីស្តបរិស័ទឱ្យចូលរួមក្នុងបេសកម្មរបស់ព្រះជាម្ចាស់ដែលព្រះអង្គអញ្ចើញយើងឱ្យបំពេញបេសកម្មនោះរួមជាមួយព្រះអង្គ។ខ្ញុំយកឃ្លាដែលព្រះអង្គសូមឱ្យសាវ័កយកនំប័ុងទៅឱ្យព្រះអង្គ និងនៅពេលដែលព្រះអង្គទទួលនំប័ុង និងត្រីពីរកន្ទុយគឺព្រះអង្គងើបព្រះភ័ក្រ្តទៅលើមេឃដែលទ្រង់ងើបព្រះភ័ក្រ្តឡើងលើ លើតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ហើយក្រុមសាវ័កក៏ចែកឱ្យបណ្តាជនបរិភោគ។ព្រះអង្គយកនំប័ុង និងត្រីពីរកន្ទុយនេះ ហើយក្រោយមកព្រះអង្គងើបព្រះភ័ក្រ្តទៅលើ។នេះជារបៀបមួយដែលរំលឹកយើងម្នាក់ៗអំពីកិច្ចការដែលព្រះអង្គធ្វើ ព្រះអង្គមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ជាព្រះបិតាយ៉ាងជិតស្និត។ដែលចំណុចនេះយើងម្នាក់ៗមានចំណុចខ្វះខាតដែលយើងជាគ្រីស្តបរិស័ទមានចំណុចខ្វះខាត។ចំណុចខ្វះខាតបែបណា ?ដូច្នេះយើងមើលនៅក្នុងអត្ថបទថ្ងៃនេះដែលសាវ័កផ្ទាល់បានប្រាប់ទៅព្រះយេស៊ូ គេអត់ហានប្រាប់ខ្លូនឯទេ គឺសុំឱ្យព្រះយេស៊ូប្រាប់ទៅបណ្តាជនឱ្យទៅយកទៅទិញម្ហូបអាហារនៅទីនេះស្ងាត់ ហើយក៏ជិតយប់ចឹងឱ្យមហាជនទៅទិញម្ហូបទៅបរិភោគខ្លួនគេ។មូលហេតុដែលសាវ័កប្រាប់បែបនេះគេគិតតាមសមត្ថភាពផ្ទាល់របស់គេ មានន័យថារាប់ចំនួនតាមរបៀបលោកីម្យ៉ាង។ចឹងគេដឹងថានំប័ុងប្រាំដុំ និងត្រីពីរកន្ទុយដែលគេមាននោះចិញ្ចឹមមនុស្សច្រើនបែបនេះចែកដល់មនុស្សច្រើនបែបនេះមិនគ្រាន់ទេ បណ្តាជនត្រូវតែទៅទិញអាហារថែមទៀតឱ្យគេហូបខ្លួនទើបគ្រប់គ្រាន់។កន្លែងនេះគេភ្លេងថានៅក្នុងចំណោមគេមានព្រះយេស៊ូ មានព្រះជាម្ចាស់ដែលនៅជាមួយគេ យើងដឹងតាមការប្រកាសជំនឿរបស់យើងព្រះយេស៊ូជាមនុស្សដ៏ពិតប្រាកដនិងជាព្រះជាម្ចាស់ដ៏ពិតប្រាកដ សូម្បីតែសាវ័កផ្ទាល់ភ្លេច។ដែលចំណុចនេះយើងម្នាក់ៗក៏ភ្លេចដែលនូវពេលដែលយើងជួបកិច្ចការខ្លះៗ ឬការទទួលខុសត្រូវខ្លះដែលលើសពីរសកម្តភាពរបស់យើង យើងច្រើននិយាយថាទៅអត់រួចទៅ ធ្វើអត់បានទេ យើងភ្លេចថាយើងមានព្រះជាម្ចាស់ដែលជាទីពឹងរបស់យើងដែល ពេលខ្លះឱ្យធ្វើសិន សាកសិន។ដែលចំណុចនេះហើយជាកង្វះខាតរបស់យើងម្នាក់ៗជាគ្រីស្តបរិស័ទរួមជាមួយសាវ័កដែលនៅជាមួយព្រះអង្គដែរនៅពេលនោះ។ចំណុចទី២យើងមើលរបៀបដែលព្រះយេស៊ូសូមឱ្យសាវ័កយកនំប័ុង និងត្រីពីរកន្ទុយនោះមកឱ្យព្រះអង្គ។ដែលចំណុចនេះគឺសាវ័កដូចជាចង់ទុកត្រីពីរកន្ទុយ និងនំប័ុងប្រាំដុំនឹងហូបតែខ្លួនឯងទេប៉ុណ្ណឹង តែព្រមយកមកឱ្យព្រះជាម្ចាស់ ព្រមយកមកឱ្យព្រះយេស៊ូ។ក្រោយមកព្រះអង្គលើថ្វាយព្រះជាម្ចាស់ និងមាននំប័ុង និងត្រីច្រើនដែលគេហូបឆ្អែតទាំងអស់គ្នា។ត្រង់ចំណុចនេះយើងម្នាក់ៗដែលទទួលអំណោយទានពីព្រះជាម្ចាស់ពេលខ្លះយើងភ្លេចចែកនាំឱ្យមានមនុស្សដែលស្រេចឃ្លាន នាំឱ្យមានមនុស្សដែលខ្លះអាហារ។ការដែលឆ្អែតកន្លែងនោះ គេឆ្អែតដែលសាវ័កយើងជាគ្រីស្តបរិស័ទរួមជាមួយព្រះអង្គចែកអំណោយទានដែលយើងទទួលម្នាក់ៗរៀងៗខ្លួននេះដល់មនុស្សឯទៀតៗ។ការរស់នៅរបស់យើងជាការរស់នៅមួយដែលយើងចេះចែករំលែក ការចែករំលេងឬ ការលះបង់វាផ្ទុយទៅនឹងរបៀបអាត្មានិយម ។ជាធម្មតាពេលដែលយើងមានរបស់ហូបនៅដៃ នៅក្នុងអំឡុងពេលដែលឃ្លានបែបនេះ ហើយស្ងាត់បែបនេះ ផ្ទាល់ហើយគឺយើងហូបខ្លួនឯងឆ្អែតសិន ហើយមានម្ហូបថែមលើសពីឆ្អែត យើងចែកឱ្យអ្នកដទៃ ទាំងខ្ញុំខ្លួនឯងក៏បែបនេះដែល ហើយបងប្អូនជាគ្រីស្តបរិស័ទក៏មានគំនិតបែបនេះដែរ។តែព្រះយេស៊ូសូមឱ្យសាវ័កយកនំប័ុងប្រាំដុំ និងត្រីពីរកន្ទុយនោះឱ្យព្រះអង្គ ក្រោយមកបានឆ្អែតទាំងអស់គ្នា។ខ្ញុំចង់រំលឹកទាំងខ្ញុំផ្ទាល់ទាំងពុកម៉ែបងប្អូនឱ្យយលងរិះគិតអំពីអំណោយទាន ដែលយើងម្នាក់ៗទទួលពីព្រះជាម្ចាស់ដែលយើងម្នាក់ៗត្រូវចែកដល់មនុស្សឯទៀតៗឱ្យគេបានឆ្អែតទាំងធនធាន ទាំងសេចក្តីស្រឡាញ់ យើត្រូវការចែក ដែលម្នាក់ៗទទួលព្រះអំណោយទាន ផ្ទាល់ខ្លួនរៀងៗខ្លួនពីព្រះជាម្ចាស់ អំណោយទានទាំងនោះត្រូវការចែកឱ្យមនុស្សនៅជុំវិញខ្លួន ។ចំណុចនេះគឺជួយរំលឹកយើងអំពីអាហារធ្វើម៉េចឱ្យយើងឆ្អែតទាំងអស់គ្នានេះ ហើយនៅក្នុងអត្ថបទព្រះបន្ទូលរៀបរាប់អំពីនំប័ុងជាអាហារ កាលណាយើងគិតពីអាហារគឺព្រះជាម្ចាស់ប្រទានអាហរពីស្ថានបរមសុខមក ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទាំងព្រះកាយ និងព្រះលោលិតរបស់ព្រះគ្រីស្តផ្ទាល់ដែលជាអាហារដែលផ្ទាល់ជីវិតអស់កល្បជានិច្ច ។ ហើយអាហារនេះហើយយើងត្រូវចែកទៅដល់បងប្អូនឯទៀតៗតាមរយៈជីវិតរស់នៅរបស់យើងម្នាក់ៗឱ្យសារព្រះយេស៊ូសុំឱ្យសាវ័កយកអាហារទៅចែកឱ្យគេ ចឹងយើងម្នាក់ៗដែលជាគ្រីស្តបរិស័ទក៏ទទួលបេសកម្មក្នុងការចែកអាហារនេះដែរ។ ចឹងសូមព្រះជាម្ចាស់ជួយយើងម្នាក់ៗឱ្យយើងបំពេញបេសកម្ម ដោយដឹងថាព្រះអង្គគង់នៅជាមួយយើង ក្នុងចំណោយយើងនៅក្នុងយើងម្នាក់ៗឱ្យយើងរួមនៅក្នុងបេសកម្មរបស់ព្រះជាម្ចាស់ដោយទទួលស្គាល់វត្តមានរបស់ព្រះអង្គថាព្រះអង្គគង់នៅជាមួយយើង ព្រះអង្គនៅជាមួយយើង ហើយព្រះអង្គកំពុងបំពេញកិច្ចការរបស់ព្រះអង្គតាមរយៈជីវិតរបស់យើងម្នាក់ៗ ទើបមនុស្សនៅក្នុងសង្គម ឬអ្នកនៅជុំវិញយើងគេឆ្អែត គេទទួលបានអាហារឆ្អែតទាំងរូបកាយ ទាំងផ្លូវចិត្ត ទាំងផ្លូវវិញ្ញាណ៕