អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៥ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៤,១-១២អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី
ជម្រាបសួរបងប្អូនជាទីស្រលាញ់ ថ្ងៃនេះខ្ញុំចែករំលែកព្រះបន្ទូលដំណឹងល្អនៅថ្ងៃសោរ៍ អាទិត្យទី១៧រដូវធម្មតា ក្នុងអត្ថបទគម្ពីរម៉ាថាយ ជំពូក១៤ ខ១ដល់១២មានរៀបរាប់អំពីព្រះបាទហេរ៉ូថដែលបានឱ្យកាត់ក លោកយ៉ូហានបាទីស្តហើយបានលឺគេនិយាយពីការអស្ចារ្យផ្សេងៗដែលព្រះយេស៊ូបានធ្វើដូច្នេះស្ដេចហេរ៉ូថយល់ថាលោកយេស៊ូនេះ គឺជាលោកយ៉ូហានបាទីស្តដែលបានរស់ឡើងវិញ អញ្ចឹងព្រះបន្ទូលដំណឹងល្អណែនាំឱ្យខ្ញុំយល់ថា ជួយឱ្យយើងរិះគិតអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូ យើងអាចសួរខ្លួនយើងថាតើខ្ញុំយល់ថាព្រះយេស៊ូជានរណា បើស្ដេចហេរ៉ូថយល់ថាព្រះយេស៊ូជាយ៉ូហានបាទីស្តដែលលោកបានសម្លាប់ហើយរស់ឡើងវិញ ក៍ប៉ុន្តែយើងវិញតើយើងយល់ថាព្រះយេស៊ូជានរណាសម្រាប់យើង អញ្ចឹងនេះជាសំណួរមួយដែលសួរអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូ យើងជាគ្រីស្តបរិស័ទដែលជឿលើព្រះអង្គ តើព្រះអង្គជានរណា តើព្រះយេស៊ូគ្រាន់តែជាព្យាការីម្នាក់ដែលប្រកាសព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ តើព្រះយេស៊ូគ្រាន់តែព្រះបរមគ្រូម្នាក់ដែលបង្រៀនយើង ដែលបង្ហាញផ្លូវឱ្យយើងតែប៉ុណ្ណោះ ដូច្នេះយើងសួរនៅក្នុងជីវិតរបស់យើង តើព្រះអង្គជានរណានឹងទី២តាមជំនឿរបស់ព្រះសហគមន៍ យើងជឿថាព្រះយេស៊ូមិនគ្រាន់តែជាព្យាការី មិនគ្រាន់តែជាព្រះបរមគ្រូ មិនគ្រាន់តែមនុស្សដែលអស្ចារ្យ មិនគ្រាន់តែជាអ្នកដែលធ្វើការអស្ចារ្យ មិនគ្រាន់តែជាលោកគ្រូពេទ្យដែលព្យាបាលមនុស្សនៅសម័យបុរាណ ព្រះសហគមន៍ណែនាំឱ្យយល់ថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ គឺជាព្រះគ្រីស្តដែលយាងមកសង្គ្រោះមនុស្សលោកឱ្យមានជីវិតអស់កល្បជានិច្ច ជាព្រះគ្រីស្តដែលយាងមកក្នុងលោកយើងនេះដែលអាចលើកលែងទោសមនុស្សយើងឱ្យរួចពីបាបបាន ដូច្នេះឱ្យយើងសួរមើលថាតើព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយាងមកក្នុងជីវិតរបស់យើង អញ្ចឹងនៅក្នុងព្រះបន្ទូលនេះចំនុចទី៣ដែលខ្ញុំចង់ចែករំលែក បើសិនជាយើងជឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន នោះយើងចាត់ទុកព្រះអង្គជាអ្នកដ៍សំខាន់ក្នុងជីវិតរបស់យើង ដូចកនេះការរស់នៅរបស់យើងនឹងរៀបចំខ្លួនស្របតាមការប្រៀនប្រដៅរបស់ព្រះអង្គ ណែនាំឱ្យយើងមានជំនឿលើព្រះអង្គ ណែនាំឱ្យយើងមានទំនាក់ទំនងជាមួយព្រះអង្គដោយការអធិដ្ឋាន ណែនាំឱ្យព្យាយាមប្រព្រឹត្តកិច្ចការផ្សេងៗតាមព្រះបន្ទូលដែលព្រះអង្គណែនាំយើង ដូច្នេះព្រះយេស៊ូមិនគ្រាន់តែជាគ្រូ ជាមនុស្សធម្មតា មិនគ្រាន់តែជាអ្នកបង្ហាញផ្លូវ ប៉ុន្តែខ្លួនព្រះអង្គផ្ទាល់ជាព្រះបុត្រាព្រះជាម្ចាស់ ព្រះអង្គផ្ទាល់ធ្លាប់មានព្រះបន្ទូលថា ព្រះអង្គជាផ្លូវ ជាសេចក្ដីពិតនឹងជាជីវិតហើយសូមព្រះជាម្ចាស់ជួយបំភ្លឺនឹងណែនាំឱ្យទាំងអស់គ្នាមានជំនឿរឹងមាំលើព្រះអង្គនឹងពិតមែនយើងជឿថាព្រះអង្គពិតជាព្រះសង្គ្រោះរបស់យើងនឹងសុំឱ្យយើងទទួលបានជីវិតពេញលេញពីព្រះអង្គ៕ អាម៉ែន៕