អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៧,១-៩អត្ថាធិប្បាយដោយលោកឧបដ្ឋាក ជួរ ដាម៉ូ

ដូច្នេះនៅក្នុងព្រះគម្ពីរនៅក្នុងថ្ងៃនេះដែលជាព្រះគម្ពីររបស់លោកម៉ាថាយ លោកម៉ាថាយបានរៀប​រាប់ថាព្រះយេស៊ូបាននាំលោកសិលា លោកម៉ាកុស នឹងលោកយ៉ូហានឡើងទៅលើភ្នំ ក្រោយពី​ឡើង​លើភ្នំហើយព្រះអង្គចាប់ផ្ដើមមានព្រះភក្ត្រ នឹងរូបកាយរបស់ព្រះអង្គចាប់ផ្ដើមចេញរស្មីពណ្ណ​រាយហើយនៅសងខាងរបស់ព្រះអង្គគឺមានលោកម៉ូសេហើយនឹងលោកព្យាការីអេលី ដូច្នេះព្រះ​គម្ពីរ​ថ្ងៃនេះ​នឹករលឹកយើងអំពីអ្វីខ្លះ ដូច្នេះយើងដឹងថាលោកម៉ូសេជាបុគ្គលម្នាក់ក្នុងព្រះគម្ពីរសម្ព័ន្ធ​មេ​ត្រី​ចាស់ដែលជាតំណាងឱ្យផ្នែកច្បាប់របស់ព្រះសហគមន៍ ដោយសារលោកម៉ូសេគាត់បានចុះពី​លើភ្នំសៃណៃមក គាត់មានបន្ទះថ្ម២ដែលជារបៀបណែនាំច្បាប់ឱ្យធ្វើអីខ្លះក្នុងការរស់នៅប៉ុន្តែមាន​អ្វីមួយទៀតនោះគឺមានលោកអេលីម្នាក់ទៀត ដូច្នេះលោកអេលីគាត់នៅក្នុងចំណោមព្យាការី​ទាំង​អស់ គាត់ជាព្យាការីម្នាក់ដែលលេចធ្លោជាងគេ ដូច្នេះមានម្ខាងជាអ្នកកាន់ច្បាប់ មានម្ខាងជា​ព្យាការី តើវត្តមានរបស់លោកទាំងពីរក្នុងពេលដែលព្រះភក្ត្ររបស់ព្រះយេស៊ូបានចែងចាំងរស្មី​ពណ្ណ​រាយមានន័យអ្វី ដោយសារប្រសិនបើយើងមើលឱ្យបានស៊ីជម្រៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះគឺ ព្រះគម្ពីរចង់ប្រាប់យើង នៅក្នុងសង្គមមួយយើងមានច្បាប់ប៉ុន្តែយើងត្រូវការប្រើប្រាស់ច្បាប់នោះ យើងត្រូវគោរពតាមច្បាប់ នឹងដូច្នេះប្រសិនបើយើងនិយាយអំពីការស្រលាញ់ព្រះជាម្ចាស់ ការ​គោរព​​​​​​ស្រលាញ់អ្នកដទៃ គឺយើងត្រូវការធ្វើតាមប៉ុន្តែមួយទៀតដែលលោកអេលីដែលជាព្យាការី ហើយ​​ពាក្យព្យាការីនឹងមានន័យដូចម្ដេចដោយសារតែយើងប្រើពាក្យថាព្យាករណ៍ ព្យាការីមកពី​ពាក្យ​ថាព្យាករណ៍ខុសពីទស្សទាយ ព្យាការីមិនត្រឹមតែទស្សទាយ ប្រសិនជាទស្សទាយអាចមាន​ត្រូវឬខុស ប៉ុន្តែប្រសិនបើយើងនិយាយអំពីព្យាការីគឺលោកព្យាករណ៍ហើយអ្វីដែលលោកព្យាករណ៍ ត្រូវតែជាក់លាក់ការពិត ដូច្នេះពេលណាយើងនិយាយអំពីលោកព្យាការីអេលីឈរជាមួយលោក​ម៉ូសេ សបញ្ជាក់ថាអ្វីដែលនឹងកើតឡើងគឺនឹងកើតឡើង អ្វីដែលយើងព្យាករណ៍ទុកគឺនឹងកើត​ឡើង ដូច្នេះដែលជាច្បាប់មួយដែលជាព្យាការី គឺចង់បង្ហាញនៅក្នុងជីវិតរបស់យើងសព្វថ្ងៃយើងត្រូវ​ការ​រស់នៅដែលប្រកបដែលធ្វើតាមច្បាប់ប៉ុន្តែយើងមានតែច្បាប់ដែលទុកនៅក្នុងសៀវភៅប៉ុណ្ណោះទេ វាមិនមានប្រយោជន៍ទេ ក្នុងនាមជាព្យាការីត្រូវការយកច្បាប់នេះមកអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ប្រសិនបើយើងនិយាយអំពីសេចក្ដីស្រលាញ់តែអត់មានការអនុវត្តយើងអត់មានផលផ្លែអីទេ ដូច្នេះព្រះគម្ពីរថ្ងៃនេះរំលឺកយើងថាយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទយើងត្រូវការរស់នៅដោយមានច្បាប់ហើយច្បាប់នោះមិនមែនគ្រាន់តែ​ស្ថិត​នៅ​លើ​ក្រដាស​តែប៉ុណ្ណោះទេគឺត្រូវតែយកទៅអនុវត្តឱ្យវាបង្ហាញផលផ្លែជាក់ស្ដែងនៅក្នុងជីវិតរបស់យើងដែលយើងទាំងអស់នឹងមានការត្រាស់ហៅជាព្យាការីដូចគ្នា៕

 

Daily Program

Livesteam thumbnail